ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះភៀសសឹក តែស្មារតីតស៊ូនៅខ្ពស់ ៖ សកម្មភាពដាំបន្លែនៅតាមសហគមន៍ក្នុងខេត្តសៀមរាប

1 ម៉ោង មុន

ខេត្តសៀមរាប ៖ បងប្អូន​ភៀស​សឹក​បាន​នាំ​គ្នា​បន្ត​ដាំ​បន្លែ​នៅ​តាម​ទីតាំង​សុវត្ថិភាព​របស់​ខ្លួន​ស្នាក់​នៅ ដើម្បី​បង្កើន​ភាព​អាច​ពឹងផ្អែក​លើ​ខ្លួនឯង និង​ធានា​សន្តិសុខ​ស្បៀង ។ នេះ​បើ​យោង​តាម រដ្ឋបាល​ខេត្តសៀមរាប​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥…

ខេត្តសៀមរាប ៖ បងប្អូន​ភៀស​សឹក​បាន​នាំ​គ្នា​បន្ត​ដាំ​បន្លែ​នៅ​តាម​ទីតាំង​សុវត្ថិភាព​របស់​ខ្លួន​ស្នាក់​នៅ ដើម្បី​បង្កើន​ភាព​អាច​ពឹងផ្អែក​លើ​ខ្លួនឯង និង​ធានា​សន្តិសុខ​ស្បៀង ។ នេះ​បើ​យោង​តាម រដ្ឋបាល​ខេត្តសៀមរាប​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥ ។

រដ្ឋបាល​ខេត្តសៀមរាប បាន​បញ្ជាក់​ថា ៖ គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥​នេះ ទីតាំង​ភៀស​សឹក​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្រីស្នំ បាន​នឹង​កំពុង​មមាញឹក​ក្នុង​ការ​បន្ត​ដាំ​ដុះ​បន្លែ​បន្ថែម​ទៀត​លើ​ផ្ទៃដី​ទំនេរ នៅ​តាម​ទីតាំង​សុវត្ថិភាព​រៀង​ៗ​ខ្លួន តាម​ណែនាំ​របស់​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ឈ្លាសវៃ​បំផុត​របស់​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត លើ​ចលនា​«​យើង​រួម​គ្នា​ដើម្បី​ជាតិ​!» ដោយ​បំផុស​បងប្អូន​ខ្មែរ​ទាំងអស់​នាំ​គ្នា​ដាំ​បន្លែ ប្រមូល​ផល​ទុក​ជូន​គ្រួសារ​កងទ័ព បងប្អូន​ភៀស​សឹក​សម្រាប់​ផ្គត់ផ្គង់​ប្រចាំ​ថ្ងៃ ។

ថ្ងៃនេះ ដើម្បី​បំបាត់​ការ​អផ្សុក​ផង និង​ពលកម្ម​ផង បងប្អូន​ភៀស​សឹក​នៅ​វត្ត​សុវណ្ណ​គិរី​កេសរ​ត្រោះ ឃុំ​ស្លែង​ស្ពាន បាន​ដាំ​ត្រកួន​បាន​ចំនួន ១​ទីតាំង​បន្ថែម​ទៀត​លើ​ផ្ទៃដី សរុប​ចំនួន​១០០​ម៉ែត្រការ៉េ ។

ដោយឡែក នៅ​ឃុំ​មោង ក៏​បាន​ដាំ​ត្រកួន​បាន​៥​រោង​ទៀត លើ​ផ្ទៃដី​សរុប​ចំនួន​១៩២​ម៉ែត្រការ៉េ ដើម្បី​ជា​ការ​លើកកម្ពស់​ការ​ដាំ​បន្លែ​តាម​ផ្ទះ​សាលារៀន វត្ត​អា​រា​ម និង​សហគមន៍ ដើម្បី​បង្កើន​ភាព​អាច​ពឹងផ្អែក​លើ​ខ្លួនឯង និង​ធានា​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com