ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លៀងកក់ខែ និងខ្យល់កន្ត្រាក់ នៅតាមបណ្តាខេត្តជាប់សមុទ្រ ចាប់ពីថ្ងៃទី២៦ ដល់ ២៨ ធ្នូ​

5 ម៉ោង មុន

រាជធានីភ្នំពេញ៖ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ស្ថានភាពអាកាសធាតុនៅកម្ពុជានឹងមានការប្រែប្រួល…

រាជធានីភ្នំពេញ៖ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ស្ថានភាពអាកាសធាតុនៅកម្ពុជានឹងមានការប្រែប្រួល ដោយសារឥទ្ធិពលនៃសម្ពាធទាបពីសមុទ្រចិនខាងត្បូង រួមផ្សំនឹងខ្យល់មូសុងឦសានដែលបក់បោកខ្លាំង។

ស្ថានភាពនេះនឹងបង្កឱ្យមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ នៅតាមតំបន់មួយចំនួន ជាពិសេសបណ្តាខេត្តជាប់ឆ្នេរសមុទ្រ រួមមាន ​ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ​។ បាតុភូតអាកាសធាតុនេះ អាចនឹងគ្របដណ្តប់លើផ្ទៃដីប្រមាណ ១០% នៃតំបន់ទាំងនោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com