ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធាងក្ដាត អាចជាឱសថធម្មជាតិជួយគ្រប់គ្រងជាតិស្ករ និងការពារជំងឺទឹកនោមផ្អែម​

3 ម៉ោង មុន

សុខភាព៖ ជំងឺទឹកនោមផ្អែម និងការឡើងជាតិស្ករក្នុងឈាមខ្ពស់ កំពុងក្លាយជាបញ្ហាសុខភាពដ៏គួរឱ្យបារម្ភដែលប៉ះពាល់ដល់សរីរាង្គផ្សេងៗក្នុងរាងកាយ ប៉ុន្តែដំណោះស្រាយបែបធម្មជាតិមួយត្រូវបានរកឃើញនៅក្នុងបន្លែដែលយើងធ្លាប់ស្គាល់ គឺធាងក្ដាត។ យោងតាមការចុះផ្សាយពីប្រភពវិទ្យាសាស្ត្របរទេស ធាងក្ដាតមិនត្រឹមតែជាគ្រឿងផ្សំសម្រាប់ស្លសម្លម្ជូរប៉ុណ្ណោះទេ ប៉ុន្តែវាសម្បូរទៅដោយជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម…

សុខភាព៖ ជំងឺទឹកនោមផ្អែម និងការឡើងជាតិស្ករក្នុងឈាមខ្ពស់ កំពុងក្លាយជាបញ្ហាសុខភាពដ៏គួរឱ្យបារម្ភដែលប៉ះពាល់ដល់សរីរាង្គផ្សេងៗក្នុងរាងកាយ ប៉ុន្តែដំណោះស្រាយបែបធម្មជាតិមួយត្រូវបានរកឃើញនៅក្នុងបន្លែដែលយើងធ្លាប់ស្គាល់ គឺធាងក្ដាត។ យោងតាមការចុះផ្សាយពីប្រភពវិទ្យាសាស្ត្របរទេស ធាងក្ដាតមិនត្រឹមតែជាគ្រឿងផ្សំសម្រាប់ស្លសម្លម្ជូរប៉ុណ្ណោះទេ ប៉ុន្តែវាសម្បូរទៅដោយជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយឱ្យរាងកាយបញ្ចេញជាតិស្ករយឺតៗ និងពង្រឹងកោសិកាឱ្យកាន់តែមានភាពស៊ាំនឹងជំងឺ។ សារធាតុពិសេសៗទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពជាតិស្ករក្នុងឈាម និងផ្តល់ថាមពលដល់រាងកាយឱ្យមានសុខភាពមាំមួនជានិច្ច។

ទោះជាយ៉ាងណា ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានពេញលេញ និងមានសុវត្ថិភាព អ្នកប្រើប្រាស់ត្រូវចងចាំថា មិនត្រូវទទួលទានធាងក្ដាតស្រស់ដាច់ខាត ព្រោះវាបង្កឱ្យមានអាការៈរមាស់។ វិធីដែលល្អបំផុត គឺត្រូវយកធាងក្ដាតទៅចម្អិនឱ្យឆ្អិនល្អជាមុនសិន មិនថាក្នុងទម្រង់ជាសម្លម្ជូរ ឬស្ងោរធ្វើជាអន្លក់នោះឡើយ។ ការទទួលទានធាងក្ដាតដែលឆ្អិនល្អក្នុងបរិមាណសមស្របជាប្រចាំ គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកដែលចង់ការពារខ្លួនពីជំងឺទឹកនោមផ្អែម។

ទោះជាយ៉ាងនេះក្តី ព័ត៌មាននេះផ្តល់ជូនក្នុងគោលបំណងជាចំណេះដឹងទូទៅប៉ុណ្ណោះ ដូច្នេះប្រសិនបើលោកអ្នកមានអាការៈមិនប្រក្រតី ឬបញ្ហាសុខភាពជាប់ខ្លួន ការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅតែជាជម្រើសដំបូងដែលត្រូវធ្វើ ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com