ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាត្រី​វប្បធម៌​«​ស្ទឹង​ត្រែង បេះដូង​នៃ​វប្បធម៌​»៖ ត្រៀម​ខ្លួន​អបអរ​ខួប​អនុស្សាវរីយ៍​៤៧​ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ​៧​មក​រា និង​ថ្ងៃ​រំដោះ​ខេត្ត

3 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅ​ថ្ងៃអាទិត្យ ទី​៤​ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​៥:០០​រសៀល​ខាង​មុខ រដ្ឋបាល​ខេត្តស្ទឹងត្រែង​សូម​ប្រកាស​ដំណឹង​ដ៏​រីករាយ ដោយ​និង​រៀបចំ​ព្រឹត្តិការណ៍ «​រាត្រី​វប្បធម៌​»​ដ៏​មហោ​ឡារិក​ក្រោម​មូលបទ​«​ស្ទឹង​ត្រែង បេះដូង​នៃ​វប្បធម៌​»​នៅ​លើ​ទីលាន​តេ​ជោ​ធិ​បតី​នា​មុខ​វេទិកា​នាគ​ជ័យ…

ខេត្តស្ទឹងត្រែង ៖ នៅ​ថ្ងៃអាទិត្យ ទី​៤​ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​៥:០០​រសៀល​ខាង​មុខ រដ្ឋបាល​ខេត្តស្ទឹងត្រែង​សូម​ប្រកាស​ដំណឹង​ដ៏​រីករាយ ដោយ​និង​រៀបចំ​ព្រឹត្តិការណ៍ «​រាត្រី​វប្បធម៌​»​ដ៏​មហោ​ឡារិក​ក្រោម​មូលបទ​«​ស្ទឹង​ត្រែង បេះដូង​នៃ​វប្បធម៌​»​នៅ​លើ​ទីលាន​តេ​ជោ​ធិ​បតី​នា​មុខ​វេទិកា​នាគ​ជ័យ ។

ព្រឹត្តិការណ៍​ដ៏​វិសេសវិសាល​នេះ គឺជា​ការ​ផ្តួចផ្តើម​ឡើង​ដោយ​លោក​សរ សុ​ពុ​ត្រា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​ក្នុង​ស្មារតី​នឹករលឹក​ដឹងគុណ និង​ការ​លើក​ស្ទួយ​តម្លៃ​វប្បធម៌​ជាតិ ។
អភិបាល​ខេត្តស្ទឹងត្រែង លោក សរ សុ​ពុ​ត្រា បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​«​រាត្រី​វប្បធម៌​»​នេះ គឺ​ក្នុង​គោលបំណង​រក្សា​បាន​នូវ​គុណ​តម្លៃ និង​គុណ​បំណាច់​របស់​ថ្នាក់ដឹកនាំ យុទ្ធ​ជន យុទ្ធ​នារី យើង​ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់​ក្នុង​បុព្វហេតុ​រំដោះជាតិ​មាតុភូមិ​ពី​របប​ដ៏​សាហាវយង់ឃ្នង​នៃ​បន​ក្បត់ជាតិ ប៉ុ​ល ពត ដោយ​ខេត្តស្ទឹងត្រែង ត្រូវ​បាន​រំដោះ​នា​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​១៩៧៩ និង​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​នា​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ។

ដូច្នេះ រដ្ឋបាល​ខេត្តស្ទឹងត្រែង​នឹង​រៀបចំ​ព្រឹត្តិការណ៍ «​រាត្រី​វប្បធម៌​»​ក្រោម​មូលបទ​«​ស្ទឹង​ត្រែង​បេះដូង​នៃ​វប្បធម៌​»​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤៧ ទិវា​ជ័យជម្នះ ៧​មក​រា រួម​នឹង​ថ្ងៃ​រំដោះ​ខេត្តស្ទឹងត្រែង ព្រមទាំង​ការ​គោរព​ដឹងគុណ​ចំពោះ​វិ​រ​ភាព​របស់​យុទ្ធ​ជន​ជួរ​មុខ ។

កម្មវិធី​សិល្បៈ​ដ៏​អស្ចារ្យ​នេះ រដ្ឋបាល​ខេត្ត​សូម​អញ្ជើញ​វត្តមាន​របស់​ពុក​ម៉ែ បងប្អូន ប្រជាពលរដ្ឋ ក៏​ដូច​ជា​មិត្ត​យុវវ័យ​ទាំងអស់​នឹង​ផ្តល់​ឱកាស​ទស្សនា​ដោយ​ផ្ទាល់​នូវ​ទស្សនីយភាព​សិល្បៈ​វប្បធម៌​ជាតិ​យើង​មាន​៖ ទម្រង់​របាំ​បុរាណ​ខ្មែរ​.​ល្ខោនខោល ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស​ជាតិ​.​ការ​ប្រគំ​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​បង្ហាញ​ពី​មរតក​តន្ត្រី​ដ៏​ចំណាស់​.​ការ​ច្រៀង​ចម្រៀង​កងទ័ព ដើម្បី​រំលឹក និង​គោរព​ដឹងគុណ​ចំពោះ​វីរភាព​យុទ្ធ​ជន​ជួរ​មុខ​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ធានា​ថា គុណ​តម្លៃ និង​គុណ​បំណាច់​ដ៏​ឧត្តុង្គឧត្តម​របស់​វីរជន​យើង​នឹង​មិន​រលាយ​សាបសូន្យ​ឡើយ ។ សូម​អញ្ជើញ​ចូលរួម​ទស្ស​នា​ដោយ​សេរី វត្តមាន​របស់​លោក​អ្នក គឺជា​កម្លាំងចិត្ត​ដ៏​ធំធេង និង​ជា​ការ​រួមចំណែក​ដ៏​មាន​តម្លៃ​ក្នុង​ការ​ថែរក្សា​កេរដំណែល​វប្បធម៌ និង​ការ​ចង​ចាំ​ប្រវត្តិសាស្ត្រ​ជាតិ​របស់​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ