ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តសៀមរាប នាំយកសារលិខិតរំលែកទុក្ខ និងថវិការបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនគ្រួសារលោកអនុសេនីយ៍ឯក យឹម វៃ

17 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នា​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល…

ខេត្ត​សៀម​រា​ប ៖ នា​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​បាន​នាំ​យក​សារលិខិត​រំលែក​មរណទុក្ខ ព្រមទាំង​ថវិកា​ចំនួន ៨០ លាន​រៀល ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ដេ​ី​ម្បី​ប្រគល់​ជូន​ដល់​គ្រួសារ លោក​អនុសេនីយ៍ឯក យឹ​ម វៃ ជា​យោធិន នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣ យោធភូមិ​ភាគ​ទី​៤ ដែល​បាន​ពលី​លេ​ី​សមរភូមិ​ក្នុង​ការ​ការពារ និង​វាយបក​ប្រឆាំង​ខ្មាំងសត្រូវ​ឈ្លានពាន​ទឹកដី​របស់​កម្ពុជា​យេ​ី​ង នៅ​តំបន់​បង្គោល​៨ កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ ក្នុង​ជន្មាយុ ៤១​ឆ្នាំ​។

ឯកឧត្តម អភិបាលខេត្ត​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ដែល​បាន​ជួយ​គិតគូរ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ និង​សោក​សង្រែក​ជាមួយនឹង​ក្រុម​គ្រួសារ លោក​អនុសេនីយ៍ឯក យឹ​ម វៃ ។

ក្នុង​វេលា​ប្រកបដោយ​សេចក្តី​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ យេ​ី​ង​ខ្ញុំ​សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​របស់​វី​រៈ​យុទ្ធ​ជន​ដ៏​អង់អាច​ក្លាហាន ដោយ​សេចក្តី​សោកស្តាយ អាឡោះ អាល័យ​បំផុត និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ លោក​អនុសេនីយ៍ឯក យឹ​ម វៃ បាន​សោយសុខ​ក្នុង​សុគតិភព កុំបី​ឃ្លៀង ឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ