ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យមានប្រាក់ទិញយក្សយាមផ្លូវ មាន់​អត់​ប៉ា​ស្ព័​រ​លោត​ឆ​ត្រ័​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម ​ចូល​តាម​ច្រករបៀង​

4 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តព្រៃវែង ​៖ ​មហាជន​រិះគន់​មន្ត្រី​សមត្ថកិច្ច​បណ្តែត​បណ្តា​យ​ឲ្យ​ឈ្មួញ​នាំ​សត្វ​មាន់​រស់​ និង​ស៊ុតមាន់ ស៊ុតទា​ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​មក​តាម​ច្រករបៀង​ស្វាយ​អា​ង៉ោង ដូច​គេ​ហែ​កឋិន មិនឃើញ​ស្ថា​ប​ន័​មាន​សមត្ថកិច្ច​ ឬ​មន្ត្រី​ជំនាញ​ណា​មក​ពិនិត្យ​ ឬ​បង្ក្រាប​ឡើយ…

ខេត្តព្រៃវែង ​៖ ​មហាជន​រិះគន់​មន្ត្រី​សមត្ថកិច្ច​បណ្តែត​បណ្តា​យ​ឲ្យ​ឈ្មួញ​នាំ​សត្វ​មាន់​រស់​ និង​ស៊ុតមាន់ ស៊ុតទា​ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​មក​តាម​ច្រករបៀង​ស្វាយ​អា​ង៉ោង ដូច​គេ​ហែ​កឋិន មិនឃើញ​ស្ថា​ប​ន័​មាន​សមត្ថកិច្ច​ ឬ​មន្ត្រី​ជំនាញ​ណា​មក​ពិនិត្យ​ ឬ​បង្ក្រាប​ឡើយ ។ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ១១ ​និង​ ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​ ១៦ ខែ​មក​រា ឆ្នាំ ​២០២៦ នៅ​ចំណុច​ច្រករបៀង​ស្វាយ​អា​ង៉ោង ឃុំ​ចាម ​ស្រុក​កំពង់ត្របែក ​ខេត្តព្រៃវែង ​។

​បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ ឃុំ​ចាម​ បាន​លើក​ឡើង​ថា ក្រុម​ឈ្មួញ បាន​មក​ទិញ​មាន់​រស់​ពី​ប្រទេស​វៀតណាម​ដឹក​តាម​ម៉ូតូ ឆ្លង​ដែន​ចូល​មក​តាម​ច្រករបៀង​ស្វាយ​អា​ង៉ោង រួច​លើកដាក់​រថយន្ត​ដឹក​ទៅ​ភ្នំពេញ​ និង​ចែកចាយ​ក្នុងស្រុក​ខេត្តព្រៃវែង ដោយ​ពុំដែល​ឃើញ​មាន​ម​ន្ត្រៅ​ជំនាញ ​ឬ​ស្ថា​ប​ន័​មាន​សមត្ថកិច្ច​ណា​មក​ពិនិត្យ​ទេ ។

ពួក​គាត់​លើក​ឡើង​ទៀត​ថា បើ​សមត្ថកិច្ច​បណ្តែតបណ្តោយ​ឲ្យ​ឈ្មួញ​នាំ​សត្វ​មាន់​រស់​ពី​ប្រទេស​វៀតណាម​ចូល​មក​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ដូច្នេះ ពួក​គាត់​ព្រួយ​បារ​ម្ភអំពី​សុវត្ថិភាព​សុខភាព អ្នក​បរិភោគ ជា​ពិសេស​ស៊ុតមាន់​ស៊ុតទា ដែល​ក្រសួង​ហាមឃាត់​មិន​ឲ្យ​នាំ​សាច់សត្វ ស៊ុត​សត្វ និង​ផលិតផល​ដើម​កំណើត​អំពី​សាច់សត្វ ក៏​ប៉ុ​ន្តែ​ជាក់ស្តែង សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រក​ទ្វារ​​ព្រំដែន​ច្រករបៀង​ស្វាយ​អា​ង៉ោង បាន​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​សត្វ​មាន់​រស់ ពងមាន់ ពង​ទា ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​រដ្ឋបាល​ស្រុក​កំពង់ត្របែក​យ៉ាង​គគ្រឹកគគ្រេង​ដូច​គេ​ហែ​កឋិន ពុំ​មាន​មន្ត្រី​ជំនាញ​ណា​មក​ត្រួតពិនិត្យ​ឡើយ​ សង្ស័យមាន់ឈឺផងក៏មិនដឹង ព្រោះគ្មានការពិនិត្យ​ ។

បើ​តាម​ម្ចាស់​រថយន្ត​ដឹក​សត្វ​មាន់​រស់ នោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា គាត់​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​គេ​ទេ រថយន្ត​របស់​គាត់​ដឹក​ក្នុង ​១​ថ្ងៃ​ ១​ជើង ដាក់​បាន ​១៦០​ទ្រុង​ទៅ ​២០០​ទ្រុង ដឹក​យក​ទៅ​ឲ្យ​ថៅកែនៅ​ស្រុក​កំពង់​ត្រែ​ក និង​បន្ត​ដឹក​ទៅ​រាជធានី​ភ្នំពេញ​ ។ ចំណែក​អ្នក​ដឹក​ស៊ុតមាន់​ស៊ុតទា គឺ​ពួក​គេ​ដឹក​យក​ទៅ​ឲ្យ​ថៅកែ​គេ​ស្តុក​រួច​ចែកចាយ​ក្នុង​ខេត្ត​ និង​ដឹក​តាម​រថយន្ត​ទៅ​រាជធានី​ភ្នំពេញ​ដោយ​មន្ត្រី​ពេទ្យសត្វ​អ្នក​ចេញ​លិខិតបញ្ជាក់ (​ពងមាន់​ពង​ទា​ក្រុង​ស្រុក​) ​។​

ទាក់ទិន​ករណី​នេះ​ដែរ​លោក​ ចិន ​វិសាល​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល ​នៃ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រ​ម៉ា​ញ​ និង​នេសាទ​ ខេត្តព្រៃវែង បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ចំពោះ​ឈ្មួញ​នាំ​សត្វ​មាន់​រស់​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ចូល​តាម​ច្រករបៀង​ស្វាយ​អា​ង៉ោង ឃុំ​ចាម​ស្រុក​កំពង់ត្របែក​នេះ​គេ​មានច្បាប់ រកស៊ី​ជា​ច្រើន​ឆ្នាំ​ហើយ គឺ​ថៅកែ​មាន់ឈ្មោះ​លោក​ កែរ ង៉ោ មាន​ទីលំនៅ​ភូមិ​កំពង់ត្របែក​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង ។​

ទាក់ទិន​ករណី​នេះ​ដែរ​មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក ​កែរ ង៉ោ ឈ្មួញ​នាំ​សត្វ​មាន់​រស់​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​មក​រដ្ឋបាល​ស្រុក​កំពង់ត្របែក​បាន​ទេ ដោយ​អ្នកបើកបរ​រថយន្ត​ដឹក​មាន់ ប្រាប់​ថា គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​បើកបរ​រថយន្ត​ឲ្យ​គេ​មិន​ស្គាល់​លេខ​ទូរ​សព្ទ័​ថៅកែ​ទេ ចាំ​មេការ​មក​ទើប​ស្គាល់​លេខ​ទូរ​សព្ទ័​ថៅកែ ​។

មហាជន​លើក​ឡើង​ថា ការ​នាំ​សត្វ​មាន់​រស់ ​និង​ពងមាន់​ពង​ទា ពី​បរទេស​ចូល​មក​ហើយ​គ្មាន​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​បែប​នេះ​តើ​សង្ឃឹម​អ្វី​ទៅ សុវត្ថិភាព​សុខមាលភាព​អ្នក​បរិភោគ​​ ៕

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ