ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យទីតាំងវា.យប្រហារពីយោធាថៃ នៅស្រុកអន្លង់វែង

5 ម៉ោង មុន

ឧត្តរមានជ័យ ៖ លោក ម៉េ​ត មាស​ភក្តី និង​ក្រុមការងារ បាន​ដឹកនាំ​គណៈប្រតិភូ រួម​ជាមួយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​ពិនិត្យ​ផ្ទាល់​លើ​ទីតាំង…

ឧត្តរមានជ័យ ៖ លោក ម៉េ​ត មាស​ភក្តី និង​ក្រុមការងារ បាន​ដឹកនាំ​គណៈប្រតិភូ រួម​ជាមួយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​ពិនិត្យ​ផ្ទាល់​លើ​ទីតាំង ដែល​រង​ការ​វាយប្រហារ​ពី​កងកម្លាំង​យោធា​ថៃ​នា​ពេល​កន្លង​មក នៅ​ស្រុក​អន្លង់​វែង ដើម្បី​វាយតម្លៃ​ពី​ផល​ប៉ះពាល់​ជាក់ស្តែង និង​ស្នើ​សុំ​ឱ្យ​មាន​ភាព​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ ។ នេះ​បើ​យោង​តាម​ក្រសួង​ព័ត៌មាន បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៤ ខែមករា​នេះ ។

ដំណើរ​ចុះ​ពិនិត្យ​នេះ ក៏​មានការ​ចូលរួម​ពី​ឧត្តមសេនីយ៍ទោ ជា សុ​ភ័​ក្រ មេបញ្ជាការ​រង​យោធភូមិ​ភាគ​៤ លោក​អភិបាលស្រុក​អន្លង់​វែង និង​ក្រុមការងារ​ពាក់ព័ន្ធ​ផង​ដែរ ។ ក្រុមការងារ​បាន​ផ្តោត​សំខាន់​លើ​ការ​ពិនិត្យ នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ ស្ថិត​ក្នុងស្រុក​អន្លង់​វែង និង​ទីតាំង​សាធារណៈ ទីតាំង​ឯកជន ព្រមទាំង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ជន​ស៊ី​វិល​ស្លូតត្រង់ ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​។

បន្ទាប់​ពី​បាន​ពិនិត្យ និង​វាយតម្លៃ​ជាក់ស្តែង​លើ​ស្ថានការណ៍​ហើយ លោក ម៉េ​ត មាស​ភក្តី អភិបាលរង​ខេត្តឧត្តរមានជ័យ បាន​ស្នើ​សុំ​យ៉ាង​ទទូច​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ឱ្យ​ពាំនាំ​នូវ​ស្ថានភាព​ពិត​នៃ​ការ​វាយប្រហារ ក៏​ដូច​ជា ទុក្ខ​លំបាក និង​ការ​រង​គ្រោះ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តឧត្តរមានជ័យ ។

លោក​អភិបាលរង​ខេត្ត ក៏​បាន​បន្ថែម​ទៀត​ថា ការ​ស្នើ​សុំ​នេះ គឺ​ក្នុង​គោលបំណង​ស្វែងរក និង​ផ្តល់​ជូន​មក​វិញ​នូវ​ភាព​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តោយ​ព្រំដែន ដែល​រង​ផល​ប៉ះពាល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ