ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ប្រាក់ជំនួយឧបត្ថម្ភមែន ឬអត់ ? មន្ត្រីអធិ​ការ​​កិច្ចកំពុងស៊ើបអង្កេត​

58 នាទី មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មន្ត្រី​អធិការកិច្ច នៃ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ កំពុង​ចុះ​ស៊ើបអង្កេត​ករណី​លោក ហ៊​ន សុ​ផាត អភិបាលស្រុក​មេ​សាង ធ្វើ​ឲ្យ​បាត់​លុយ​របស់​សប្បុរសជន​ជួយ​ឧបត្ថម្ភ​កងទ័ព​ជួរ​មុខ និង​ជនភៀសសឹក…

ខេត្តព្រៃវែង ៖ មន្ត្រី​អធិការកិច្ច នៃ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ កំពុង​ចុះ​ស៊ើបអង្កេត​ករណី​លោក ហ៊​ន សុ​ផាត អភិបាលស្រុក​មេ​សាង ធ្វើ​ឲ្យ​បាត់​លុយ​របស់​សប្បុរសជន​ជួយ​ឧបត្ថម្ភ​កងទ័ព​ជួរ​មុខ និង​ជនភៀសសឹក ជាង 90 លាន​រៀល​មិនដឹង​ទៅ​ណា ​។ យោង​តាម​ការ​បញ្ជាក់ ពី​មន្ត្រី​សាលាស្រុក​មេ​សាង បាន​ឲ្យ​ដឹង​ថា មន្ត្រី​អធិការកិច្ច​បាន​ចុះ​ស៊ើបអង្កេត​ករណី​នេះ តាំងពី​ថ្ងៃ​ទី 24 ធ្នូ ហើយ​បន្ត​រហូត​មក​ដល់​ថ្ងៃ​ទី 26 នេះ នៅ​មិន​ទាន់​បញ្ចប់​ការ​ស៊ើបអង្កេត​នៅឡើយ​ទេ ​។

ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន ការ​វាយប្រហារ​ដោយ​ទាហាន​ថៃ កាលពី​ថ្ងៃ​ទី 24 កក្កដា ដែល​ធ្វើ​ឲ្យ​មាន​អ្នក​រង​របួស​ និង​ស្លាប់ ព្រមទាំង​មាន​ជនភៀសសឹក​រាប់​ម៉ឺ​នាក់ នៅ​ថ្ងៃ​ទី 28 កក្កដា ​រដ្ឋបាល​ស្រុក​មេ​សាង ក៏​បាន​ចេញ​លិខិត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​បរិ​ច្ចាក​ធនធាន​ដើម្បី​ជួយ​គាំទ្រ​ដល់​កងទ័ព​ជួរ​មុខ ព្រមទាំង​ជនភៀសសឹក​ផង​ដែរ ​។

តាម​រយៈ​ការ​អំពាវ​នា​វ​នេះ ប្រជាពលរដ្ឋ​ក្នុងស្រុក​មេ​សាង​ទាំងអស់ បាន​បរិ​ច្ចាគ​ធនធាន​របស់​ខ្លួន​ចូលរួម​ជាមួយ​រដ្ឋបាល​ស្រុក ដោយ​ប្រមូល​បាន​ថវិកា​សរុប​ចំនួន ១១៧ ០៣២ ៨០០​រៀល សម្រាប់​ជួយ​ឧបត្ថម្ភ​ដល់​វី​រកងទ័ព​ជួរ​មុខ និង​ជនភៀសសឹក ​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ខកចិត្ត​ខ្លាំង​នោះ គឺ​រដ្ឋបាល​ស្រុក​មេ​សាង បាន​ប្រគល់​លុយ​ជំនួយ​នេះ ទៅ​ឲ្យ​រដ្ឋបាល​ខេត្តព្រៃវែង ដើម្បី​បញ្ជូន​បន្ត​ទៅ​ឲ្យ​កងទ័ព​ជួរ​មុខ បាន​ចំនួន​ត្រឹមតែ​ជាង 20 លានរៀល​​ប៉ុណ្ណោះ ដោយ​បាត់​អស់​ជាង 90 លាន​រៀល​ទៀត​មិនដឹង​ទៅ​ណា ?

ពាក់ព័ន្ធ​ករណី​នេះ នៅ​ព្រឹក​ថ្ងៃ​ទី 26 ធ្នូ លោក ហ៊​ន សុ​ផាត អភិបាលស្រុក​មេ​សាង បាន​ប្រាប់​ឲ្យ​កោះសន្តិភាព​ដឹង​តាម​ទូរ​សព្ទ​ថា ពេល​នេះ​មន្ត្រី​អធិការកិច្ច នៅ​កំពុង​ស៊ើបអង្កេត​រឿង​នេះ​នៅឡើយ ដូច្នេះ​លោក​សុំ​មិន​ធ្វើការ​បកស្រាយ​អ្វី​ទេ ព្រោះ​បើ​បកស្រាយ​ទៅ​អាច​នឹង​មាន​ចំណុច​ខ្លះ​ខុស​ពី​ការ​រក​ឃើញ​របស់​មន្ត្រី​អធិការកិច្ច ដូច្នេះ​សូម​ឲ្យ​រង់ចាំ​មើល​លទ្ធផល​ផ្លូវការ ដែល​មន្ត្រី​អធិការកិច្ច​ និង​ប្រកាស​ផ្សាយ​តែ​ម្ដង ​។

ដោយឡែក​លោក អន ភារៈ អភិបាលរង​ខេត្តព្រៃវែង និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋបាល​ខេត្ត បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា រដ្ឋបាល​ស្រុក​មេ​សាង ពិតជា​បាន​ប្រគល់​លុយ​មក​ឲ្យ​រដ្ឋបាល​ខេត្ត ត្រឹមតែ​ជាង 20 លានរៀល​​ពិតមែន​ ។ ចំណែក​លុយ​ដែល​នៅ​សល់ រដ្ឋបាល​ស្រុក​បាន​ដក​ចំណាយ​ទៅ​លើ​ការ​ដឹក​ជញ្ជូន​ពលករ​ចំណាកស្រុក​អស់​ចំនួន​ជាង 50 លាន​រៀល ​នឹង​​នៅ​សល់​ជាង 30 លាន​រៀល​ទៀត​ ​រក្សា​ទុក​នៅ​រដ្ឋបាល​ស្រុក មិន​បាន​បាត់បង់​ទៅ​ណា​ទេ​ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​បកស្រាយ​របស់​លោក​អភិបាលរង​ខេត្ត អន ភារៈ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​លុយ មិន​អាច​ទទួលយក​បាន​ទេ ព្រោះ​ការ​ចំណាយ​ដែល​លើក​ឡើង​នោះ វា​ផ្ទុយ​ពី​គោលបំណង​ដើម​របស់​ពលរដ្ឋ​ ។ ម្យ៉ាង​លុយ​ជាង ​៣០​លានរៀល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​ទុក​នៅ​ក្នុង​រដ្ឋបាល​ស្រុក​នោះ តើ​ទុក​ធ្វើ​អ្វី ? ទាំង​ដែល​ប្រជាពលរដ្ឋ​ភៀស​សឹក និង​កងទ័ព​ជួរ​មុខ កំពុង​ត្រូវការ​ជំនួយ​ខ្លាំង​បែប​នេះ ! ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com