ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​មិន​មាន​អគារសិក្សា​ សិស្សានុសិស្ស​​ភៀស​សឹក​មក​ស្នាក់​នៅ​តាម​វត្ត បាន​បន្ត​រៀនសូត្រ​​លើកម្រាល​តង់​ក្រោម​​ដើ​ម​ឈើ​

3 ម៉ោង មុន
  • សៀមរាប

‎​ខេត្ត​សៀម​រា​ប ៖ ទោះ​ចាក​ចេញពីផ្ទះ​សម្បែង ចាកចេញ​ឆ្ងាយ​ពីសា​លា ក៏​ដោយ ប្អូន​ៗ​សិស្សានុសិស្ស​មិន​បាន​បោះបង់​ចោលការ​សិក្សា នោះ​ទេ ។ ជាក់ស្តែង នៅ​ថ្ងៃ​ទី​២០…

‎​ខេត្ត​សៀម​រា​ប ៖ ទោះ​ចាក​ចេញពីផ្ទះ​សម្បែង ចាកចេញ​ឆ្ងាយ​ពីសា​លា ក៏​ដោយ ប្អូន​ៗ​សិស្សានុសិស្ស​មិន​បាន​បោះបង់​ចោលការ​សិក្សា នោះ​ទេ ។ ជាក់ស្តែង នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥ ក្នុងភូមិ​សាស្ត្រ​ស្រុក​សូទ្រនិគម​ប្អូន​ៗ​សិស្សានុសិស្ស​ដែល​បាន​ភៀស​សឹក​មក​ស្នាក់​នៅ​វត្ត​ព្រះបាទ ៤ ស្ថាន និង វត្ត​មន្ត​ឈាន ក្នុង​សាលា​ពុទ្ធិក​ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​នឹង​កំពុង​សិក្សា​ជាមួយនឹង លោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្ត ដែល​បាន​ភៀស​សឹក​នៅ​ទីតាំង​ជាមួយ​គ្នា​។

ទោះបី​មិន​មាន​អគារសិក្សា​ក៏​ដោយ សិស្សានុសិស្ស​បាន​រៀនសូត្រ ក្រោម​ដើម​ឈើ​លើ​កម្រាល​តង់​ផ្ទាល់​ដី ដោយ​យកចិត្តទុកដាក់​បំផុត​ពី​អាជ្ញាធរ ស្រុក ខេត្ត ផង​ដែរ​។

រដ្ឋបាល​ខេត្តសៀមរាប សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោកគ្រូ អ្នកគ្រូ ដែល​បាន​ឆ្លៀត ឱកាស មក​បង្រៀន​ដល់​សិស្សានុសិស្ស​បាន​រៀនសូត្រ​បន្ត ទោះបី​មិន​បាន​សិក្សា​នៅ​ក្នុង​ថ្នាក់​ក៏​ដោយ ក៏​ពួក​គាត់​នៅ​តែ​បន្ត​សិក្សា​បាន​ដោយ​មិន​បោះបង់​ការ​សិក្សា​ឡើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា គិត​មក​ដល់​ថ្ងៃនេះ​សិ​ស្សា​នុ សិ​ស្សា​ប្រមាណ​ជាង ៩​ពាន់​នាក់​បាន​ភៀស​សឹក និង​បាន​រៀន​តាម​សាលា​សម្រាប់​សិស្ស​ថ្នាក់​ធំ និង​តាម​បណ្តា​ទីតាំង​វត្ត​អា​រ៉ា​ម​ដែល​បងប្អូន​ភៀស​សឹក​ស្នាក់​នៅ​បច្ចុប្បន្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ