ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉េ​ត សារី​តា ងាក​មក​ដុះខាត់​ជំនាញ​សិល្បៈ​ភាពយន្ត និង​តន្ត្រី ក្រោយ​រៀប​ការ​ថ្មីថ្មោង

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​នាង រ៉េ​ត សារី​តា បាន​ប្រកាស​អះអាង​ថា នាង​បាន​ស​ម្រ​ច​ផ្អាក​ការងារ​មួយ​រយៈ ដើម្បី​ងាក​មក​ដុះខាត់​ជំនាញ​សិល្បៈ​ភាពយន្ត និង​តន្ត្រី បន្ទាប់​ពី​នាង​ទើបតែ​រៀប​ការ​យ៉ាង​ឱ​ឡា​រឹក​កាលពី​ពេល​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​នាង រ៉េ​ត សារី​តា បាន​ប្រកាស​អះអាង​ថា នាង​បាន​ស​ម្រ​ច​ផ្អាក​ការងារ​មួយ​រយៈ ដើម្បី​ងាក​មក​ដុះខាត់​ជំនាញ​សិល្បៈ​ភាពយន្ត និង​តន្ត្រី បន្ទាប់​ពី​នាង​ទើបតែ​រៀប​ការ​យ៉ាង​ឱ​ឡា​រឹក​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ការ​លើក​ឡើង​ពី រ៉េ​ត សារី​តា នា​ពេល​នេះ គឺ​ស្រប​ទី​នឹង​គោលដៅ​របស់​នាង​ដែល​ចង់​អភិវឌ្ឍន៍​ខ្លួន​មក​ជា​អ្នកដឹកនាំ​រឿង បន្ទាប់​ពី​អាជីព​សម្តែង ។ តាម​រយៈ​សំំ​ណេ​រដែ​ល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម អតីត​បេក្ខភាព​បវរកញ្ញា​ចក្រ​វា​ទ្ប​កម្ពុជា នាង រ៉េ​ត សារី​តា បាន​គូសបញ្ជាក់​ថា សូម​សម្រាក​មួយ​រយៈ​ខ្លី​ពី​ការងារ ដើម្បី​មក​ដុះខាត់​បន្ថែម​លើ​ចំណេះ​ជំនាញ​សិល្បៈ​ផ្នែក​ភាពយន្ត និង​តន្ត្រី ។ ការ​លើក​ឡើង​ខាងលើ ពី​តារា​ស្រី​រូប​នេះ គឺ​ហាក់​ស្របគ្នា​ទៅ​នឹង​គោលដៅ​ដែល​នាង​ធ្លាប់​បាន​បញ្ជាក់​កាលពី​ពេល​កន្លង​ទៅ​ដែរ ។

រ៉េ​ត សារី​តា ធ្លាប់​បាន​លើក​ឡើង​តាម​បទ​សម្ភាសន៍​នៅ​ស្ថានីយទូរទស្សន៍​មួយ កាលពី​ពេល​កន្លង​ទៅ​ថា ការ​ថត​ភាពយន្ត​ជា​ចំណង់​ចំណូលចិត្ត​របស់​ពួក​គេ ដូច្នេះ ទើប​ចង់​សាកល្បង​ចេញ​ដឹកនាំ​ថត​ភាពយន្ត​ដោយ​ខ្លួនឯង ដើម្បី​បាន​ដាក់​បញ្ចូល​គំនិត​ច្នៃ​ប្រតិដ្ឋ​ថ្មី​ៗ​ក្នុង​នាម​ជា​សិល្បករ​ជំនាន់​ក្រោយ និង​ជា​តារា​សម្តែង​ម្នាក់​ដែល​ធ្លាប់​រួមការ​ងារ​ជាមួយ​ផលិតករ​ជាតិ​-​អន្តរជាតិ​ជា​ច្រើន​។

សម្តែង​ស្រី​រូប​នេះ បាន​រៀបរាប់​ឱ្យ​ដឹង​អំពី​ដំណើរការ​ថត​ភាពយន្ត និង​ប្រភេទ​រឿង​ដែល​ពួក​គេ​កំពុង​សំងំ​ថត​យ៉ាង​ដូច្នេះ​ថា ខ្លួន​ពិតជា​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់ផ្តើម​អាជីព​ជា
ផលិត​ករ​ភាពយន្ត ទោះបី​ត្រូវ​ជួប​ផល​លំបាក​ច្រើន​ក៏​គ្រប់​គ្នា​មិន​រុញ​រា ហើយ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​រៀង​ៗ​ខ្លួន​។

ជា​ការ​កត់សម្គាល់ រ៉េ​ត សារី​តា បាន​សម្រេច​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​លោក​Tomas ដែល​ជា​អ្នកជំនួញ​វ័យក្មេង រយៈពេល​៣​ថ្ងៃ កាលពី​ថ្ងៃ​ទី​១៨, ១៩ និង​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ក្នុង​ខេត្តសៀមរាប ដោយ​មានកម្ម​វិធី​ប្រពៃណី និង​បែប​អឺរ៉ុប ។ កម្មវិធី​នេះ គេ​ឃើញ​មាន មិត្តភក្តិ និង​បងប្អូន​របស់​នាង​ជា​ច្រើន​បាន​ចូលរួម ទើប​រៀបចំ​កម្មវិធី​មាន​ភាព​សប្បាយ​រីករាយ ។

យ៉ាងណា បើ​តាម​ការ​បញ្ជាក់​ខាងលើ​នេះ រ៉េ​ត សារី​តា គេ​អាច​ប្រាកដ​ថា តារា​ស្រី​រូប​នេះ​ទំនងជា​មិន​បោះបង់​អាជីព​លើ​វិស័យ​សិល្បៈ​របស់​នាង​នា​ពេល​នេះ​ឡើយ បើ​ទោះបីជា​នាង​សម្រេច​រៀប​ការ​មានគ្រួសារ​នា​ពេល​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ