រដ្ឋបាលរាជធានី បង្ហាញរូបថតជាច្រើនផ្ទាំងពីសមិទ្ធផលនានានៃការងារអភិវឌ្ឍទីក្រុងភ្នំពេញលើគ្រប់វិស័យក្នុងសម័យតេជោ-ធិបតី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រូបថតជាច្រើនផ្ទាំងបង្ហាញពីសមិទ្ធផលនានា និងការងារអភិវឌ្ឍទីក្រុងភ្នំពេញលើគ្រប់វិស័យ ក្នុងសម័យ តេជោ -ធិបតី ។
រូភាពជារូបថតសកម្មភាពចម្រុះជាច្រើនផ្ទាំងស្ដីពីសមិទ្ធផលនានា និងការងារអភិវឌ្ឍ ទីក្រុងភ្នំពេញលេីគ្រប់ វិស័យ ក្នុង សម័យ តេជោ -ធិបតី ត្រូវបានដាក់តាំងពិព័រណ៍ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញបន្ទាប់ពីឆ្លងកាត់នូវរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន រាជធានីភ្នំពេញបានបំលែងខ្លួនពីទីក្រុងគ្មានមនុស្សនៅ ទៅជាទីក្រុងដែលជា បណ្ដុំ នៃ ការរស់នៅ ប្រកប ដោយ ប្រណិតភាព តំបន់ ទេសចរណ៍ ដ៏ រស់រវើក មានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបានយ៉ាងឆាប់រហ័ សគួរឱ្យកត់សម្គាល់។
ការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងសាមសិបឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលក្នុងនីតិកាល កន្លងមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំ ផុតរបស់ សម្តេចមហាបវរធិបតី បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើន៕






















ចែករំលែកព័តមាននេះ