ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​បន្ត​នាំ​ចូល​សាច់​បង្កក​ពី​វៀតណាម​តាម​ច្រក​ដូនរ័ត្ន មេមត់

3 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ​-​ កំពង់ចាម​ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​ដឹក​សាច់​បង្កក​ពេញចេញពី​ប្រទេស​វៀតណាម​ត្រូវ​បាន​កម្លាំង​ជំនាញ​ពេទ្យសត្វ​ដេញ​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​ដងផ្លូវ​មួយ​កន្លែង​ក្នុងស្រុក​កោះសូទិន ខេត្តកំពង់ចាម ​។​ គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​ ១៤ ​ខែមករា…

ខេត្ត​ត្បូងឃ្មុំ ​-​ កំពង់ចាម​ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​ដឹក​សាច់​បង្កក​ពេញចេញពី​ប្រទេស​វៀតណាម​ត្រូវ​បាន​កម្លាំង​ជំនាញ​ពេទ្យសត្វ​ដេញ​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​ដងផ្លូវ​មួយ​កន្លែង​ក្នុងស្រុក​កោះសូទិន ខេត្តកំពង់ចាម ​។​ គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​ ១៤ ​ខែមករា ​ឆ្នាំ ២០២៦ គេ​មិន​ទាន់​ស្រាវជ្រាវ​ដឹង​ថា ​រថយន្ត​ដឹក​សាច់​បង្កក​នោះ​ជា​របស់​ឈ្មួញ​ណា​ម្នាក់​នោះ​ឡើយ ​។

បើ​តាម​លោក​ ជឿន ចិត្ត ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត​ត្បូងឃ្មុំ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ការ​ស្រាវជ្រាវ​រថយន្ត​ដឹក​សាច់​បង្កក​នោះ ​គឺ​ចេញពី​ប្រទេស​វៀតណាម ​ចូល​តាម​ច្រក​ដូនរ័ត្ន ស្រុក​មេមត់ នៅ​ពេល​យប់​ហើយ​ត្រូវ​បាន​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​បាន​បើករថយន្ត​ដេញ​តាម​ពីក្រោយ ដោយ​រថយន្ត​ដឹក​បទល្មើស​នោះ​មិន​ឱ្យ​វ៉ា​នោះ​ទេ ​។ ​ទីបំផុត​រថយន្ត​ដឹក​សាច់​បង្កក ត្រូវ​បាន​ដេញ​តាម​ទាន់​នៅ​ព្រំប្រទល់​ជាប់​ស្រុក​កោះសូទិន​ខេត្តកំពង់ចាម​ ។

ប្រធាន​ការិយាល័យ​ពេទ្យសត្វ​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា អ្នក​បើករថយន្ត​ដឹក​បទល្មើស​នោះ ​គឺ​មាន​ភាព​សាហាវ​ធ្វើ​ឲ្យ​មន្ត្រី​របស់​លោក​ពិបាក​ក្នុង​ការ​បង្ក្រាប សាច់​បង្កក​កន្លង​ទៅ​ធ្លាប់​ត្រូវ​បាន​គេ​ហាម​មិន​ឱ្យ​នាំ​ចូល​រយៈពេល ​៦​ខែ​តែ​ក្រោយមក​ទៀត​គេ​អនុញ្ញាត​ឱ្យ​នាំ​ចូល​បាន​តែ​ផ្នែក​ខ្លះ​នោះ​ទេ ​។​

លោក​ថា​នៅ​ចម្ងាយ​ប្រមាណ ​១៥​គីឡូម៉ែត្រ ពី​ព្រំដែន​ស្រុក​មេមត់​ គឺ​មាន​រោងចក្រ​កែ​ច្នៃ​សាច់​មាន់​របស់​វៀតណាម សម្រាប់​នាំ​ចេញ​ទៅ​អា​រ៉ាប់ ​។ ដូច្នេះ​សាច់​បង្កក​ភាគច្រើន​ប្រភេទ​ជើងមាន់​ និង​ភ្លៅ​ជ្រូក ដែល​ក្រុម​ឈ្មួញ​បាន​ដឹក​ចរាចរណ៍​យក​មក​លក់​ហើយ​បើ​តាម​ការ​ប៉ានស្មាន​សាច់​បង្កក​មួយ​រថយន្ត​អាច​មាន​ទម្ងន់​ពីរ​ទៅ​បី​តោន ​។​ ក្នុង​ការ​បង្ក្រាប​បទល្មើស​បើសិនជា​មាន​តែ​ពេទ្យសត្វ​មួយ​អង្គភាព​នោះ​ គឺ​ពិបាក​ក្នុង​ការ​បង្ក្រាប​បទល្មើស​ដូច្នេះ​មាន​តែ​ការ​ចូលរួម​សហការ​ពី​កម្លាំង​សមត្ថកិច្ច​ទើប​មាន​ប្រសិទ្ធភាព​ ។

មន្ត្រី​ពេទ្យសត្វ​មួយ​រូប​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​កម្លាំង​សម្ងាត់​ភ្លាម​ៗ​នោះ​បាន​បើករថយន្ត​ដេញ​តាម​រថយន្ត​សាំ​យ៉ុ​ង​ដែល​ដឹក​សាច់​បង្កក​អ្នក​បើករថយន្ត​នោះ​អាច​ប្រើប្រាស់​គ្រឿងញៀន​បើកកៀរ​រថយន្ត​របស់​ពេទ្យសត្វ​មិន​ឲ្យ​វ៉ា​ដើម្បី​ចាប់​រថយន្ត​ដឹក​បទល្មើស​នោះ​ទេ​ ។​

ទីបំផុត​រថយន្ត​ដឹក​សាច់​បង្កក​មួយ​គ្រឿង​នេះ​ត្រូវ​បាន​ទាល់ច្រក​បើក​តាម​ទាន់​នៅ​ចំណុច​កន្លែង​មួយ​តាម​ដងផ្លូវ​ជាប់​ព្រំប្រទល់​ជាមួយ​ស្រុក​កោះសូទិន ខេត្តកំពង់ចាមនៅ​វេលា​ម៉ោង​ ១ និង​ ៣០​នាទី​យប់​រំលង​អា​ធ្រា​ត​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​ ១៣ ខែ​មក​រា ឆ្នាំ ២០២៦ ។ កម្លាំង​ពេទ្យសត្វ​បាន​បើករថយន្ត​នាំមុខ​ចម្ងាយ​ប្រមាណ​ ៣០ ម៉ែត្រ ចំណែក​រថយន្ត​ដឹក​បទល្មើស​បើក​តាម​ពីក្រោយ​ដល់​ត្រង់​ស្ពាន​ទួល​ឃ្លាំង​រថយន្ត​នោះ​បាន​បើក​បត់​ក្រោយ គោលដៅ​ឆ្លងស្ពាន​ព្រែក​តា​មា​ក់​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ