អគ្គិភ័យឆេះឃ្លាំងស្តុកជ័រយ៉ាងសន្ធោសន្ធៅ ក្នុងសង្កាត់និរោធ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីឆេះឃ្លាំងស្តុកទុយោជ័រ រួមសម្ភារៈមួយចំនួន របស់ រដ្ឋាករទឹកស្វ័យយ័ត ទីក្រុងភ្នំពេញ ខណៈពេលនេះ សមត្ថកិច្ចជំនាញគ្រប់គ្រងបានហើយ ។…
រាជធានីភ្នំពេញ ៖ មានករណីឆេះឃ្លាំងស្តុកទុយោជ័រ រួមសម្ភារៈមួយចំនួន របស់ រដ្ឋាករទឹកស្វ័យយ័ត ទីក្រុងភ្នំពេញ ខណៈពេលនេះ សមត្ថកិច្ចជំនាញគ្រប់គ្រងបានហើយ ។…
រាជធានីភ្នំពេញ ៖ មានករណីឆេះឃ្លាំងស្តុកទុយោជ័រ រួមសម្ភារៈមួយចំនួន របស់ រដ្ឋាករទឹកស្វ័យយ័ត ទីក្រុងភ្នំពេញ ខណៈពេលនេះ សមត្ថកិច្ចជំនាញគ្រប់គ្រងបានហើយ ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលនៅវេលាម៉ោង៣រសៀលថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៦ នៅចំណុចឃ្លាំងស្តុកទុយោជ័រ របស់ រដ្ឋាករទឹកស្វ័យយ័ត ទីក្រុងភ្នំពេញ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅក្បែរៗនោះបានអោយដឹងថា មុនកើតហេតុ គេបានឃើញផ្សែងខ្មៅហ៊ុយពាសពេញផ្ទៃមេឃ ដោយកើតចិត្តសង្ស័យ បានប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍តែម្តង ។ ដោយបន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន បានទទួលដំណឹង ក៏ធ្វើការស្រាវជ្រាវរកឃើញថា ឃ្លាំងស្តុកទុយោជ័រ នៅក្នុងបរិវេណ រដ្ឋាករទឹកស្វ័យយ័តទីក្រុងភ្នំពេញ កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ ភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន បានបន្តទាក់ទងទៅកាន់មន្ត្រីជំនាញពន្លត់អគ្គិភ័យ ដើម្បីបញ្ចេញរថយន្តមកកាន់ទីតាំងខាងលើនេះផងដែរ ជៀសវាងមានការរាលដាលបន្តទៅទៀត ។
អគ្គិភ័យនេះដែរ បានបង្កការខូចខាតឃ្លាំងស្តុកទុយោជ័រ រួមជាមួយសម្ភារៈមួយចំនួន អស់ស្ទើរទាំងស្រុង ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងរថយន្តជំនួយទីក្រុងនរា , រថយន្ត បុរីប៉េងហួត , រថយន្តសាលាខណ្ឌច្បារអំពៅ អស់ជាច្រើនគ្រឿង អន្តរាគមន៍បាញ់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ រកមូលហេតុ ៕









ចែករំលែកព័តមាននេះ