ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​របស់​ចិន​ បាន​បង្កើត​ការងារ​ជាង ១​លាន​កន្លែង រួមចំណែក​យ៉ាង​សំខាន់​ដល់​កំណើនសេដ្ឋកិច្ច

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា ឯកឧត្តម Wang Wenbin បាន​បញ្ជាក់​ថា ការ​វិនិយោគ​របស់​ចិន​បាន​បង្កើត​ការងារ​ជាង ១​លាន​កន្លែង កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា ឯកឧត្តម Wang Wenbin បាន​បញ្ជាក់​ថា ការ​វិនិយោគ​របស់​ចិន​បាន​បង្កើត​ការងារ​ជាង ១​លាន​កន្លែង កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព និង​ការ​ពង្រីក​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​ចិន និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​កិច្ច​សន្ទនា​លើក​ទី ១ រវាង​រដ្ឋ និង​វិស័យ​ឯកជន​កម្ពុជា​-​ចិន ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​បរិយាកាស​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ជាមួយ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី ១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ដឹកនាំ​កិច្ច​សន្ទនា​លើក​ទី ១ រវាង​រដ្ឋ​និង​វិស័យ​ឯកជន កម្ពុជា​-​ចិន ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ចិន​ចំនួន ៨០ មក​ពី​សមាគម សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា ថ្នាក់ដឹកនាំ​តំណាង​អន្តរក្រសួង​ស្ថាប័ន​ជា​សមាជិក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។

យោង​តាម​ផេ​ក​ឯកឧត្តម ស៊ុន ចាន់​ថុ​ល (Chanthol Sun DPM) បានឱ្យ​ដឹង​ថា ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​បង្ហាញ​សេចក្ដី​សោមនស្ស​រីករាយ​ចំពោះ​ការ​សហការ​រៀបចំ​កិច្ច​សន្ទនា​នេះ ក្នុង​គោលដៅ​រួម​ពិនិត្យ និង​ពិភាក្សា​អំពី​ការ​ចូលរួម​កែ​លម្អ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​វត្តមាន​សហគ្រាស​ចិន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត ។ ឯកឧត្តម​បាន​បញ្ជាក់​ថា កិច្ច​សន្ទនា​នេះ​មាន​សារៈសំខាន់​ព្រោះ​អាច​ជួយ​វិនិយោគិន​ដោះស្រាយ​ឧបសគ្គ​នានា ។

ថ្លែង​ក្នុង​កម្មវិធី​នោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​មាន​ប្រសាសន៍​ថា កិច្ច​សន្ទនា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ផ្តល់​ឱកាស​ដល់​វិនិយោគិន​ចិន​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា អាច​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា ក្នុង​គោលដៅ​ស្វែងរក​ដំណោះស្រាយ​សម​ស្រប សំដៅ​ពង្រឹង​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ ព្រមទាំង​កសាង​ទំនុកចិត្ត​ពី​សហគមន៍​ធុរកិច្ច​ចិន ។ ឯកឧត្តម​បាន​បន្ថែម​ថា កិច្ច​សន្ទនា​នេះ​នឹង​រៀបចំ​ជា​ប្រចាំ​រៀង​រាល់​ប្រាំមួយ​ខែ​ម្តង ដើម្បី​តាមដាន​ការ​ដោះស្រាយ​បញ្ហា​ប្រឈម ដោយ​គូសបញ្ជាក់​ថា ប្រទេស​ចិន គឺជា​អ្នក​វិនិយោគ និង​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា ។

អង្គប្រជុំ​ក៏​បាន​ពិភាក្សា​លើ​ប្រធានបទ​មួយ​ចំនួន ក្នុង​វិស័យ​ពន្ធដារ គយ ភស្តុ​ភារ​កម្ម ថាមពល កសិកម្ម ក​សិ​-​ឧស្សាហកម្ម និង​ការងារ​…​។​ល​។ ដោយ​ស្មារតី​ស្វែងរក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ ដើម្បី​ធានា​បរិយាកាស​វិនិយោគ​ដែល​មាន​ភាព​សុខដុមរមនា និង​មាន​ទំនុកចិត្ត​សម្រាប់​វិនិយោគិន​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ