សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការជ្រើសរើសរវាងតែបៃតង និងទឹកក្រូចឆ្មារទឹកឃ្មុំ អាស្រ័យលើគោលដៅសុខភាពរបស់អ្នក។
ទឹកក្រូចឆ្មារទឹកឃ្មុំគឺជាប្រភពវីតាមីន C ដ៏អស្ចារ្យដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ សម្រកទម្ងន់ និងធ្វើឱ្យស្បែកស្រស់ថ្លា ប៉ុន្តែអ្នកដែលមានបញ្ហាក្រពះគួរប្រយ័ត្ន ព្រោះជាតិអាស៊ីតអាចធ្វើឱ្យរលាក ឬច្រាលអាស៊ីតបាន ប្រសិនបើញ៉ាំនៅពេលពោះទទេខ្លាំង។ ដោយឡែក តែបៃតងគឺជាជំនួយការដ៏ពូកែក្នុងការបន្សាបជាតិពុលក្នុងថ្លើម និងជួយឱ្យស្មារតីស្រស់ថ្លាដោយសារសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរញ៉ាំតែដែលក្ដៅពេក ឬញ៉ាំភ្លាមៗក្រោយពេលបាយឡើយ ព្រោះវាអាចរំខានដល់ការបឺតស្រូបជីវជាតិពីអាហារ និងប៉ះពាល់ដល់បំពង់ក។
ទម្លាប់ដែលល្អបំផុតសម្រាប់រាងកាយ គឺការចាប់ផ្ដើមថ្ងៃថ្មីដោយការផឹកទឹកក្ដៅឧណ្ហៗមួយកែវសិន រួចសឹមជ្រើសរើសភេសជ្ជៈណាមួយខាងលើតាមក្រោយ។ ការផ្លាស់ប្តូរការទទួលទានរវាងភេសជ្ជៈទាំងពីរប្រភេទនេះ គឺជាវិធីសាស្ត្រដ៏វៃឆ្លាតដើម្បីទទួលបានអត្ថប្រយោជន៍ចម្រុះសម្រាប់សុខភាព។
ទន្ទឹមនឹងនេះ ការរក្សាតុល្យភាពដោយការញ៉ាំទឹកស្អាតឱ្យបាន ២ លីត្រក្នុងមួយថ្ងៃ រួមផ្សំជាមួយទឹកដូង ឬផ្លែឈើស្រស់ៗ នឹងជួយឱ្យរាងកាយរបស់អ្នកបញ្ចេញជាតិពុលបានកាន់តែល្អ និងមានថាមពលពេញមួយថ្ងៃ៕
ចែករំលែកព័តមាននេះ