ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាហើយការក្លែងបន្លំ ! ក្រសួងសាធារណការ បំពាក់បច្ចេកវិទ្យាទំនើបលើបណ្ណសម្គាល់យានជំនិះថ្មី

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សម្រេច​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​គ្រប់គ្រង​យានយន្ត ដោយ​ដាក់​ចេញ​នូវ​បណ្ណ​សម្គាល់​យានជំនិះ​ប្រភេទ​ថ្មី ដែល​មាន​សុវត្ថិភាព​ខ្ពស់​ជាង​មុន ។ ជាក់ស្តែង លោក…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សម្រេច​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​គ្រប់គ្រង​យានយន្ត ដោយ​ដាក់​ចេញ​នូវ​បណ្ណ​សម្គាល់​យានជំនិះ​ប្រភេទ​ថ្មី ដែល​មាន​សុវត្ថិភាព​ខ្ពស់​ជាង​មុន ។

ជាក់ស្តែង លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ប្រមាណ​ម៉ោងជាង​១២ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ បណ្ណ​សម្គាល់​យានជំនិះ​ប្រភេទ​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម​ដោយ​បំពាក់​នូវ​បច្ចេកវិទ្យា ដើម្បី​ពង្រឹងគុណភាព ទប់ស្កាត់​ការ​ក្លែងបន្លំ ដែល​បង្ក​ឡើង​ដោយ​ក្រុម​បុគ្គល​ទុច្ចរិត​មួយ​ចំនួន ។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បន្ត​ថា បណ្ណ​សម្គាល់​យានជំនិះ​ប្រភេទ​ថ្មី​នេះ នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់ ចាប់ពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦ នេះ​តទៅ ៕

សូម​បញ្ជាក់​ថា នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​សាធារណការ ក្នុង​ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល ដើម្បី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​កាន់តែ​រហ័ស តម្លាភាព និង​មាន​សុវត្ថិភាព​បំផុត​៕  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ