ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គ​ព្រះ​រាជ​អាជ្ញា​ផ្សព្វ​ផ្សាយ​ច្បាប់​ចំពោះ​មន្ត្រី​នគរ​បាល​​យុត្តិ​ធម៌​​នៅ​កំពត​និង​កែប

12 ឆ្នាំ មុន

ខេត្ត​កំពត ៖ នៅ​ក្នុង​សាល​ប្រ​ជុំ​សាលា​ខេត្ត​ កាល​ពីព្រឹក​ថ្ងៃ​ទី​២១ កក្កដា មាន​កិច្ច​ប្រ​ជុំ​​ជួប​សំណេះ​សំណាល​ជា​មួយ​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​ ខេត្ត​កំពត​ និង​ខេត្ត​កែប ក្រោម​អធិប​តី​ភាព លោក​អ៊ុក សាវុធ អគ្គ​ព្រះ​រាជ​អាជ្ញា​សាលា​ឧទ្ធរណ៍​ និង​លោក​មួង ឃីម អនុ​ប្រធាន​នា​យក​ដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិ​ធម៌ និង​ជា​តំណាង​​លោក​

ខេត្ត​កំពត ៖ នៅ​ក្នុង​សាល​ប្រ​ជុំ​សាលា​ខេត្ត​ កាល​ពីព្រឹក​ថ្ងៃ​ទី​២១ កក្កដា មាន​កិច្ច​ប្រ​ជុំ​​ជួប​សំណេះ​សំណាល​ជា​មួយ​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​ខេត្ត​កំពត​ និង​ខេត្ត​កែប ក្រោម​អធិប​តី​ភាព លោក​អ៊ុក សាវុធ អគ្គ​ព្រះ​រាជ​អាជ្ញា​សាលា​ឧទ្ធរណ៍​ និង​លោក​មួង ឃីម អនុ​ប្រធាន​នា​យក​ដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិ​ធម៌ និង​ជា​តំណាង​​លោក​នាយ​ឧត្តម​សេនីយ៍​អគ្គ​ស្នង​ការ​ន​គរ​បាលជាតិ។ វត្ត​មាន​ចូល​រួម​ជា​កិត្តិ​យស​ក្នុង​ពិ​ធីសំណេះ​សំណាល​នេះ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​​ជឹង ផល្លា អភិ​បាល​រង​ខេត្ត​កំពត មេ​បញ្ជា​ការ​​ មេបញ្ជា​ការ​រង កង​រាជ​អាវុធ​ហត្ថ និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ទាំង​ពីរ ស្នង​ការ​ ស្នង​ការ​រង​ នគរ​បាល​ខេត្ត និង​នាយ​ នាយ​រងការិ​យា​ល័យ​​នគរ​បាល​យុត្តិ​ធម៌ ចំណុះ​ស្នង​ការ​ខេត្ត​ទាំង​ពីរ អធិការ ​អធិ​ការ​រង​ស្រុក​គ្រប់​ស្រុក ចំណុះ​ខេត្ត​ទាំង​ពី​រ​មន្ត្រី​ថ្នាក់​​ដឹក​នាំ​ខណ្ឌ​រដ្ឋ​បាលជល​ផល និង​មន្ត្រី​ថ្នាក់​ដឹក​នាំ ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ មន្ត្រី​សាខា​គយ និង​រដ្ឋ​ាករ ប្រ​ធាន​តុលា​ការ​ខេត្ត​ ព្រះ​រាជា​អាជ្ញា​ ព្រះ​រាជ​អាជ្ញា​រងសាលា​ដំបូង​ខេត្ត និង​ប្រ​តិ​ភូ​ជា​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​រូប​ទៀត។

តាម​របាយ​ការណ៍​ដែល​បាន​លើក​ឡើង​ដោយ​លោកជុំ សំបាន ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​​ឆ​មាស​ទី​១ ឆ្នាំ​២០១១នេះ តុលាការ​ និងពន្ធ​នាគារ​ខេត្ត​កំពត​ និង​ខេត្ត​កែប បាន​ចូល​រួម​កាត់​ទោស​ចំនួន​៥៤៨ ​នាក់​ ក្នុង​នោះ​មាន​អ្នក​ទោស​សល់​ពី​មុន​៨៨នាក់ អ្នក​ទោស​ចូល​ថ្មី​១៨៦​នាក់ អ្នក​ទោស​ដែល​បាន​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​រួច​ហើយ​ចំនួន​១៥៥​នាក់ អ្នក​ទោស​​កំពុង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ចំនួន​១១៩​នាក់។

លោក​អ៊ុក សាវុធ អគ្គ​ព្រះ​រាជា​សាលា​ឧទ្ធ​រណ៍ បាន​មាន​ប្រ​សាសន៍​ថា ក្រោយ​ពី​ស្តាប់​របាយ​​​ការណ៍​ លោក​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​ដែល​ជា​អ្នក​គោរព​ច្បាប់​ និង​អនុវត្ត​ច្បាប់ គឺ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ភាព​យុត្តិ​ធម៌​ចំពោះ​ច្បាប់​ចាំ​បាច់ គឺ​យើង​ត្រូវ​ផ្តល់​​ភាពយុត្តិ​ធម៌​ដល់​ជន​រង​គ្រោះ។ យើង​រៀន​ចេះយក​ចំណេះនោះ​មក​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ​តែបើ​យើង​រៀន​ហើយ អនុវត្តន៍​ច្បាប់​មិន​បាន​ត្រឹម​ត្រូវ និងគ្មាន​ភាព​យុត្តិ​ធម៌មិន​ឈ្មោះ​ជា​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌ដែរ។ ដូច្នេះ​ធ្វើ​អ្វី​មួយ​ដែល​ពាក់​ព័ន្ធនឹង​ច្បាប់​​ត្រូវ​ឱ្យ​មាន​តម្លា​ភាព​ដោយ​ផ្អែក​លើ​យុត្តិ​ធម៌​ជា​គោល។ លោក​អគ្គ​ព្រះ​រាជ​អាជ្ញា​សាលា​ឧទ្ធ​រណ៍បាន​បញ្ជាក់​​ ពី​ដំណើរ​បេ​ស​​កម្ម​មក​ជួប​សំណេះ​សំណាល​​ដល់​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​ក្នុង​ខេត្ត​ទាំង​ពីរ​នេះ ដើម្បី​ឱ្យ​បង​ប្អូន​អស់​ចម្ងល់​ព្រោះ​ប្រ​ទេស​យើង​មាន​ដំណើរ​ការ​វិវត្ត​ន៍​ផ្នែក​ច្បាប់​ច្រើន។ យើង​ដឹង​ហើយថា នៅ​ឆ្នាំ​២០០៧​ច្បាប់​ព្រហ្ម​ទណ្ឌ​នីតិ​​វិធី​ព្រហ្ម​ទណ្ឌ​ចេញ​ ឱ្យ​អនុ​វត្ត​ដែលច្បាប់នេះ​ធ្វើ​​ តាំង​ពីឆ្នាំ​១៩៩៧  គឺ​មាន​រយៈ​ពេល​១០​ឆ្នាំបើ​គិត​មក​ដល់​ឆ្នាំ។ នៅ​ឆ្នាំ ២០១០ ចូល​ជា​​ធរ​មាន​នូវក្រមនីតិ​វិធី​មួយ​ទៀត ដែល​មាន​មាត្រា​ក៏​ច្រើន​។ ​ក្នុង​ច្បាប់នេះ​តម្រូវ​ឱ្យ​ប្រគល់​ការងារ​អធិការ​កិច្ច​ការងារ​នគរ​បាល​យុត្តិ​ធម៌ ការ​ងារ​អ​ធិការ​កិច្ច​ត្រួត​ពិនិត្យ​អយ្យ​ការ តាម​ខេត្ត​-ក្រុង ដែលភារ​កិច្ច​ទាំងអស់​នេះទម្លាក់​មក​លើ អគ្គ​ព្រះ​រាជ​អាជ្ញា​ សាលា​ឧ​ទ្ធរណ៍ ដូច្នេះ​អគ្គ​ព្រះ​រាជ​អាជ្ញា​សាលា​ឧទ្ធរ​ណ៍​មាន​តួ​នាទី​ទូលំ​ទូលាយ​ក្នុង​ក្រម​នី​តិ​វិធីច្បាប់។ លោក​បន្ត​ថា ​ការ​ដែល​លោកចុះ​មក​នេះ គឺជំរុញ​ឱ្យ​​អនុវត្ត​តាម​ច្បាប់​នី​តិវិធី​ព្រហ្ម​ទណ្ឌក្នុង​ឱ្យ​កាស​ជួប​ជុំ​គ្នា​ព្រម​ទាំង​​មាន​បណ្តាំ​ផ្ញើ​ជា​ច្រើន​ទៀត និង​ចុង​ក្រោយ​យើង​មាន​កម្ម​វិធី​សំណួរ​-ចម្លើយ ពី​ព្រោះ​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​យើង​អាច​មាន​ចម្ងល់​​ច្រើន​ក្នុង​ការ​អនុវត្តន៍​ក្រមនី​តិវិធី​ថ្មី។ ​ដែល​យើង​ត្រូវ​អនុវត្ត​​គឺ​មាន​ច្រើន​អស់​មួយ​រឿងមិន​ចេះ​ចប់។

លោក​អគ្គ​​ព្រះ​រាជ​អាជ្ញា​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា នគរ​បាល​យុត្តិ​ធម៌​​ត្រូវ​ស្បថ​​ពី​ព្រោះ​យើង​ធ្វើ​​ជា​មន្ត្រី​​នគរ​បាល​យុត្តិ​ធម៌​ ​ត្រូវ​មាន​ភាព​យុត្តិ​ធម៌ បាន​ន័យ​ថាជា​អ្នក​រក​យុត្តិ​ធម៌​ចំពោះ ជន​មាន​កំហុស​។ យើងធ្វើ​យ៉ាង​នេះ​ទើប​ការ​អនុវត្ត​ច្បាប់​មាន​តម្លា​ភាព និង​យុត្តិ​ធម៌​ត្រឹម​ត្រូវ។

បន្ទាប់​ពី​មាន​​មតិ​សំណេះ​សំណាល​ជា​មួយ​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​​ពាក់​ព័ន្ធ​​នឹង​ក្រម​នី​តិ​វិធី​ច្បាប់ លោក​អគ្គ​ព្រះ​រាជ​អាជ្ញា​បើក​ឱ្យ​​​មាន​សំណួរ​ចម្លើយ​​មួយ​ចំនួន​ ​ពី​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​នៅ​មូល​ដ្ឋាន​ដែល​បាន​អនុវត្ត​កន្លង​មក​ចេះ​តែ​មាន​បញ្ហា​ចោ​ទ​ឡើងរវាង​សមត្ថ​កិច្ច​ចុះ​អនុវត្ត​ច្បាប់ និង​ជន​​ល្មើស​​ប្តឹង​តវ៉ា​ពី​សមត្ថ​កិច្ច​អនុវត្ត​ច្បាប់​។ លោក​បាន​បក​ស្រាយ​ពន្យល់​ដល់​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​យ៉ាង​ច្បាស់​ជុំវិញ​កិច្ច​ការ​មួយ​ចំនួន​ដែល​បាន​អនុវត្ត​ន៍​នី​តិ​វិធី​ច្បាប់​កន្លង​មក៕