ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​នឹង​ចំណាយ​ការ​ថវិការ​ផ្ទាល់ខ្លួន និង​ថវិការ​ពី​ដៃគូ ពាក់ព័ន្ធ​នានា ស្តារ​ទីតាំង​ដែល​រង​គ្រោះ​ដោយសារ​សង្គ្រាម​នៅ​តាម​ព្រំដែន

30 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា​រាជរដ្ឋាភិបាល​នឹង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន និង​ថវិការ​បាន​មក​ពី​ដៃគូរ​ពាក់ព័ន្ធ​នានា​ដើម្បី​ស្តារ ទីតាំង​ដែល​រង​គ្រោះ​ដោយសារ​សង្គ្រាម​នៅ​តាម​ព្រំដែន​កម្ពុជា -​ថៃ​។ ថ្លែង​ការ​ពិសេស​នៅ​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៦​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ហ៊ុន…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា​រាជរដ្ឋាភិបាល​នឹង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន និង​ថវិការ​បាន​មក​ពី​ដៃគូរ​ពាក់ព័ន្ធ​នានា​ដើម្បី​ស្តារ ទីតាំង​ដែល​រង​គ្រោះ​ដោយសារ​សង្គ្រាម​នៅ​តាម​ព្រំដែន​កម្ពុជា -​ថៃ​។

ថ្លែង​ការ​ពិសេស​នៅ​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៦​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​បាន​ឲ្យ​ដឹង​ថា​ក្រុមការងារ​គណៈកម្មការ​ចំពោះ​កិច្ច​អន្តរក្រសួង​បាន​កំពុង​បើក​កិច្ចប្រជុំ​និង​ធ្វើការ​សិក្សា​រក​ជំរើស​នានា​ដើម្បី​រក​ដំណោះស្រាយ​ជាក់ស្តែង និង​ឆាប់រហ័ស​ជូន​បង​ប្អូ​ប្រជា​ពល រដ្ឋ ដែល​កំពុង​រង​គ្រោះ​។ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដែល​បាន​រង​ការ​ខូចខាត​ដោយ សារ​សង្គ្រាម មាន​ដូច​ជា​សាលារៀន មណ្ឌល សុខភាព ពេទ្យ​បង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញ ទឹក​ស្អាត និង​ទូរគមនាគមន៍ ក្រុមការងារ​ចំពោះ​កិច្ច​កំពុងធ្វើការ​វាយតម្លៃ​ចំពោះ​ផល ប៉ះពាល់​ទាំងនេះ ។

សម្តេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ថា​៖«​រាជរដ្ឋាភិបាល​នឹង​ប្រើប្រាស់​ធនធាន​ថវិការ​ជាតិ និង​ថវិការ​ដៃគូរ អភិវឌ្ឍន៍​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​តាម លទ្ធភាព​ជាក់ស្តែង »​។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​បវ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ចិន រដ្ឋាភិបាល​អា​មេ​រិ​ក ធនាគា​អភិវឌ្ឍន៍​អាស៊ី (ADB ) និង​បណ្តា​ប្រទេស​ជា​មិត្ត​និង​ដៃគូ រ​អភិវឌ្ឍ ន៍​នានា ដែល​បាន​ផ្តល់​ជូន​ជា​សម្ភារៈ​និង​ហិរញ្ញប្បទាន ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ សម្រាល​ក្នុង​ការ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជួយ​ដល់​បងប្អូន​ជូ នភៀ​សសឹក ជា​ពិសេស​ក្ន្​ុ​ង​ការ​ស្តារ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ នៅ​ពេល​ត្រឡប់​ទៅ កាន់​លំនៅ​ឋាន​វិញ និង​ការ ជួសជុល​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ ពិសេស សាលារៀន មណ្ឌល សុខភាព​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​៖« ខ្ញុំព្រះករុណា សង្ឃឹមថា​ប្រទេស​បណ្តា​ជា​មិត្ត និង​ថៃ​គូរ​អភិវឌ្ឍន​ដទៃ​ទៀត និង​បន្តរ​ជួយ​ដល់​កិច្ច​ដំណើរការ​របស់​កម្ពុជា ឆ្ពោះទៅ​រក​ប្រ ក្រ​តី​ភាព​ទៅ​វិញ ពិសេស​នោះ ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​បាន​រង​ផល​ប៉ះពា ល់​ដោយសារ​ជម្លោះព្រំដែន ។ បងប្អូន​ជនរួមជាតិ​ជាទី​ស្រឡាញ់ ជា​ថ្មី​ម្តងទៀត ខ្ញុំ​សម្តែង យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ចលនា​មហាជន​ផុសផុល ដែល​បាន​ចំណាយ​ជា​ថវិការ ទាំង គ្រឿង​ឧបភោគ បរិភោគ​និ​សំភារៈ​នានា​ជូន​ដល់​វិ​រៈ​កងទ័ព វិ​រៈ ជន និង​បងប្អូន​ជនភៀសសឹក កន្លង​មក ពិសេស​នោះ​ស្មារតី ស្រឡាញ់​ជាតិ​មាតុភូមិ តែ​មួយ ដែល​ជា​ស្មារតី​ស្រឡាញ់ ជាតិ​ដ៏​រឹង​មាំ »​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ពេល​នេះ​ជា​ពេល​សំខាន់​ជាង​ពេល​ណា​ណា​ទាំងអស់​ដែល​បង្កើន​ស្មារតី​តែ​មួយ​ស្រឡាញ់​ជាតិ និង​រួម​រួម​ជាតិ​ជា​ធ្លុង​មួយ​ឲ្យ​កាន់តែ​រឹង​មាំ​ជាង​ពេល​ណា ទាំងអស់ ។ ជាមួយនឹង​ការ​ស្រឡាញ់​ស្នេហា​ជាតិ​ដ៏​ជ្រាលជ្រៅ នេះ​ប្រទេស​ជាតិ​យើង​នឹង​ជំ ម្នះ​ការ​លំបាក​ទាំងនេះ​បាន​ដោយ​ជោគជ័យ និង​អាច​កសាង​ប្រជាជាតិ​បាន​ឡើង​វិញ​ជា មួយ​ភា ព​ធន់ ជាមួយ​និង​វិបុលភាព កាន់តែ​ខ្លាំង​ខ្លា​។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​ជំហរ​កម្ពុជា​ដែល​តែ​តែ​ផ្តល់ តម្លៃ​លើ​សន្តិភាព​កំពុង​ដោះ ស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិ​ិ​វិធី​និង​ស្រប​តាម​លក្ខ​ខណៈប​ច្ចេ ក​ទេស ជាមួយ​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ