លើកពេលប្រកាសសាលក្រមសំណុំរឿងអតីតឧកញ៉ា ហេង សិទ្ធី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ធ្នូ ២០២៥ បានសម្រេចលើកពេលប្រកាសសាលក្រមលើសំណុំរឿងអតីតឧកញ៉ា ហេង សិទ្ធី ទៅថ្ងៃក្រោយ…
រាជធានីភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ធ្នូ ២០២៥ បានសម្រេចលើកពេលប្រកាសសាលក្រមលើសំណុំរឿងអតីតឧកញ៉ា ហេង សិទ្ធី ទៅថ្ងៃក្រោយ…
រាជធានីភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ធ្នូ ២០២៥ បានសម្រេចលើកពេលប្រកាសសាលក្រមលើសំណុំរឿងអតីតឧកញ៉ា ហេង សិទ្ធី ទៅថ្ងៃក្រោយ ពាក់ព័ន្ធការចោទប្រកាន់ពីបទហិង្សាដោយចេតនា និងគំរាមកំហែងហែកកេរ្តិ៍ ។

សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកយកសំណុំរឿងអតីតឧកញ៉ា ហេង សិទ្ធី មកបើកសវនាការជំនុំជម្រះទោសជាសាធារណៈ ពាក់ព័ន្ធបទល្មើសចំនួន២៖
១-សំណុំរឿងព្រហ្មទណ្ឌលេខ ៥០៦៩ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ជាប់ចោទពីបទ.ហិង្សាដោយចេតនា និង២-សំណុំរឿងព្រហ្មទណ្ឌលេខ ៧៦៣៧ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទគំរាមកំហែងហែកកេរ្តិ៍ ដែលទាំងពីសំណុំរឿងនេះគឺមានលោក ញឹម ពិសាល ជាប្រធានប្រឹក្សាជំនុំជំនះ និងលោក សេង ហៀង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលសវនាការបានធ្វើឡើងជាសាធារណៈ ចំពោះមុខជនត្រូវចោទ និងមេធាវីការពារសិទ្ធិឲ្យភាគីទាំងសងខាង ។
សវនាការបានសាកសួរដេញដោលស្របតាមនីតិវិធី រហូតដល់ទីបញ្ចប់ ទើបប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចលើកពេលប្រកាសសា លក្រមទៅថ្ងៃក្រោយដោយមិនកំណត់ ។ អង្គហេតុនៃសំណុំរឿងទី១ ការចោទប្រកាន់ពីបទហិង្សាដោយចេតនា ជនត្រូវចោទឈ្មោះ ហេង សិទ្ធី បានប្រព្រឹត្តបទល្មើសយកវត្ថុរឹង (ម្ជុលធ្វើតេស្តទឹកនោម) ចាក់ទៅលើជនជាប់ឃុំនៅក្នុងពន្ធនាគារជាមួយគ្នា បណ្តាលឲ្យមានរបួសស្នាម ។
ប៉ុន្តែចម្លើយជនត្រូវចោទនៅចំពោះមុខតុលាការ បានផ្ទុយមកវិញថា ជាការប្រលែងគ្នាលេង មិនមែនជាការប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ទេ តែទោះជាចម្លើយដោះបន្ទុករបស់ជន សង្ស័យយ៉ាងណាក្តី ការសម្រេចសេចក្តីនិងការវិច្ឆ័យទោស វាអាស្រ័យទៅលើភស្តុតាង សាក្សី អង្គហេតុ និងអង្គច្បាប់ របស់តុលាការជាអ្នកសម្រេច ។
សំណុំរឿងទី២-ហាក់ដូចមិនចម្លែកទេ ជាប់ចោទពីបទគំរាមកំហែងហែកកេរ្តិ៍ អង្គហេតុដែលផ្តើមចេញពីការងារក្រុមហ៊ុនរកស៊ីជាមួយគ្នា លុះពេលបែកបាក់គ្នាតែងតែ មានបញ្ហារកាំរកុះប្រើពាក្យសំដីធ្ងន់ស្រាលទៅវិញទៅមកជាមិនខាន ។ បទល្មើសនេះក៏ត្រូវបានរង់ចាំការកាត់ក្តីពីតុលាការដែរ ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនអតីតឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារម១ ព្រៃស ជាបណ្តោះអាសន្ន ។ តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោកស្រីចៅក្រមស៊ើបសួរបានបញ្ជាក់ថា ឈ្មោះ ហេង សិទ្ធី ភេទប្រុស កើតថ្ងៃទី២៦ ឆ្នាំ១៩៨៩ មុខរបរ ពាណិជ្ជករ ទីលំនៅមុនពេលឃាត់ខ្លួន នៅផ្ទះលេខ៦២LM ផ្លូវលេខ២០៥ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រពន្ធ (លែងលះ) មានកូន៤នាក់ ។
ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទគំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស ប្រព្រឹត្តិនៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ ។
អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានសមត្តកិច្ចនគរបាលជាតិនៃប្រទេសកម្ពុជា សហការជាមួយអាជ្ញាធរនៃប្រទេសរុស្សី បាននាំខ្លួនពីប្រទេសរុស្សីតាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយនាំយកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារម១ព្រៃស ដើម្បីបើកការស៊ើបអង្កេតលើការចោទប្រកាន់នោះ ។ ប៉ុន្តែក្រោយមកដោយមានរឿងរ៉ាវជាមួយជនជាប់ចោទនៅក្នុពន្ធនាគារដូចគ្នា ជនត្រូវចោទអតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានផ្ទេរទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំវិញ ៕

ចែករំលែកព័តមាននេះ