ក្រោយផ្ទុះឡានច្នៃ CMAC រុករកឃើញមីនតោន៦គ្រាប់ទៀតកប់ត្រួតគ្នាជិត៣០ឆ្នាំក្នុងចម្ការដំឡូងមី
- បាត់ដំបង
ខេត្តបាត់ដំបង ៖ យោងតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC បានឱ្យដឹងថា នៅថ្ងៃទី១០ មករា ឆ្នាំ២០២៦ នេះ…
ខេត្តបាត់ដំបង ៖ យោងតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC បានឱ្យដឹងថា នៅថ្ងៃទី១០ មករា ឆ្នាំ២០២៦ នេះ…
ខេត្តបាត់ដំបង ៖ យោងតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC បានឱ្យដឹងថា នៅថ្ងៃទី១០ មករា ឆ្នាំ២០២៦ នេះ កម្លាំងជំនាញអង្គភាពCMAC បានចុះទៅបោសសម្អាតមីនបើកតំបន់សុវត្ថិភាពនៅកន្លែងផ្ទុះរថយន្តច្នៃ ស្ថិតនៅក្នុងចម្ការដំឡូងមី ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង នោះ បានរកឃើញគ្រាប់មីនតោន៣រណ្តៅសុទ្ធតែដាក់គ្រាប់មីនតោនត្រួតគ្នាចំនួន២គ្រាប់ សរុបចំនួន៦គ្រាប់ ស្ថិតនៅក្បែរៗកន្លែងផ្ទុះនោះ ។

សួមបញ្ជាក់ដែរថា ដីចម្ការនេះ បានរុករានប្រើប្រាស់ដាំដំណាំប្រមាណជិត៣០ឆ្នាំមកហើយ តាំងពីសង្គ្រាមត្រូវបានបញ្ចប់មកម្ល៉េះ ។ គួរបញ្ជាក់ថា ៖ ឡានច្នៃដឹកដំឡូងមីកិនពេញទំហឹងលើមីនតោនផ្ទុះលាន់ដូចរន្ទះ សំណាងល្អម្ចាស់ចម្ការរួចជីវិត





ចែករំលែកព័តមាននេះ