ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំ ទុកពេលឱ្យគុយបាចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេង បន្ទាប់ពីកាត់ផ្ដាច់ជំនួយពីវេណេស៊ុយអេឡាទាំងស្រុង

4 ម៉ោង មុន

គុយ​បា​-​អា​មេ​រិ​ក ៖   ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំំ កាលពី​ថ្ងៃ​ទី​១១​ មក​រា​ទាមទារ​ឲ្យ​គុយ​បាចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រេងកាត​មួយ​ ជាមួយ​សហរដ្ឋអាមេរិក​ដោយ​ព្រមាន​ថា ប្រទេស​នោះ​នឹង​លែង​បាន​ទទួល​ប្រេងកាត​ ឬ​ក៏​ប្រាក់​ពី​វេ​ណេ​ស៊ុ​យ​អេ​ឡា ដែល​ជា​អ្នក​ផ្គត់ផ្គង់​…

គុយ​បា​-​អា​មេ​រិ​ក ៖   ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំំ កាលពី​ថ្ងៃ​ទី​១១​ មក​រា​ទាមទារ​ឲ្យ​គុយ​បាចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រេងកាត​មួយ​ ជាមួយ​សហរដ្ឋអាមេរិក​ដោយ​ព្រមាន​ថា ប្រទេស​នោះ​នឹង​លែង​បាន​ទទួល​ប្រេងកាត​ ឬ​ក៏​ប្រាក់​ពី​វេ​ណេ​ស៊ុ​យ​អេ​ឡា ដែល​ជា​អ្នក​ផ្គត់ផ្គង់​ និង​ជា​ដៃគូ​ជិត​ស្និទ្ធ​របស់​ក្រុង​ឡា​ហា​វ៉ា​ន ​ចាប់តាំងពី​ច្រើន​ទស​វត្ស​រ៍​មក​ហើយ​ទៀតនោះទេ​ ។

ក្នុង​សារ​មួយ​ផ្សាយ​តាម​បណ្ដាញ​សង្គម​TRUTH SOCIAL​របស់​លោក​ប្រធា​នាធិបតី​អា​មេ​រិ​ក​ចោទប្រកាន់​គុយ​បា​ថា ជួយ​ផ្ដល់​ដល់​វេ​ណេ​ស៊ុ​យ​អេ​ឡា​នូវ​សេវាកម្ម​សន្តិសុខ​ជា​ថ្នូរ​នឹង​ប្រេងកាត​ព្រមទាំង​ប្រាក់​កាស ​។ ការ​គំរាម​ទាំងនោះ​ កើត​មាន​១​ស​ប្ដា​ហ៍​ក្រោយ​ការ​ធ្វើ​អន្តរា​កមន៍​យោធា​អា​មេ​រិ​ក​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា ដែល​នាំ​ទៅ​ដល់​ការ​ចាប់ខ្លួន​ប្រធា​នាធិបតី​ប្រទេស​នេះ លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​និង​ការ​បញ្ជូន​រូប​លោក​ទៅ​កាន់​ក្រុង​ញ័​វ​យ៉​ក​។ ប្រតិបត្តិការ​ពេល​យប់​នោះ​ បណ្ដាល​ឲ្យ​ស្លាប់​សមាជិក​កងកម្លាំង​សនិ្ត​សុខ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ និង​គុយ​បា​ច្រើន​សិប​នាក់ ។

គុយ​បា​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​រស់​ដោយសារ​ប្រេង​ក្នុង​ចំនួន​ដ៏​ច្រើន​ និង​ប្រាក់​មក​ពី​វេ​ណេ​ស៊ុ​យ​អេ​ឡា​។ ជា​ថ្នូរ​វិញ​គុយ​បា​ បាន​បញ្ជូន​ភ្នាក់ងារ​សន្តិសុខ​ជួយ​ការពារ​មេដឹកនាំ​
វេ​ណេ​ស៊ុ​យ​អេ​ឡា​២​រូប​ចុង​ក្រោយ​ ។ លោក​ត្រាំ​បាន​គំរាម​ថា​ នឹង​លែង​មាន​ប្រេង​និង​ប្រាក់​ទៀត​ សម្រាប់​គុយ​បា​ឡើយ​ គឺ​សូន្យ​តែ​ម្ដង​ ។ ខ្ញុំ​ស្នើ​ដ៏​ទទូច​ឲ្យ​គុយ​បា​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​មួយ​មុន​អ្វី​ៗ​វា​យឹត​ពេល ​។ គុយ​បា​បាន​ប្រតិកម្ម​តប​វិញ​ថា ត្រៀម​ការពារ​មាតុភូមិ ​។ ប្រធានាធិបតី​គុយ​បា​លោក​មី​ហ្គែ​ល​ឌី​យ៉ា​ស់កា​ណែ​ល តាម​បណ្ដាញ​សង្គម​X​បាន​ឆ្លើយ​តប​វិញ ​កាលពី​ថ្ងៃ​ទី​១១​មក​រា​ថា គ្មាន​នរណា​មួយ​អាច​មក​ចាប់បង្ខំ​ប្រទេស​លោក​ឲ្យ​ធ្វើ​អ្វីមួយ​ឡើយ​ ។

គុយ​បា​ជា​ប្រទេស​សេរី​និង​ឯករាជ្យ​មួយ ដែល​រង​ការ​ឈ្លានពាន​របស់​អា​មេ​រិ​ក ចាប់តាំងពី​៦៦​ឆ្នាំ​មក​ហើយ​ ។ គុយ​បា​រៀបចំ​ និង​ត្រៀមខ្លួន​ការពារ​មាតុភូមិ រហូត​ដល់​ដំណក់ឈាម​ចុង​ក្រោយ​ ។ ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​គុយ​បា​លោក​ព្រុយ​ណូ​រ៉ូ​ឌ្រី​ហ្គេ​ស​វិញ ​ក្នុង​សារ​មួយ​តាម​ណ្ដា​ញ​សង្គម​សរសេរ​ថា គុយ​បា​មិន​ដែល​ទទួល​បានការ​ប៉ះប៉ូវ​ជា​ប្រាក់​កាស​ឬ​សម្ភារ សម្រាប់​ការ​ផ្ដល់​សេវាកម្ម​សន្តិសុខ​ដល់​ប្រទេស​ណាមួយ​ឡើយ​ ។

ផ្ទុយ​ពី​សហរដ្ឋអាមេរិក​ យើង​មិនមែន​ជា​រដ្ឋាភិបាល​ដែល​ត្រៀមខ្លួន​ធ្វើ​ជា​ទាហាន​ស៊ីឈ្នួល ធ្វើការ​ចាប់បង្ខំ​ឬ​គំរាម​ខាង​យោធា ប្រឆាំង​ប្រទេស​ដទៃ​ៗ​ទៀត​ឡើយ​ ។  លោក​បន្ត​ថា​ប្រទេស​លោក​នឹង​មិន​ត្រូវ​ចាប់បង្ខំ ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម ក្រោម​ការ​គាបសង្កត់​ឬ​ការ​គំរាមកំហែង​ឡើយ​ ។

សេចក្ដីថ្លែងការណ៍​ទាំងនេះ​ របស់​មេដឹកនាំ​គុយ​បា​ធ្វើ​ឡើង ពេល​លោក​ដូ​ណា​ល់​ត្រាំ​នា​ពេល​ថ្មី​ៗ​នេះ​បាន​គំរាម​ថា នឹង​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ពី​វេ​ណេ​ស៊ុ​យ​អេ​ឡា​ដល់​គុយ​បា កូ​ឡុំ​ប៊ី​ឬ​រហូត​ដល់​ប្រទេស​ម៉ិច​ស៊ិ​ក​ជិតខាង​ខ្លួន​ទៀត​ផង​ ។

រដ្ឋមន្ត្រី​ការ​បរទេស​គុយ​បា​បន្ត​ទៀត​ថា គុយ​បា​មាន​សិទ្ធិ​ដាច់ខាត​នាំ​ចូល​ប្រេង​ពី​បណ្ដា​ទីផ្សារ​ដែល​ចង់​នាំ​ចេញ​ប្រេង​ ហើយ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ផ្ទាល់​ក្នុង​ការ​ពង្រីក ទំនាក់់ទំនង​ពាណិជ្ជកម្ម ដោយ​មិនបាច់​រណប ចំពោះ​បណ្ដា​វិធានការ​ជា​ឯកតោភាគី​របស់​អា​មេ​រិ​ក​។

លោក​ព្រុយ​ណូ​រ៉ូ​ឌ្រី​ហ្គេ​ស​បន្ត​ទៀត​ថា ច្បាប់​អន្តរជាតិ ស្ថិត​នៅ​ក្បែរ​គុយ​បា​ជា​និច្ច​ហើយ​លោក​រិះគន់​អា​មេ​រិ​ក ចំពោះ​ឥរិយាបថ​ដែល​លោក​ចាត់​ទុក​ថា ​ឧក្រិដ្ឋ​និង​អនុន្តរ​ភាព
និយម​។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ លោក​ត្រាំ​បាន​បង្កើន​ការ​គំរាមកំហែង ធ្វើ​អន្តរាគមន៍​យោធា​ជាយថាហេតុ​លើ​គុយ​បា​។ រួច​កាលពី​ថ្ងៃ​ទី​១១​ មក​រា ​លោក​ត្រាំ​រហូត​ដល់​បង្ហោះ​សារ​មួយ​តាម​បណ្ដាញ​សង្គម​X​ ថា រដ្ឋមន្ត្រី​ការ​បរទេស​លោក​ គឹ​លោក​ម៉ា​កូ​រ៉ូ​ប៊ី​យ៉ូ នឹង​អាច​ជា​ប្រធានាធិបតី​គុយ​បា​ទៀត​ផង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ