ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ថ្មី​អេហ្ស៊ីប​​ធ្វើ​សច្ចា​​ប្រណិធាន​ចូល​កាន់​តំណែង

12 ឆ្នាំ មុន

រដ្ឋាភិបាល​​ថ្មីអេហ្ស៊ីប​​របស់​លោក​​នាយក​រដ្ឋ​​មន្ត្រី​​​អេ​សាម ​​ចា​រ៉ាហ្វ ​បានធ្វើសច្ចា​ប្រណិ​ធាន​ចូល​កាន់តំណែង​​​កាលពីថ្ងៃទី២១ ​កក្កដា ​ក្នុង​ក្រប​ខណ្ឌ​​​នៃការ​​រុះរើ​​មួយ​ទាមទារ​​ចាប់​តាំង​ពី​​ច្រើន​ថ្ងៃ​មក​ហើយ​ដោយពួកបាតុករ​​នៅ​ទីលាន TAHRIR ​ដែល​ទាម​ទារ​ឱ្យជំរុញ​ការកែទម្រង់។

រដ្ឋាភិបាល​​ថ្មីអេហ្ស៊ីប​​របស់​លោក​​នាយក​រដ្ឋ​​មន្ត្រី​​​អេ​សាម ​​ចា​រ៉ាហ្វ ​បានធ្វើសច្ចា​ប្រណិ​ធាន​ចូល​កាន់តំណែង​​​កាលពីថ្ងៃទី២១ ​កក្កដា ​ក្នុង​ក្រប​ខណ្ឌ​​​នៃការ​​រុះរើ​​មួយ​ទាមទារ​​ចាប់​តាំង​ពី​​ច្រើន​ថ្ងៃ​មក​ហើយ​ដោយពួកបាតុករ​​នៅ​ទីលាន TAHRIR ​ដែល​ទាម​ទារ​ឱ្យជំរុញ​ការកែទម្រង់។

​ក្នុង​សង្ក​ថាមួយ​តាម​ទូរទស្សន៍​​ទៅ​កាន់​ប្រជា​ជាតិ​ប្រមុខ​រដ្ឋាភិបាល​​ថ្មី​អេហ្ស៊ីប​បានសន្យា​​ធ្វើ​​ការ​ប្រយុទ្ធ​ប្រឆាំង​​​អំពើពុករលួយ​​ ហើយ​​ធ្វើការ​ ដើម្បី​លុបចោល​​​​​បណ្តា​ច្បាប់​​​គ្រា​អាសន្ន​​​ដែល​​​មាន​ជា​ធរ​មាន​ចាប់តាំងពី​ឆ្នាំ​១៩៨១ មក ។ ​​លោក​មាន​ប្រសាសន៍ថា ​​​​យើង​​ជិះនៅ​លើ​ទូក​តែ​មួយ​ ។ រដ្ឋាភិបាល​​​សិក្សា​​​ ហើយអនុ​វត្ត​​​បំណង​ប្រាថ្នា​របស់ប្រជាជន ។
​រដ្ឋ​មន្ត្រី​​ថ្មី​ចំនួន​១៨​រូប​​ពោលគឺ​​ជាង​ពាក់​កណ្តាល​នៃ​​រដ្ឋាភិបាល​បានចូលរួម​​ក្នុង​រដ្ឋាភិ​បាល​ថ្មី​អេហ្ស៊ីប​​នេះ ជាមួយ​នឹង​ការ​ផ្លាស់ប្តូរ​​​ជាពិសេស​​នូវ​រដ្ឋ​​​មន្ត្រីគន្លឹះ​​​ទាំង​ឡាយ​​ដូច​ជា​រដ្ឋ​​មន្ត្រី​ការ​បរ​ទេស​ និង​រដ្ឋ​មន្ត្រី​ហិរញ្ញ​​វត្ថុ​​​ជា​ដើម ។

​លោកអេ​​សាម ​ចារ៉ាហ្វ ​​​សន្យា​ថា ​​ក្នុង​​ពេល​​​ខាង​​មុខ​នេះ​អាច​មួយខែ​ទៀត​​​ ឬ​ឆាប់​ជាង​នេះ ​រដ្ឋាភិបាល​នឹង​​បង្កើត​អាជ្ញាធរ​​ ដើម្បី​​សមា​ហ​រណ​កម្ម​​​ និងប្រយុទ្ធ​​ប្រឆាំង​អំពី​​ពុក​រលួយ​មួយ ។ លោក​សម្តែង​​​​ផង​ដែរ​ពីចេតនា​​​បញ្ចប់​​ការ​​ប្រកាស​អាសន្ន​ក្នុង​រយៈ​ពេល​ដ៏ខ្លី​​​​បំផុត​​​តាម​ដែល​អាច​ធ្វើ​ទៅបាន ​​​និង​ប្រកាស​​​ថា បណ្តា​​ពន្ធ​នា​គារ​​នឹង​​បើក​​ទ្វារ​​​ដល់បណ្តា​អង្គ​ការ​ការពារ​សិទ្ធិ​​មនុស្ស​ ចូល​ ដើម្បី​​​​តាម​ដាន​​ពីការគោរព​​សិទ្ធិ​របស់​​ពួក​អ្នក​ទោស ។

​​បណ្តា​​រដ្ឋ​មន្ត្រី​​​​ធ្វើ​សច្ចា​ប្រណិធាន​នៅ​មុខ​សេនា​ប្រមុខ​មូហាម៉េដ​ ហ៊ូសេន តាន់​ តាហ្វី ​ប្រមុខ​​​​​ក្រុម​ប្រឹក្សា​​យោធា​ជាន់ខ្ពស់​​ CSFA ​ដែល​ដឹកនាំ​​​អេហ្ស៊ីប​​​ចាប់តាំង​ពីការ​ដួល​រលំ​របស់​អតីត​​ប្រធានាធិបតី​លោកហ៊ូស្នី​ មូបារ៉ាក់​​កាលពីថ្ងៃ​ទី១១ កុម្ភៈ ​មក  ៕