ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញស.ពបុរសម្នាក់រុំភួយត្រូវគេយក​មក​បោះ​ចោលតាមចិញ្ចើមផ្លូវជាប់មាត់ប្រឡាយ ក្នុងស្រុកកោះធំ

2 នាទី មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មានការ​ភ្ញាក់ផ្អើល​ខ្លាំង​មួយ​បាន​កើតឡើង ដោយ​ប្រជាពលរដ្ឋ​ដើរ​រក​ខ្ច​ង ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ត្រូវ​បាន​គេ​សម្លាប់ រុំ​ភួយ យក​មក​បោះចោល​នៅ​ក្រោយ​ដើម​អូយ​ម៉ូយ ជាប់​ចិញ្ចើម​ផ្លូវលំ មាត់​ប្រឡាយ​ក៏​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច…

ខេត្តកណ្តាល ៖ មានការ​ភ្ញាក់ផ្អើល​ខ្លាំង​មួយ​បាន​កើតឡើង ដោយ​ប្រជាពលរដ្ឋ​ដើរ​រក​ខ្ច​ង ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ត្រូវ​បាន​គេ​សម្លាប់ រុំ​ភួយ យក​មក​បោះចោល​នៅ​ក្រោយ​ដើម​អូយ​ម៉ូយ ជាប់​ចិញ្ចើម​ផ្លូវលំ មាត់​ប្រឡាយ​ក៏​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច ។

ហេតុការណ៍​ភ្ញាក់ផ្អើល​ដ៏​គួរ​អោយ​រន្ធត់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី​ព្រឹក​នៅ​ថ្ងៃ​ទី​១៣ ខែ​មក ឆ្នាំ​២០២៦ ចំណុច​ចិញ្ចើម​ផ្លូវលំ ជាប់មាត់​ប្រឡាយ ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ដូង ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ចំពោះ​សាកសព មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស អាយុ​វ័យ​ជាង ២០ ឆ្នាំ មាន​កម្ពស់ ១,៦០ ម៉ែត្រ សព​ត្រូវ​បាន​រុំ​ដោយ​ភួយ និង កម្រាលពូក ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់ បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ គាត់​និង​ប្អូន​បាន​នាំ​គ្នា ដើរ​រើស​ខ្ច​ង​នៅ​តាម​ប្រឡាយ​ទឹក​ពី​ត្បូង​ទៅ​ជើង ជាប់​នឹង​ផ្លូវលំ​ដែល​មាន​ចំងាយ ១០០​ម៉ែត្រ នៅ​ខាងជើង​ផ្លូវជាតិ​លេខ​២៣ ស្ថិត​នៅ​ក្នុង ភូមិ​ចំការ​ដូង ឃុំ លើក​ដែក ស្រុក​កោះធំ ខេត្តកណ្តាល ក៏​ស្រាប់តែ​ប្រទេះ​ឃើញ​សាកសព​មនុស្ស ដំបូង​ឃើញ​ផ្នែក​ខាង​ក្បាល​រាង​មូល​រុំ​ក្រណាត់​ព​ណ៍​ខៀវ ហើយ​មាន​សត្វ​រុយ​រោម រួច​មើល​បន្ត​ទៀត​ឃើញ​ដៃ​លៀន​ចេញ​ដែល​មាន​ក្រណាត់​រុំ​ព​ណ៍​ប្រផេះ ដោយ​ឃើញ​បែប​នេះ​ខ្លួន នឹង​ប្អូនថ្លៃ​បានរ​ត់ទៅ​ប្រាប់​គេឯង​ឲ្យ​ដឹង​និង រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង ។

ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន រួម​ទាំង​ជំនាញ​កោសល្យវិច័យ​កណ្តាល បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ ពិនិត្យ​សាកសព​យ៉ាង​យកចិត្តទុកដាក់ ដោយនៅ​ចិ​ញ្ចើ​ផ្លូវលំ ជាប់មាត់​ប្រឡាយ ក្នុងភូមិ​ចំការ​ដូង ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្ដាល ចំងាយ​ពី​ផ្លូវជាតិ​លេខ​២៣ ប្រវែង ប្រហែល ១៥០ ម៉ែត្រ ដោយ​សាកសព​មាន​រំ​ភួយ នៅ​ក្រោយ​ដើម​អូយ​ម៉ូយ សាកសព​រំ​ភួយ ចំនួន​០២​ជាន់ ជាមួយ និង​កម្រាលពូក រំ​ដោយ​ស្កុ​ត​ពណ៌​ស​ថ្លា ដេក​ផ្កាប់មុខ ក្បាល​បែ​ទៅ​ទិស​ខាងលិច ពុំ​មាន​ស្លៀក​សម្លៀក​បំពាក់ ដៃ​ទាំង​សងខាង​មាន​ស្នាម​សាក់ កដៃ​ខាងឆ្វេង​មាន​ពាក់​ខ្សែ​អំបោះ ពណ៌​ក្រម ក្បាលមាន​ស្នា​កកោស​រលាត់​នៅ​លើ​ថ្ងាស់ ដងខ្លួន​មាន​ស្នាម​កោស​រលាត់​លើ​ដើមទ្រូង​ខាងស្ដាំ ស្នាម​កោស​រលាត់​នៅ​ឆ្អឹងជំនី ក្រោម​ក្លៀក​ខាងស្ដាំ ស្នាម​ជាំ​នៅ​លើ​គល់​ចង្កេះ​ខាងស្ដាំ ស្រុង​ឈាម​ផ្នែ​ង​ខ្នង ក្រចក​ម្រាមដៃ ម្រាមជើង​ទាំង​សងខាង​ឡើង​ពណ៌​ស្វាយ ស្នាម​ចាក់​ម្ជុល​នៅ​លើ​ខ្នង ដៃ និង​កដៃ​ខាងស្ដាំ ស្នាម​កោស​រលាត់​នៅ​លើ​ដើមដៃ​ខាងស្ដាំ ស្នាម​ចាក់​ម្ជុល​នៅ​ខ្នងដៃ និង​កដៃ​ខាងឆ្វេង​។

ដូច្នេះ​តាម​ពិនិត្យ​កន្លែង​កើតហេតុ និង​ការ​ពិនិត្យ​របស់​លោកគ្រូ​ពេទ្យ​កោសល​វិច័យ សាកសព​ជន​រង​គ្រោះ ស្លាប់​ដោយសារ ទារ​កម្ម​បណ្តាល​មក​ពី​ខ្ទប់​ផ្លូវដង្ហើម ។

ក្រោយ​កើតហេតុ ដោយ​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា បាន​អនុញ្ញាត ប្រគល់​សាកសព​អោយទៅ​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​លើក​ដែក យក​ទៅ​បញ្ចុះ​នៅ​ទីប​ញ្ជុះ​សព ក្នុងភូមិ​ទូល​ស្លែង ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្តាល និង​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ជន​ដៃដល់ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាន​តែ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ