ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ប្រកាស​បើក​ការ​ប្រកួត​ដណ្ដើម​ជើងឯក​ពិភពលោក​ឡើង​វិញ​នៅ​ពាក់​កណ្ដាលខែ​ក្រោយ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​បាន​ប្រកាស​បើក​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ជើងឯក​ពិភពលោក ២០២៥​ឡើង​វិញ ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ក្នុង​បរិវេណ​ទីលាន​តេ​ជោ ក្រុងព្រះ​សីហ​នុ…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​បាន​ប្រកាស​បើក​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ជើងឯក​ពិភពលោក ២០២៥​ឡើង​វិញ ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ក្នុង​បរិវេណ​ទីលាន​តេ​ជោ ក្រុងព្រះ​សីហ​នុ ខេត្ត​ព្រះ​សីហ​នុ​។

គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និងសហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ​ធ្លាប់​ប្រកាស​បើកការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯកពិភពលោក​លើក​ទី​៦ ប្រចាំឆ្នាំ​២០២៥ ម្ដង​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥​កន្លង​ទៅ ។ ប៉ុន្តែ​ត្រូវ​បាន​លើក​ពេល​ដោយសារ​បញ្ហា​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ទាហាន​សៀម​នៅ​តាម​បណ្ដោយ​ព្រំដែន​។

ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ
គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ធ្លាប់​បាន​មាន​ប្រសាសន៍​ហើយ​ថា កម្ពុជា​ចង់​ប្រែក្លាយ​តំបន់​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​ដូច​នៅ​ឡាស​វេ​ហ្គា​ស សហរដ្ឋអាមេរិក ។ ជា​កន្លែង​ប្រមូលផ្ដុំ​ទៅ​ដោយ​កំពូល​អ្នក​ប្រដាល់​ល្បី​ៗ​មក​ពី​ជុំវិញ​ពិភពលោក និង​ជា​កន្លែង​ចាប់​គូប្រកួត​ដ៏​ធំ​ផង​ដែរ​។

នេះ​ជា​លើក​ទី​៦​ហើយ​ដែល​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​រៀបចំ​ការ​ប្រកួត​ដណ្ដើម​ជើងឯក​ពិភពលោក ដោយ​មានការ​ចូលរួម​ពី​កីឡាករ កីឡាការិនី​ឆ្នើម​ៗ​មក​ពី​ប្រទេស​ដែល​ជា​សមាជិក​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ។ ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ក្រៅពី​ផ្សព្វផ្សាយ​មរតក​ក្បាច់គុន​ខ្មែរ វា​ក៏​ជា​ឱកាស​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍រ​ឆ្នេរសមុទ្រ​របស់​កម្ពុជា​នៅ​ខេត្ត​ព្រះ​សីហ​នុ​ទៅ​កាន់​ពិភពលោក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ