អាថ៌កំបាំង និងជីវភាពខ្មែរបុរាណ តាមរយៈចម្លាក់ជញ្ជាំងប្រាសាទបាយ័ន ខណៈកំពុងទាក់ទាញភ្ញៀវទេសចរ
- សៀមរាប
ខេត្តសៀមរាប ៖ យោងតាមអាជ្ញាធរអប្សរាបានឱ្យដឹងថា រឿងរ៉ាវនៅជញ្ជាំងប្រាសាទបាយ័នធ្វើឱ្យទេសចរផ្ចង់អារម្មណ៍ទៅនឹងអតីតកាលដ៏អស្ចារ្យរបស់អាណាចក្រខ្មែរ ។

ប្រាសាទបាយ័ន គឺជាគោលដៅមួយដ៏ទាក់ទាញមួយរបស់ភ្ញៀវទេសចរ ដែលតែងមកទស្សនាមិនដែលរំលង នៅពេលពួកគេបានមកដល់ខេត្តសៀមរាប ។ ចម្លាក់តាមជញ្ជាំងប្រាសាទមួយនេះ បានធ្វើឱ្យភ្ញៀវទេសចរខ្មែរ និងបរទេស ផ្ចង់ចិត្ត ផ្ចង់អារម្មណ៍ទៅនឹងអតីតដ៏រស់រវើកនាសម័យអាណាចក្រខ្មែរ ដែលល្បីរន្ទឺពាសពេញសកលលោក។

ចម្លាក់ទាំងនោះ បានរៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជន ពិធីសាសនា ក្បួនទ័ពចេញច្បាំង ចម្បាំងជើងទឹក និងចម្បាំងជើងគោករវាងទ័ពខ្មែរ និងទ័ពចាម ព្រមទាំងបង្ហាញពីទិដ្ឋភាពផ្សារលក់ដូរ និងការសាងសង់ប្រាសាទ។ល ។ ៕






ចែករំលែកព័តមាននេះ