សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ផ្លែចេកមិនត្រឹមតែជាផ្លែឈើដែលសម្បូរដោយថាមពលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា មធ្យោបាយបែបធម្មជាតិ ដ៏ល្អប្រសើរសម្រាប់អ្នកដែលចង់ផ្ដាច់បារី។ សារធាតុចិញ្ចឹមដែលមាននៅក្នុងផ្លែចេក ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យរាងកាយទប់ទល់នឹងការឃ្លានជាតិនីកូទីន និងជួយកាត់បន្ថយភាពតានតឹងក្នុងអំឡុងពេលព្យាយាមឈប់ជក់បារីបានយ៉ាងឆាប់រហ័ស។
គន្លឹះញ៉ាំចេកដើម្បីជួយផ្ដាច់បារី៖
ដើម្បីទទួលបានលទ្ធផលល្អបំផុត អ្នកជំនាញបានណែនាំឱ្យញ៉ាំចេកនៅចំពេលដែលអ្នកមានអារម្មណ៍ថា “ចង់ជក់បារីបំផុត” តាមវិធីសាមញ្ញៗខាងក្រោម៖
- ញ៉ាំជំនួសបារីភ្លាមៗ៖ នៅពេលណាដែលអ្នកមានអារម្មណ៍ចង់ទាញបារីមកជក់ សូមប្តូរមកញ៉ាំចេកមួយផ្លែជំនួសវិញភ្លាមៗ។ ជាតិស្ករធម្មជាតិ និងវីតាមីននៅក្នុងចេក នឹងជួយសម្រួលអារម្មណ៍ និងកាត់បន្ថយចំណង់បារីបានមួយរំពេច។
- ញ៉ាំជាអាហារសម្រន់ក្នុងម៉ោងសម្រាក៖ ប្រសិនបើអ្នកធ្លាប់មានទម្លាប់ជក់បារីបន្ទាប់ពីញ៉ាំអាហារពេលព្រឹក ឬក្នុងអំឡុងពេលសម្រាកពីការងារ សូមប្រើផ្លែចេកជាអាហារសម្រន់ជំនួសវិញ។ វានឹងជួយបំពេញថាមពល និងធ្វើឱ្យមាត់របស់អ្នកមិនទំនេរ។
- បន្ថែមក្នុងអាហារចម្បង៖ សម្រាប់អ្នកដែលមានចំណង់ជក់បារីខ្លាំងក្រោយពេលបាយថ្ងៃត្រង់ ឬបាយល្ងាច លោកអ្នកគួរញ៉ាំចេកមួយផ្លែបន្ថែមជាមួយអាហារទាំងនោះ ដើម្បីទប់ស្កាត់ការចង់ជក់បារីក្រោយពេលញ៉ាំឆ្អែត។
- ធ្វើជាភេសជ្ជៈក្រឡុក៖ ប្រសិនបើអ្នកចង់បានភាពស្រស់ស្រាយ អ្នកអាចយកចេកទៅក្រឡុកជាមួយផ្លែប៉ោម ឬទឹកឃ្មុំ។ ភេសជ្ជៈនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបន្សាបជាតិពុល និងផ្ដល់ភាពស្រស់ថ្លាដល់រាងកាយទៀតផង។
ការប្រើប្រាស់ផ្លែចេកជាជំនួយក្នុងការផ្ដាច់បារី គឺជាវិធីសាស្ត្រធម្មជាតិដែលជួយឱ្យរាងកាយទទួលបានជីវជាតិមកស្ដារឡើងវិញនូវកោសិកាដែលខូចខាតដោយសារផ្សែងបារី។ ការតាំងចិត្តខ្ពស់ រួមផ្សំជាមួយការញ៉ាំចេកឱ្យបានត្រឹមត្រូវ នឹងជួយឱ្យអ្នកជោគជ័យក្នុងការឈប់ជក់បារី ដើម្បីសុខភាពសួត និងអាយុជីវិតយូរអង្វែង។
សេចក្ដីបញ្ជាក់៖ ព័ត៌មាននេះផ្តល់ជូនសម្រាប់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ ការផ្ដាច់បារីទាមទារនូវការតាំងចិត្ត និងការផ្លាស់ប្តូរទម្លាប់រស់នៅ។ ប្រសិនបើអ្នកមានបញ្ហាសុខភាព ឬត្រូវការប្រឹក្សាបន្ថែម សូមជួបជាមួយគ្រូពេទ្យជំនាញ៕
ចែករំលែកព័តមាននេះ