ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងកៀវប្រើមីស៊ីល​និងដ្រូនរយៈឆ្ងាយ បើកការវាយប្រហារទ្រង់ទ្រាយធំលើបណ្តាញឧស្ម័ន និង​រោងចក្រចម្រាញ់ប្រេងសំខាន់ៗ​របស់រុស្ស៊ី

1 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អ៊ុយ​ក្រែ​ន​អះអាង​នា​ថ្ងៃ​ទី​២៥​ធ្នូ​ថា បាន​វាយប្រហារ​លើ​ទីតាំង​ឧស្ម័ន​និង​ប្រេង​ជា​ច្រើន​កន្លែង​របស់​រុ​ស្ស៊ី​ដោយ​មី​ស៊ី​ល​អង់គ្លេស​STORM SHANDOW និង​ដ្រូ​ន​អ៊ុយ​ក្រែ​ន​រយៈ​ឆ្ងាយ ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​តាម​បណ្ដាញ​សង្ក​ម​X សេនាធិការដ្ឋាន​កងទ័ព​អ៊ុយ​ក្រែ​ន​និយាយ​ថា រោងចក្រ​ចម្រាញ់​ប្រេងកាត​NOVOSHAKHTINSK…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អ៊ុយ​ក្រែ​ន​អះអាង​នា​ថ្ងៃ​ទី​២៥​ធ្នូ​ថា បាន​វាយប្រហារ​លើ​ទីតាំង​ឧស្ម័ន​និង​ប្រេង​ជា​ច្រើន​កន្លែង​របស់​រុ​ស្ស៊ី​ដោយ​មី​ស៊ី​ល​អង់គ្លេស​STORM SHANDOW និង​ដ្រូ​ន​អ៊ុយ​ក្រែ​ន​រយៈ​ឆ្ងាយ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​តាម​បណ្ដាញ​សង្ក​ម​X សេនាធិការដ្ឋាន​កងទ័ព​អ៊ុយ​ក្រែ​ន​និយាយ​ថា រោងចក្រ​ចម្រាញ់​ប្រេងកាត​NOVOSHAKHTINSK ជា​រោងចក្រ​ចម្រាញ់​ប្រេងកាត​សំខាន់​មួយ​ស្ថិត​ក្នុង​តំបន់​រ៉ូ​ស្តូ​វ រង​ការ​វាយប្រហារ​ដោយ​មី​សី​ុ​ល​បណ្ដែត​STORM SHANDOW របស់​អង់គ្លេស​កាលពីដើម​រសៀល ហើយ​បណ្ដាល​ឲ្យ​មានការ​ផ្ទុះ​ឆេះ​ជា​ច្រើន ។

អាវុធ​ប្រភេទ​នេះ​ធ្លាប់​ប្រើ​ជា​ច្រើន​លើក​រួច​មក​ហើយ​លើ​ដែនដី​រុ​ស្ស៊ី ពិសេស​សំដៅ​បណ្ដា​ទីតាំង​ឧស្សាហកម្ម​។ តាម​សេចក្ដី​ប្រកាស​នោះ​ថា បណ្ដា​កងឯកភាព​នៃ​កងទ័ពអាកាស​អ៊ុយ​ក្រែ​ន បាន​វាយប្រហារ​ដោយ​ជោគជ័យ រោងចក្រ​ចម្រាញ់​ប្រេងកាត​NOVOSHAKHTINSK ក្នុង​តំបន់​រ៉ូ​ស្តូ​វន​ស​សហព័ន្ធ​រុ​ស្ស៊ី ។ ជាមួយ​មី​ស៊ី​ល​បណ្ដែត​STORM SHANDOW​បាញ់​ចេញពី​អាកាស ។

សេនាធិការដ្ឋាន​កងទ័ព​អ៊ុយ​ក្រែ​ន​ពន្យល់​ថា រោងចក្រ​ចម្រាញ់​ប្រេងកាត​NOVOSHAKHTINSK ជា​អ្នក​ផ្គត់ផ្គង់​សំខាន់​មួយ​ផលិតផល​ប្រេង​នា​ភាគ​ខាងត្បូង​រុ​ស្ស៊ី ហើយ​ជា​អ្នកចូលរួម​ដោយ​ផ្ទាល់​ការ​ផ្គត់ផ្គង់ ដល់​កងទ័ព​រុ​ស្ស៊ី​ពិសេស​ប្រេងម៉ាស៊ូត និង​ប្រេង​កេ​រ៉ូ​ហ្សែ​ន​សម្រាប់​យន្តហោះ​។

នា​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ​បណ្ដា​ដ្រូ​ន​ផលិត​ដោយ​អ៊ុយ​ក្រែ​ន បាន​ប្រើ​វាយប្រហារ​បណ្ដា​អាង​ស្តុក​ប្រេង នៅ​កំពង់​ផែ​TEMRIUK ក្នុង​តំបន់​ក្រា​ស្នូ​ដា បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ ដោយ​អណ្ដាតភ្លើង​រាតត្បាត​ក្នុង​ទំហំ ប្រមាណ​ជា​២០០០​ម៉ែត្រក្រឡា​។ ភ្នាក់ងារ​សន្តិសុខ​អ៊ុយ​ក្រែ​ន​ក៏​អះអាង​ផង​ដែរ ពី​ការ​វាយប្រហារ​រោងចក្រ​ចម្រាញ់​ឧស្ម័ន​មួយ​នៅ​អូ​រេ​ន​ប៊ួ​រ​ភាគ​និរតី​រុ​ស្ស៊ី ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១៤០០​គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុយ​ក្រែ​ន ដែល​នោះ​ជាទី​តាំង​ឧស្ម័ន​ដ៏​ធំ​បំផុត​មួយ​នៃ​ពិភពលោក​។
ចាប់តាំងពី​ខែសីហា​មក​អ៊ុយ​ក្រែ​ន​បាន​បង្កើន​ការ​វាយប្រហារ លើ​បណ្ដា​ទីតាំង​ប្រង​និង​ឧស្ម័ន​រុ​ស្ស៊ី ដើម្បី​កាត់​បន្ថយ​ចំណូល​ពី​ប្រេង​របស់​រុ​ស្ស៊ី ជា​ចំណូល​សំខាន់​សម្រាប់​ផ្គត់ផ្គង់សង្គ្រាម​។

កាលពី​ថ្ងៃ​ទី​២២​ធ្នូ​អ៊ុយ​ន​ក្រែ​ន​បាន​ធ្វើការ​វាយប្រហារ​ជា​ច្រើន​ប្រឆាំង​បណ្ដា​គោលដៅ​រុ​ស្ស៊ី​។ ការ​វាយប្រហារ​របស់​អ៊ុយ​ក្រែ​ន​សំដៅ​ជា​ពិសេស ទីតាំង​ប្រេង​របស់​ក្រុមហ៊ុន​TAMANNEFTEGAZ បណ្ដាល​ឲ្យ​មានការ​ខូចខាត​។ នេះ​បើ​តាម​ការ​អះអាង​របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​អ៊ុយ​ក្រែ​ន ។
ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នក​ទទួលខុសត្រូវ​អ៊ុយ​ក្រែ​ន​ទាំងនេះ​គូសបញ្ជាក់​ថា នៅ​តំបន់​ក្រា​ស្នូ​ដា​ភាគ​ខាងត្បូង​រុ​ស្ស៊ី បំពង់​បង្ហូរ​ប្រេង​មុ​យ​និង​នាវា​រុ​ស្ស៊ី​២​គ្រឿង​រង​ការ​វាយប្រហារ​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆេះ​ខ្លាំង ។

បណ្ដា​អ្នក​ទទួលខុសត្រូវ​អ៊ុយ​ក្រែ​ន​មិន​បញ្ជាក់​ថា តើ​ប្រព័ន្ធ​អាវុធ​អ្វី​ដែល​ខ្លួន​ប្រើ​វាយប្រហារ​ឡើយ ។ មី​ស៊ី​ល​មួយ​គ្រាប់​ដែល​អ៊ុយ​ក្រែ​ន​ផលិត​ដោយ​ខ្លួនឯង​បាន​ប្រើ​វាយប្រហារ ទីតាំង​បណ្ដោះអាសន្ន​មួយ​របស់​កងពលតូច​លេខ​៩២​ទាហានជើងទឹក​រុ​ស្ស៊ី​នៅ​អូ​លី​នី​វ​កា ក្នុង​ឧបទ្វីប​គ្រី​មេ​ដែល​រុ​ស្ស៊ី​កាន់កាប់ ។

ការ​វាយប្រហារ​មួយទៀត​សំដៅលើ​ឃ្លាំង​គ្រាប់​មួយ ក្នុង​តំបន់​រុ​ស្ស៊ី​កាន់កាប់​នៅ​ដូ​ណេ​ត​ស្ក៍ ក្នុង​គោលបំណង​រារាំង​ការ​រុលទៅមុខ​របស់​កងទ័ព​រុ​ស្ស៊ី​នៅ​តំបន់​នោះ ។ ទីតាំង​បញ្ជូន​ដ្រូ​ន​រុ​ស្ស៊ី​មួយ​កន្លែង ក៏​រង​ការ​ខូចខាត​ដែរ​។ ក្នុង​ការ​វាយប្រហារ​ដាច់​ដោយឡែក​មួយទៀត របស់​អ៊ុយ​ក្រែ​ន​ក៏​បណ្ដាល ឲ្យ​ឆេះ​យន្តហោះ​ប្រដេញ​២​គ្រឿង​របស់​កងទ័ព​រុ​ស្ស៊ី កាលពី​យប់​ថ្ងៃ​ទី​២១​ធ្នូ នៅ​ព្រ​លាន​យន្តហោះ​មួយ​ស្ថិត​នៅ​ជិត​ក្រុង​លីពីត​ស្ក៍​ភាគ​ខាងលិច​រុ​ស្ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ