រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ព័ត៌មាន បានឲ្យដឹងជាបឋមថា ខណៈនេះ មានករណីអគ្គិភ័យកំពុងឆាបឆេះឃ្លាំងសិប្បកម្មមួយកន្លែង នៅក្បែរផ្សារបឹងបៃតង ស្ថិតនៅតាមបណ្ដោយផ្លូវសម្តេច ជា ស៊ីម ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង១៨:២០នាទីល្ងាចថ្ងៃទី១៦ ខែមករា ២០២៦នេះ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ ៕


ចែករំលែកព័តមាននេះ