ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចពិន សែ​ម នាំយកគ្រឿង​ឧបភោគបរិ​ភោគ និង​សម្ភារ​ប្រើប្រាស់​ ​ទៅ​ចែក​ជូន​​ជន​ភៀស​សឹក​នៅ​វត្តចំនួន៣

35 វិនាទី មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ សម្ដេចព្រះ​ព្រហ្ម​រតនៈ​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ ព្រះប្រធាន​ថេរ​សភា​ព្រះពុទ្ធ​សាសនា…

ខេត្ត​សៀម​រា​ប ៖ ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ សម្ដេចព្រះ​ព្រហ្ម​រតនៈ​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ ព្រះប្រធាន​ថេរ​សភា​ព្រះពុទ្ធ​សាសនា នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា សម្ដេចព្រះ​ចៅ អ​ធិ ការ​វត្ត​រាជ​បូ​ណ៌​ក្រុង​សៀមរាប ព្រះ​តេជ គុណ រឿ​ន បូរ​គង់ នៅ​ប្រទេស​អូស្ត្រាលី បាន​នាំ​យក​អំណោយ​ចែក​ជូន​ដល់​មណ្ឌល​ភៀស​សឹក ៣​ទីតាំង​មណ្ឌល​សុវត្ថិភាព​ក្នុងស្រុក​ក្រឡាញ់ ខេត្តសៀមរាប រួម​មាន​ទី​តាំងទី​១​វត្ត​បុ​ទុម្ម​រតន​ញ្ញាណ​ហៅ​(​វត្តស្រ​ណា​ល​)​ឃុំ​ស្រ​ណា​ល ទី តាំងទី​២ វត្ត​ពោធិ៍​ក្រឡាញ់ ឃុំ​ក្រឡាញ់ និង​ទីតាំង​ទី​៣ វត្ត​ធម្ម​រង្សី​សំពៅ​លូន ឃុំ​ក្រឡាញ់​។

អំណោយ​ក្នុង​មួយ​ទីតាំង​ចំនួន​២២០ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ ១០​គីឡូក្រាម ទឹក​សុទ្ធ ១​កេស​គ្រឿង​ឧបភោគ បរិភោគ ០១​កញ្ចប់​ស្បៀង​(​ភួយ​១.​ម៉ាស់​១ ប្រអប់ មី​១​កញ្ចប់ សាប៊ូ​៤​កញ្ចប់ កាហ្វេ​៥ កញ្ចប់ ត្រីខ​០៦​កំប៉ុង នំ​រូប​ត្រី​១​គីឡូ​ នំ​សាគូ​រា​៤​កញ្ចប់ សាប៊ូ​លាងចាន​២​ដប ទឹកដោះគោ​ក្មេង​៣​កញ្ចប់ តែ​ទឹកដោះគោ​៣​កញ្ចប់​)​។

រដ្ឋបាល​ខេត្តសៀមរាប សូម​គោរព​ថ្លែង​អំរ​ណ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​សម្ដេចព្រះ​ព្រហ្ម​រតនៈ​មុនី សិរី​សុ​វ​ណ្ណោ ព្រមទាំង​ព្រះ​តេជគុណ​នៅ​ប្រទេស​អូស្ត្រាលី​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​សម្រាប់​ប្រជាជន​ដែល​បាន​ជម្លៀស​ពី​តំបន់​សមរភូមិ​ចូល​មក​ភូមិសាស្ត្រ​ខេត្តសៀមរាប ដោយ​ទឹកចិត្ត​ស្មោះសរ​ក្នុង​ការ​រួបរួម​ជាតិខ្មែរ​ជា​ធ្លុង​មួយ​ដោយ​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​ក្នុង​គ្រា​លំបាក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com