រាជធានីភ្នំពេញ ៖ ខ្យុសថ្មប្រក់ស្បូវចំនួន១០ នៅភោជនីយដ្ឋាន «ចាំអូន» ក្នុងសង្កាត់ផ្សារដើមថ្កូវ ត្រូវបានអគ្គិភ័យឆាបឆេះលេបត្របាក់អស់ទាំងស្រុង ។ ករណីខាងនេះដែរ សំណាងល្អ គ្មានមនុស្សណាម្នាក់រងរបួសនៅះទេ ខណៈកញ្ចុះថ្មប្រក់ស្បូវចំនួន១០ រួមជាមួយសម្ភារៈមួយចំនួនធំ ត្រូវអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង ត្រឹមមួយប៉ប្រិចភ្នែក ។
ករណីនេះដែរបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នៅចំណុចភោជនីយដ្ឋាន ចាំអូន លើបណ្តោយផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតមានជាអគ្គិភ័យបែបនេះ គេបានឃើញអណ្តាតភ្លើងលាយលំផ្សែងខ្មៅ ហ៊ុយចេញពីចំណុចកញ្ចុះ ក្នុងភោជនីយដ្ឋាន « ចាំអូន» ។ ភ្លាមៗ ក៏ឃើញមានបុគ្គលិកនាំគ្នាយកទឹកមកជួយបាញ់ពន្លត់ ប៉ុន្តែដោយសារអណ្តាតភ្លើងឆេះខ្លាំង នឹងក្តៅផង ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមន្ត្រីអគ្គិភ័យ ចុះមកជួយអន្តរាគមន៍តែម្តង ដើម្បីកុំអោយមានការរាលដាលកាន់តែខ្លាំង បន្តទៅដល់ផ្ទះក្បែរខាង ។
អគ្គិភ័យនេះដែរ បានឆាបឆេះកញ្ចុះប្រក់ស្បូវអស់ចំនួន១០ រួមសម្ភារៈមួយចំនួនធំ អស់ទាំងស្រុង នឹងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានី , រថយន្តជំនួយ ក្រសួងមហាផ្ទៃ , រថយន្ត បុរី ប៉េងហួត , រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា, រថយន្តទីក្រុងកោះពេជ្រ មកដល់ទីតាំង១៨ គ្រឿងបាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ជុំវិញទីតាំងកើតហេតុ ៕



ចែករំលែកព័តមាននេះ