ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យបាត់ប្រាក់ឧបត្ថម្ភកងទ័ពទៀតហើយ ត្រូវតែរកឱ្យឃើញអ្នកលួ.ច

2 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ​៖ ​កាលពី​ពេល​ថ្មី​ៗ​នេះ​មន្ត្រី​នគរបាល​ជា​ច្រើន​នៅ​ក្នុងស្រុក​បាទី​ទាំងមូល​នាំ​គ្នា​ជជែក​វែកញែក​ដេញដោល​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​លោក ​ឆាយ កែវមន្នី អធិការ​ស្រុក​បាទី​ កំណត់​អោយ​ពួក​គាត់​ឧ​បត្ថម្ភ​​ទឹកប្រាក់​តាម​តួនាទី​ទៅ​ជួយ​កង​ទ​ព័​ជួរ​មុខ​ច្រើន​លើសលុប​ជាង​បណ្តា​ស្រុក​ផ្សេង​ៗ​ក្នុង​ខេត្តតាកែវ ​។ ព័​ត៌​មាន​ធ្លាយ​ចេញ​មក​ពី​ក្នុង​អ​ធី​ការ​ដ្ឋាន​ស្រុក​បាទី​បានអោយ​ដឹង​ថា​ អធិការ​ង​ក្នុង​ម្នាក់​…

ខេត្តតាកែវ ​៖ ​កាលពី​ពេល​ថ្មី​ៗ​នេះ​មន្ត្រី​នគរបាល​ជា​ច្រើន​នៅ​ក្នុងស្រុក​បាទី​ទាំងមូល​នាំ​គ្នា​ជជែក​វែកញែក​ដេញដោល​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​លោក ​ឆាយ កែវមន្នី អធិការ​ស្រុក​បាទី​ កំណត់​អោយ​ពួក​គាត់​ឧ​បត្ថម្ភ​​ទឹកប្រាក់​តាម​តួនាទី​ទៅ​ជួយ​កង​ទ​ព័​ជួរ​មុខ​ច្រើន​លើសលុប​ជាង​បណ្តា​ស្រុក​ផ្សេង​ៗ​ក្នុង​ខេត្តតាកែវ ​។ ព័​ត៌​មាន​ធ្លាយ​ចេញ​មក​ពី​ក្នុង​អ​ធី​ការ​ដ្ឋាន​ស្រុក​បាទី​បានអោយ​ដឹង​ថា​ អធិការ​ង​ក្នុង​ម្នាក់​ ១០​ម៉ឺន​រៀល ​នាយ​ប៉ុ​ស្តិ៍​ ១០​ម៉ឺន​រៀល​ ចំណែក​មន្ត្រី​តាម​បណ្ដា​ប៉ុ​ស្តិ៍ក្នុង​ម្នាក់​ ៤​ម៉ឺន​រៀល​ដោយ​សរុប​ក្នុងស្រុក​បាទី​ទាំងមូល​បាន​ជាង​ ៩​លាន​រៀល ​តែ​លោក​អធិការ​យក​លុយ​ទៅ​ជូន​ស្នងការ​តែ ​៤​លាន​រៀល​ប៉ុ​ណ្ណោះ​ ។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​លោក​ ជ័យ សា​រ៉ា​ន់​ អធិការ​ង​ផែន​សេនាធិកា​ស្រុក​បាទី​ បានអោយ​ដឹង​ថា​លោក​មិន​អាច​ឆ្លើយ​បាន​ទេ​ដោយ​អោយ​អ្នកកាសែត​សួរ​ទៅ​លោក ​ឆាយ កែវ​មន្នី​ ដោយ​ផ្ទាល់​ទៅ​ព្រោះ​លោក​ជា​កូនចៅ​ ។

ប្រភព​ព័​ត៏​មាន​ពី​មន្ត្រី​នគរបាល​តាម​បណ្ដា​ស្រុក​ផ្សេង​ៗ​ក្នុង​ខេត្តតាកែវ​បាន​បង្ហើប​អោយ​ដឹង​ថា​គ្មាន​ការ​កំណត់​អោយ​ឧ​បត្ថម្ភ​លុយ​នោះ​ទេ ​គឺ​តាម​សទ្ធា​ ១​ម៉ឺន​រៀល​សម្រាប់​មន្ត្រី​នាយ​ប៉ុ​ស្ដិ៍​ និង​អធិការ​ង​ត្រឹមតែ​ ២​ម៉ឺន​រៀល​នោះ​ទេ​ ។

បើ​យោង​តាម​សម្តី​លោក​ ហង់ ដុ​ង ​នាយ​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ត្នោត​ស្រុក​បាទី​ បានអោយ​ដឹង​ថា​ក្នុង​ប៉ុ​ស្តិ៍លោក​ពិតជា​បាន​ឧ​បត្ថម្ភ​​លុយ​ដោយ​លោក​ផ្ទាល់​គឺ​ ១០​ម៉ឺន​រៀល​ចំណែក​នាយ​រង​ប៉ុ​ស្តិ៍ និង​មន្ត្រី​ម្នាក់ ​៤​ម៉ឺន​រៀល​ពិតប្រាកដ​មែន ​។

ពាក់​ព​ន្ធ័​ករណី​នេះ​ផង​ដែរ​ លោក​ សៅ សា​រុន​ អ្នកនាំពាក្យ​ស្នងកា​នគរបាល​ខេត្តតាកែវ​ បានអោយ​ដឹង​ថា​លោក​មិន​ទាន់​ទទួល​បាន​ព័​ត៏​មាន​នេះ​នៅឡើយ​ទេ​ ហើយ​លោក​ស​សើរ​អ្នកកាសែត​ដឹង​រឿង​នេះ​លឿន​ជាង​លោក​ទៅ​ទៀត​ លោក​បាន​បន្ថែម​ទៀត​ថា​ លោក​និង​ស្រាវជ្រាវ​បន្ត​ ។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​អ្នក​យក​ព័​ត៏​មាន​មិន​អាច​សុំ​កា​បំភ្លឺ​ពី​លោក ​ឆាយ កែវ​មន្នី​ បាន​ទេ​ដោយ​លោក​មិន​ទម្លាប់​ទទួល​លេខ​អ្នកកាសែត ​។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ