ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ផឹកទឹក​ដាំ​ពុះ​ទុក​ចោល​យូរ​! គ្រោះថ្នា.ក់​ដែល​អ្នក​មិន​ធ្លាប់​ដឹង

3 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ការ​ដាំទឹក​ឱ្យ​ពុះ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​ដើម្បី​សម្លាប់​មេរោគ និង​បរាសិត ប៉ុន្តែ​ការ​រក្សា​ទុក​ទឹក​ឆ្អិន​ចោល​ច្រើន​ថ្ងៃ ឬ​ទុក​ចោល​មួយ​យប់ អាច​បង្ក​ហានិភ័យ​សុខភាព​ដែល​យើង​នឹក​ស្មាន​មិន​ដល់​។ នៅ​ពេល​ទឹក​ពុះ មីក្រូ​សារពាង្គកាយ​ដែល​ងាប់​នឹង​ក្លាយជា​ប្រភព​អាហារ​ដ៏​ល្អ​សម្រាប់​បាក់តេរី​ថ្មី​ៗ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ចូល​មក​លូតលាស់​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស​។ លើស​ពី​នេះ ការ​ដែល​ទឹក​ឆ្អិន​ទុក​ចោល​មួយ​យប់​មាន​រសជាតិ​ប្លែក…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ការ​ដាំទឹក​ឱ្យ​ពុះ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​ដើម្បី​សម្លាប់​មេរោគ និង​បរាសិត ប៉ុន្តែ​ការ​រក្សា​ទុក​ទឹក​ឆ្អិន​ចោល​ច្រើន​ថ្ងៃ ឬ​ទុក​ចោល​មួយ​យប់ អាច​បង្ក​ហានិភ័យ​សុខភាព​ដែល​យើង​នឹក​ស្មាន​មិន​ដល់​។ នៅ​ពេល​ទឹក​ពុះ មីក្រូ​សារពាង្គកាយ​ដែល​ងាប់​នឹង​ក្លាយជា​ប្រភព​អាហារ​ដ៏​ល្អ​សម្រាប់​បាក់តេរី​ថ្មី​ៗ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ចូល​មក​លូតលាស់​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស​។ លើស​ពី​នេះ ការ​ដែល​ទឹក​ឆ្អិន​ទុក​ចោល​មួយ​យប់​មាន​រសជាតិ​ប្លែក ក៏​ដោយសារ​តែ​កាបូនឌីអុកស៊ីត​ក្នុង​ខ្យល់​រលាយ​ចូល​ក្នុង​ទឹក ដែល​ទោះបី​មិន​បង្ក​គ្រោះថ្នាក់​ភ្លាម​ៗ ប៉ុន្តែ​វា​បញ្ជាក់​ថា​គុណភាព​ទឹក​ចាប់ផ្តើម​ប្រែប្រួល​។

ដើម្បី​ធានា​សុវត្ថិភាព អ្នកជំនាញ​ណែនាំ​ថា​ទឹក​ដែល​ដាំ​ឆ្អិន​ហើយ គួរតែ​ពិសារ​ឱ្យ​អស់​ក្នុង​រយៈពេល ២៤ ម៉ោង និង​មិន​គួរ​ចាក់ទឹក​ថ្មី​បន្ថែម​ចូល​ទៅ​ក្នុង​ធុង​ដែល​មានទឹក​ចាស់​សល់​នោះ​ទេ​។ ការ​រក្សា​ទុក​ទឹក​ឆ្អិន ក៏​គួរ​ប្រើប្រាស់​ដប​កែវ​ដែល​មាន​អនាម័យ និង​មាន​គម្រប​បិទ​ជិត​ល្អ ជា​ជាង​ការ​ប្រើប្រាស់​ដប​ជ័រ ឬ​ដប​កែ​ច្នៃ​ដែល​ងាយ​ឆ្លង​មេរោគ​។ ដូច្នេះ ការ​ដាំទឹក​ក្នុង​បរិមាណ​ល្មម​សម្រាប់​ផឹក​មួយ​ថ្ងៃ​ៗ គឺជា​ទម្លាប់​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​សុខភាព​ក្រុម​គ្រួសារ​ពី​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ