ខេត្តត្បូងឃ្មុំ ៖ អនុវត្តតាមបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត បានចាត់ឱ្យកម្លាំងជំនាញក្រោមឱវាទចុះស្រាវជ្រាវករណីប្រទះឃើញមនុស្សស្លាប់ក្នុងមូល ដ្ឋានចម្ការកៅស៊ូក្រុមហ៊ុនមេមត់ ស្ថិតនៅឃុំត្រមូង ស្រុកមេមត់ ។ តែនៅទីបំផុត ក្រោមកិច្ចសហ ការជាមួយកម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឈានដល់ចាប់បានជនសង្ស័យចំនួន៦នាក់ជាជនជាតិចិន ដែលពាក់ព័ន្ធទៅនឹងករណីអំពើឃាតកម្មនេះ ។

លោកឧត្តមសេនីយ៍ត្រី ចក់ សុខកៅ ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងនារសៀលថ្ងៃទី២ មករា ឆ្នាំ២០២៦ ថា ស្របពេលដែលក្រុមកម្មករជៀរជ័រកៅស៊ូ នៅតាមឡូត៍កៅស៊ូពីរកន្លែងមួយទៅកន្លែងមួយ ស្រាប់តែប្រទះឃើញរថយន្តមួយគ្រឿងបើកមកឈប់ក្នុងចម្ការកៅស៊ូបានបន្តិចរថយន្តនោះក៏ប្រញាប់ប្រញាល់បើកចេញទៅខាងក្រៅវិញ ។ ដោយមានការសង្ស័យ កម្មកររូបនោះបានជិះម៉ូតូទៅមើល ក៏ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់មិនស្គាល់អត្ត សញ្ញាណ ហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ផងដែរ ។
លោកស្នងការរងខេត្តនគរបាលរូបនេះបានបន្តឲ្យដឹងទៀតថា ករណីប្រទះឃើញសាកសពមនុស្សនៅក្នុងចម្ការកៅស៊ូក្រុមហ៊ុនមេមត់ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២និង១០នាទីរសៀល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូងរាយការណ៍មកថា ប្រជាពលរដ្ឋបានប្រទះឃើញសាកសព ភេទប្រុស ស្លាប់នៅក្នុងចម្ការកៅស៊ូក្រុមហ៊ុនមេមត់ ស្ថិតនៅចំណុច ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ស្ថិតនៅភូមិដូងទី២ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំសហការជាមួយកំលាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់ និងលោកគ្រូពេទ្យកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកស្រុកមេមត់ រួមទាំងកម្លាំងមានការដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងពិនិត្យសាកសពបុរសម្នាក់ស្លាប់ស្លៀកខោសាច់ក្រណាត់ជើងវែង ពណ៌ខ្មៅ ពាក់អាវសាច់ក្រណាត់យឺតដៃខ្លី ពណ៌.ស ដោយយកស្លឹកកៅស៊ូគ្របពីលើសាកសព និងស្នាមរបួសរួមមាន:
-ផ្នែកក្បាល(មានស្នាមបែក) ផ្ទៃមុខមានស្នាមរលាកស្បែក
-ផ្នែក ក មានស្នាមជាំ
-ផ្នែកលើដងខ្លួនមានស្នាមជាំពេញរាងកាយដោយការធ្វើទារុណកម្ម។
-ផ្នែកអវយវ មានស្នាមជាំពេញ(ដៃជើង)

ផ្អែកតាមការបំភ្លឺរបស់របស់កម្មករចំនួនពីរនាក់បានបំភ្លឺប្រាប់សមត្ថកិច្ចយើងថា នៅថ្ងៃទី០១.០១.២០២៦ វេលាម៉ោងប្រហែល០០,២០នាទីបានជិះម៉ូតូម្នាក់ទៅជៀរជ័រកៅស៊ូ នៅក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ស្ថិតនៅភូមិដូងទី២ ឃុំត្រមូង ស្រុកមេមត់ បន្ទាប់មកស្រាប់តែឃើញមានរថយន្តទំនើបមិនស្គាល់ម៉ាក ពណ៌.ស បានបើកចូលក្នុងព្រៃចម្ការកៅស៊ូក្រុមហ៊ុនមេមត់ក្បែរខ្លួនជៀរជ័ររួចក៏ជិះចេញទៅវិញ ។
បន្ទាប់មក សាក្សីបានឃើញដោយតាមដានពីចម្ងាយ លុះពេលរថយន្តនោះចេញទៅបាត់ ក៏ជិះម៉ូតូទៅមើលឃើញជើងមនុស្សដេកស្លាប់មានគ្រប់ស្លឹកកៅស៊ូភ័យក៏ជិះម៉ូតូហើយស្រែកហៅកម្មករផ្សេងទៀតឲ្យបានដឹងនាំគ្នាមកមើលរួចរាយការណ៍ប្រាប់ប្រធានក្រុមឆ្មាំនិងលោកមេភូមិដួងទី២តែម្តង ។

ផ្អែកតាមការកោសល្យវិច័យលើសាកសពជនរងគ្រោះ តាមការបំភ្លឺរបស់សាក្សី និងការសន្និដ្ឋានរបស់លោកគ្រូពេទ្យថា ជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើទារុណកម្មបណ្តាលឲ្យស្លាប់(ករណីឃាតកម្ម) ។
លុះវេលាម៉ោង០៨ ២០នាទីថ្ងៃដដែល កម្លាំងជំនាញបានទទួលព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលដាររាយការណ៍មកថា ប្រទះឃើញមានរថយន្ត០១គ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ស (គ្មានស្លាកលេខ)យកទៅប្លុងចោល នៅចំណុចក្នុងព្រៃស្ថិតនៅភូមិសាឡង់១ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ កម្លាំងជំនាញបានចុះត្រួតពិនិត្យរថយន្តខាងលើ ពិតជាមានការពាក់ព័ន្ធករណីខាងលើ រថយន្តនេះកម្លាំងយើងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីធ្វើការស្រាវជ្រាវ ។
អត្តសញ្ញាណជនរងគ្រោះឈ្មោះ Xiao yang (ឈ្មោះហៅក្រៅ) ភេទប្រុស អាយុ៣០ឆ្នាំជនជាតិចិន សាកសពជនរងគ្រោះជំនាញការិយាល័យបច្ចេកទេសដឹកបញ្ជូនទៅនាយកដ្ឋានបច្ចេកទេសអគ្គស្នងកាដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធី ។ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជាបន្តបន្ទាប់ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់មានឈ្មោះដូចខាងក្រោ÷

១.ឈ្មោះ Gao Ruo ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន.
២.ឈ្មោះ Han Run Jun ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន.
៣.ឈ្មោះ Xie Wang ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន.
៤.ឈ្មោះ Zhou Kaiying ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន.
៥.ឈ្មោះ Chang Yuhao ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន.
៦.ឈ្មោះ Liu Liang ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន នៅទីតាំងសួនឧស្សាហកម្មផ្លូវលេខ72
្ថិតនៅភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំពោះជនសង្ស័យទាំង០៦នាក់ខាងលើ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីបន្តនីតិវិធីតាមច្បាប់ ។
ចែករំលែកព័តមាននេះ