ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​៖ រាជរដ្ឋាភិបាល​ចាត់​ទុក​អាទិភាព​ចម្បង គឺ​ទឹកដី និង​ប្រជាជន​សំខាន់​ណាស់​ទាំង​បច្ចុប្បន្ន​និង​ទៅ​អនាគត

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​ចាត់​ទុក​បញ្ហា​អាទិភាព គឺ​ទឹកដី និង​ប្រជាជន…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​ចាត់​ទុក​បញ្ហា​អាទិភាព គឺ​ទឹកដី និង​ប្រជាជន នៅ​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល់​ជាមួយ​សិស្ស​ជាប់​និ​ន្ទេ​ស​A នា​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ឆ្នាំ​២០២៦​ថា គ្មាន​អ្នក​ណា​សំខាន់​ជា​ជាង​ខ្មែរ​ខ្លួនឯង​ជួយ​ខ្មែរ​ខ្លួន​នោះ​ទេ ។

សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​គ្មាន​អ្វី​ដែល​សំខាន់​ជាង​ខ្មែរ​ជួយ​ខ្មែរ​នោះ​ទេ ហើយ​រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​បញ្ហា​ទឹកដី និង​ប្រជាជន​ជា​ចំណុច​អាទិភាព ចំពោះ​បញ្ហា​ព្រំដែន​»​។

សម្តេច​ធិ​បតី​បាន​អះអាង​ថា ការ​សម្រេចចិត្ត​រាជរដ្ឋាភិបាល គឺជា​ការ​សម្រេចចិត្ត​គ្រប់​ជ្រុងជ្រោយ មិន​អាច​ធ្វើ​ដោយ​ប្រថុយប្រថាន​នោះ​ទេ ។ ប្រជាជន​មាន​សិទ្ធិ​គិតគូរ​ពី​បញ្ហា​ទឹកដី​គ្រប់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ