ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​រកអាណាព្យាបាល​ក្មេង​រង​គ្រោះ ក្រោយក្មេង​ៗ​លេងដុត​អាល់កុលឆាបឆេះ​​ខោ​ក្មេង​ម្នាក់រង​របួស បញ្ជូនទៅសង្គ្រោះនៅគន្ធ​បុប្ផា​វត្ត​ភ្នំ​

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការរាជធានីភ្នំពេញ បានបំភ្លឺថា ថ្មី​ៗ​នេះ​មាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ mengheang thorn បាន​បង្ហោះ​ផ្សព្វផ្សាយ​មាន​ក្មេង​០១​នាក់…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការរាជធានីភ្នំពេញ បានបំភ្លឺថា ថ្មី​ៗ​នេះ​មាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ mengheang thorn បាន​បង្ហោះ​ផ្សព្វផ្សាយ​មាន​ក្មេង​០១​នាក់ ត្រូវ​ក្មេង​ៗ​ចាក់​សាំង​ដុត(សង្ស័យ​ដុត​អាល់កុល) ​នៅ​ម្តុំ​ផ្សារ​អូ​ឡាំ​ពិ​ក​ បណ្តាល​ឲ្យ​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ផ្ផា​វត្ត​ភ្នំ ។

ក្រោយ​ពី​ឃើញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក​ខាងលើ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទៅ​លោក​អធិការ​នគរបាល​ខណ្ឌ​៧​មក​រា ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ គឺ​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៩​និង​៣០​នាទី នៅ​ចំណុច​ជិត​ហ្គា​រ៉ា​ស់​សាំង​តេ​លា​ខ្មែរ ស្តុ​ប​អាង​ទឹក មាន​ករណី​ក្មេង​ៗ ចំនួន​០៣​នាក់ បាន​ដុត​ភ្លើង​លេង សង្ស័យ​ដុត​អាល់កុល រហូត​ធ្វើ​ឲ្យ​ឆាបឆេះ​ជើង​ខោ​ក្មេង​ម្នាក់​ទៀត រង​របួស​៣០% បន្ទាប់​មក ត្រូវ​បាន​ប្រជាពលរដ្ឋ ជួយ​នាំ​យក​ក្មេង​រង​គ្រោះ ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​វត្ត​ភ្នំ​។ បច្ចុប្បន្ន សមត្ថកិច្ច កំពុង​ប្រកាស​ស្វែងរក​អាណាព្យាបាល​ក្មេង​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ