ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនមែនមានតែសាច់ទេ! ស្គាល់កំពូលផ្លែឈើ ៥ ប្រភេទ សម្បូរប្រូតេអ៊ីនខ្ពស់ និងជួយឱ្យរាងកាយមាំមួន

4 ម៉ោង មុន

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ទោះបីជាផ្លែឈើមិនមែនជាប្រភពប្រូតេអ៊ីនចម្បង ប៉ុន្តែផ្លែឈើ ៥ ប្រភេទនេះផ្ដល់ជាតិប្រូតេអ៊ីនខ្ពស់គួរឱ្យភ្ញាក់ផ្អើល។ ក្នុងនោះ ត្របែក ឈរនៅលំដាប់លេខមួយ ដែលផ្ដល់ប្រូតេអ៊ីនរហូតដល់…

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ទោះបីជាផ្លែឈើមិនមែនជាប្រភពប្រូតេអ៊ីនចម្បង ប៉ុន្តែផ្លែឈើ ៥ ប្រភេទនេះផ្ដល់ជាតិប្រូតេអ៊ីនខ្ពស់គួរឱ្យភ្ញាក់ផ្អើល។

ក្នុងនោះ ត្របែក ឈរនៅលំដាប់លេខមួយ ដែលផ្ដល់ប្រូតេអ៊ីនរហូតដល់ ៤,២ ក្រាម និងសម្បូរវីតាមីន C ជួយពង្រឹងភាពស៊ាំបានយ៉ាងពូកែ។ បន្ទាប់មកគឺ ផ្លែបឺរ ដែលមិនត្រឹមតែផ្ដល់ខ្លាញ់ល្អទេ តែថែមទាំងមានប្រូតេអ៊ីនជិត ៥ ក្រាម ជួយបន្សាបជាតិពុល និងពង្រឹងឆ្អឹងឱ្យរឹងមាំ។

សម្រាប់អ្នកដែលចូលចិត្តរសជាតិប្លែក ខ្នុរ គឺជាជម្រើសដ៏ល្អបំផុត ព្រោះវាមានសាច់ដិតដូចសាច់សត្វ និងផ្ដល់ប្រូតេអ៊ីន ២,៨ ក្រាម ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម និងថែរក្សាស្បែកឱ្យស្អាត។ ជាមួយគ្នានេះ គីវី ក៏ផ្ដល់ប្រូតេអ៊ីន ២ ក្រាម រួមជាមួយវីតាមីន E និង K ដែលចាំបាច់បំផុតសម្រាប់សុខភាពបេះដូង និងប្រព័ន្ធរំលាយអាហារ។

ជាចុងក្រោយគឺ ផ្លែប្លេកបឺរី​ ដែលផ្ដល់ប្រូតេអ៊ីន ២ ក្រាមដែរ វាគឺជាអាហារសម្រន់ដ៏វិសេសសម្រាប់ខួរក្បាល និងការពារជំងឺបេះដូង។

ការបញ្ចូលផ្លែឈើទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺជាវិធីសាស្ត្រដ៏វៃឆ្លាត ដើម្បីទទួលបានទាំងប្រូតេអ៊ីន វីតាមីន និងជាតិរ៉ែចាំបាច់ពីរុក្ខជាតិធម្មជាតិសម្រាប់សុខភាពរាងកាយទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ