ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ពិការ.​ដៃ.ជើង​ម្នាក់​ល.ង់ទឹក​ស្រះ​ស្លា.ប់ ត្រូវប្រជាពលរដ្ឋ​​​ហៅ​ថា ​«ជា​ស្រះ​ទឹក​មរណៈ»

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ពេញ ​៖ ​ក្មេង​ប្រុស​ម្នាក់​ពិការ​ដៃជើង​តាំងពី​កំណើត ប៉ុន្តែ​អាច​ដើរ​បាន ហើយ​ក៏​ដើរទៅ​លេង​ទឹកស្រះ​មួយ​កន្លែង​ជាមួយ​ក្មេង​ៗ៤ ​ទៅ​៥​នាក់​ទៀត និង​បាន​រអិល​ធ្លាក់​ចូល​កន្លែង​ទឹក​ជ្រៅ ក៏​បណ្ដាល​ឲ្យ​លង់​ស្លាប់​​តែ
ម្តង ។ ដោយឡែក​ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​ស្រង់​ភ្លាម​ៗ​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ ហើយ​ពួក​គាត់​បាន​ហៅ​ស្រះ​ទឹក​នោះ​ថា​ជា ​«​ស្រះ​មរណៈ​» ព្រោះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ​មាន​មនុស្ស​លង់ទឹក​ស្រះ​ខាងលើ​​ស្លាប់​ចំនួន​៦​នាក់​ហើយ ។

ហេតុការណ៍​នោះ​ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១២​ និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៦ ខែ
មិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​ស្រះ​ទឹក​ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្មេង​ប្រុស​ដែល​ស្លាប់​​​ក្រោយ​​​​នេះ ​ឈ្មោះ​គង់ សុខសាន្ត អាយុ​១៥​ឆ្នាំ ជា​ជន​ពិការ​ដៃ​និង​ជើង​ពី​កំណើត ហើយ​ជា​ក្មេង​កំព្រា​ឪពុក ដោយ​ឪពុក​ម្ដាយ​បាន​លែងលះ​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ ។ សព្វ​ថ្ងៃនេះ​ ក្មេង​ប្រុស​អភ័ព្វ​រូប​នោះ បាន​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​ម្ដាយបង្កើត​ដែល​ជា​ស្រី​មេម៉ាយ ស្ថិត​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​នោះ​ដែរ ។ ពេល​ឃើញ​កូនប្រុស​ជាទី​ស្រលាញ់​របស់​ខ្លួន​ស្លាប់​បែប​នេះ ស្ត្រី​ជា​ម្ដាយ​បាន​ត្រឹមតែ​យំសោក ទាំង​ក្ដី​អាឡោះអាល័យ​ចំពោះ​កូន​ដ៏​កំសត់​របស់​ខ្លួន​ប៉ុណ្ណោះ ។

អ្នក​ភូមិ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​បាន​ទៅ​លេង​ទឹកស្រះ​ខាងលើ ​ជាមួយ​ក្មេង​ៗ​ចំនួន​៤​ទៅ​៥​នាក់​ទៀត​ទាំង​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ទៀត​ផង ។ ខណៈនោះ​ ស្រាប់តែ​រអិល​ធ្លាក់​ចូល​ទៅ​កន្លែង​ទឹក​ជ្រៅ​ក៏​លង់​លិច​បាត់​ទៅ​ក្នុង​ទឹកតែ​ម្ដង ហើយ​ពេល​ឃើញ​បែប​នេះ​ ក្មេង​ៗ​ដែល​ទៅ​ជាមួយ​បាន​នាំ​គ្នា​រត់​ឡើងគោក រួច​ស្រែក​ប្រាប់​អ្នក​លក់ដូរ​នៅ​ជិត​នោះ​ឲ្យ​ជួយ ។

អ្នក​ភូមិ​បាន​និយាយ​ប្រាប់​បន្ត​ថា ពេល​នោះ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ពួក​គាត់​បាន​នាំ​គ្នា​ចុះ​ទៅ​ជួយ​ស្រង់​បាន​ដាក់​លើគោក​ ក្នុង​បំណង​ជួយ​សង្គ្រោះ ប៉ុន្តែ​ក្មេង​ប្រុស​នោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។ ដោយឡែក ​ស្រះ​ទឹក​នោះ​មាន​ជម្រៅ​ជ្រៅ​គួរសម​ដែរ ដោយ​គេ​ជីក​យក​អាច​ម៌​ដី​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​ជា​ស្រះ​មរណៈ ​ព្រោះ​បើ​គិត​រហូត​មក​ដល់​ពេល​នេះ​ មាន​មនុស្ស​លង់ទឹក​ស្រះ​នេះ​ស្លាប់​ជា​បន្តបន្ទាប់​ចំនួន​៦​នាក់​រួច​មក​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង និង​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ ៕​