ណែនាំសំណង់អត់ច្បាប់ជាច្រើនសារមិនស្តាប់ ត្រូវរដ្ឋ បាលខណ្ឌប្ញស្សីកែវប្រើធម៌ក្តៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សំណង់អត់ច្បាប់មួយកន្លែងនៅសង្កាត់ច្រាំងចំរេះទី១ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌបានប្រើគ្រឿងចក្រចុះទៅរុះរើចេញ បន្ទាប់ពីចុះណែនាំជាច្រើនលើកច្រើនសារមិនស្ដាប់ ។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវបានអោយដឹងថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកបានបានដឹកនាំកម្លាំង និងមន្ដ្រីជំនាញពាក់ព័ន្ធចុះពិនិត្យ និងរុះរើទីតាំងសំណង់ដែលកំពុងសាងសង់ខុសច្បាប់ លើសពីដីកម្មសិទ្ធិរបស់ខ្លួន ដែលស្ថិតនៅទីតាំងការដ្ឋានសាងសង់មួយកន្លែង ក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ក៍បានជម្រាបជូនផងដែរថា ចំពោះការដ្ឋានសាងសង់ខាងលើនេះត្រូវបានអាជ្ញាធរមូលដ្ឋានខណ្ឌ ចុះណែនាំជាច្រើនលើកច្រើនសារមកហើយ ទើបថ្ងៃនេះ អាជ្ញាធររដ្ឋបាលខណ្ឌសម្រេចប្រើកម្លាំងនិងគ្រឿងចក្រចុះរុះរើតែម្ដង ៕










ចែករំលែកព័តមាននេះ