ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នចាញ់បោក! នាយកដ្ឋានប្រឆាំងបទ​ល្មើស​បច្ចេកវិទ្យា​ព្រមានពីទំព័រហ្វេសប៊ុក «ម៉ាដាម កម្ចី» ដែលបោកប្រាស់យកលុយ និងគំរាម​កំហែង​ពល​រដ្ឋ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បានឱ្យ​ដឹង​ថា ថ្មី​ៗ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ឃើញ​មានការ​បង្ហោះ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ និង​ការ​ឆបោក​កម្ចី​អន​ទ្បា​ញ ក្រោម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ម៉ា​ដាម កម្ចី​» បាន​បង្ហោះ​ផ្សព្វផ្សាយ​ផ្តល់​ប្រាក់​កម្ចី​អន​ឡាញ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បានឱ្យ​ដឹង​ថា ថ្មី​ៗ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ឃើញ​មានការ​បង្ហោះ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ និង​ការ​ឆបោក​កម្ចី​អន​ទ្បា​ញ ក្រោម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ម៉ា​ដាម កម្ចី​» បាន​បង្ហោះ​ផ្សព្វផ្សាយ​ផ្តល់​ប្រាក់​កម្ចី​អន​ឡាញ ។

នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ចាប់អារម្មណ៍ និង​ទាក់ទង​ទៅ តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក (Messenger) ពេល​នោះ គេ​តម្រូវ​ឱ្យ​ពួក​គាត់​ទាក់ទង​ទៅ​គណនី​តេ​ឡេ​ក្រាម​ឈ្មោះ «​ម៉ា​ដាម អត្រា​កម្ចី​ប្រាក់​» ភ្ជាប់​នឹង​លេខ 011 940 695 ។

ក្រោយ​ពួក​គាត់​ជជែក​ព្រមព្រៀង តាម​តំលៃ​ស្នើ​ប្រាក់​កម្ចី​រួច​ហើយ ជនអនាមិក​ក៏​បានឱ្យ​ពួក​គាត់ ថត​ផ្ញើ​ឯកសារ​មួយ​ចំនួន​មាន​ដូច​ជា​៖ អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ ថតរូប​កាន់​អត្តសញ្ញាណប័ណ្ណ ថតរូប​កន្លែងធ្វើការ​ជាដើម ហើយ​បន្ទាប់​មក​ជនអនាមិក​ក៏​បាន​ផ្ញើ QR Code មក​ឱ្យ​ពួក​គាត់​ស្កេ​ន QR Code ដើម្បី​វេរ​លុយ ជា​ថ្លៃ​រត់​ឯកសារ ឬ​ថ្លៃ​រដ្ឋបាល ជាដើម ក្រោយ​ពី​ទទួល​បាន​ប្រាក់​ជនអនាមិក​នោះ​នៅ​តែ​បន្ត​ឱ្យ​វេរ​លុយ​ជា​បន្តបន្ទាប់​រហូត​ផ្តាច់ទំនាក់ទំនង​ជាមួយ​ជន​រង​គ្រោះ និង​បាន​លុប​សារ​ទាំងអស់​ចោល ដោយ​ជនអនាមិក​មិន​បានឱ្យ​ប្រាក់​កម្ចី​ដល់​ជន​រង​គ្រោះ​នោះ​ឡើយ ថែម​ទាំង​អាច​យក​ឯកសារ​ដែល​ជន​រង​គ្រោះ​បាន​ផ្ញើ​ឱ្យមក​ធ្វើការ​គំរាម និង​យក​រូបថត​មិត្តភក្តិ បងប្អូន​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក​យក​ទៅ​បង្ហោះ បរិហារកេរ្តិ៍ ពាក់ព័ន្ធ​នឹង​ការ​ធានា​កម្ចី​នេះ​ថែម​ទៀត​ផង​។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរំលឹក​ដល់​សាធារណជន សូម​មេត្តាពិនិត្យ ពិចារណា​អោយ​បាន​ហ្មត់ចត់ មុន​សម្រេចចិត្ត​ក្នុង​ការ​ខ្ចីប្រាក់​តាម​រយ​:​អន​ឡាញ ជា​ពិសេស សូម​ពិនិត្យ​ថា តើ​អ្នក​ផ្តល់​កម្ចី​នោះ​មាន​ស្ថាប័ន​កម្ចី​ស្របច្បាប់​ដែរ​ឬទេ មុន​នឹង​សម្រេចចិត្ត​ក្នុង​ការ​ខ្ចី ចៀសវាង​ទទួល​នូវ​ហានិភ័យ​នានា​នៅ​ពេល​ក្រោយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ