រាជធានីភ្នំពេញ ៖ មេបញ្ជាការរងកងទ័ពជើងគោក ទទួលជួបសម្ដែងការគួរសម និងណែនាំខ្លួនរបស់អនុព័ន្ធយោធាឡាវ អាណត្តិចាស់ និងថ្មី ដើម្បីពង្រឹងចំណងមិត្តភាពយោធានៃប្រទេសទាំងពីរ ។
ជាក់ស្តែង បើយោងតាមផេក កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានប្រកាសនារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះថា ៖ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរង កងទ័ពជើងគោក បានអនុញ្ញាតឱ្យប្រធានការិយាល័យអនុព័ន្ធយោធាឡាវ លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ (Col. VILAYSONE ŞISOMBATH) ដែលបញ្ចប់អាណ្ណត្តិការងាររបស់ខ្លួន ចូលជួបសម្ដែងការគួរសម និងជម្រាបលា និងវរសេនីយ៍ឯក ឡាកសាក់ឃុន វង្សតោស៊ី (Col. LATSAKKHOUN VONGPHOSY) នាយការិយាល័យអនុព័ន្ធយោធាឡាវ (ថ្មី) បង្ហាញមុខ នាព្រឹកថ្ងៃពុធទី១៤ ខែមករា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។
សូមបញ្ជាក់ថា កម្ពុជា និងឡាវ តែងតែរក្សានូវទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដែលក្នុងនោះវិស័យការពារជាតិ គឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជាតិទាំងពីរ៕
ចែករំលែកព័តមាននេះ