ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនជាតិ​សៀម​វាយ​ពលករ​ខ្មែរ​​​នឹង​ចប​​ជីក​បណ្តាល​ឱ្យ​ស្លា.ប់​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ​​​ ៖ ​​បុរសម្នាក់មាន​ទីលំនៅ​​ភូមិ​សាមគ្គី ​​ឃុំ​គោករមៀត ស្រុកថ្ម​ពួក ​ ទៅ​ធ្វើ​​ជា​កម្មករ​​​នៅភូមិ​​​គោក​​ប្រាសាទ ឃុំ​ទ័ព​​ស្តេច ស្រុក​តាប់​​​ប្រាយ៉ា ​​ខេត្ត​ស្រះកែវ ប្រទេស​សៀម​ត្រូវ​ពលរដ្ឋសៀម ​​​​វាយ​នឹងចបជីក ​​​ចំ​ក្បាលបែក​ហូរ​ឈាម​ ​​រង​របួស​​​​ធ្ងន់ធ្ងរ ​​ហើយ​បាន​ស្លា.ប់​​​កាលពី​វេលាម៉ោង​​​១២​យប់ថ្ងៃទី​​​​១៩ កក្កដា ​​

ខេត្ត​បន្ទាយមានជ័យ​​​ ៖ ​​បុរសម្នាក់មាន​ទីលំនៅ​​ភូមិ​សាមគ្គី ​​ឃុំ​គោករមៀត ស្រុកថ្ម​ពួក ​ ទៅ​ធ្វើ​​ជា​កម្មករ​​​នៅភូមិ​​​គោក​​ប្រាសាទ ឃុំ​ទ័ព​​ស្តេច ស្រុក​តាប់​​​ប្រាយ៉ា ​​ខេត្ត​ស្រះកែវ ប្រទេស​សៀម​ត្រូវ​ពលរដ្ឋសៀម ​​​​វាយ​នឹងចបជីក ​​​ចំ​ក្បាលបែក​ហូរ​ឈាម​ ​​រង​របួស​​​​ធ្ងន់ធ្ងរ ​​ហើយ​បាន​ស្លាប់​​​កាលពី​វេលាម៉ោង​​​១២​យប់ថ្ងៃទី​​​​១៩ កក្កដា ​​២០១១ ​ក្រោយ​​ពេល​​​បញ្ជូនមក​​​​​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​​​បង្អែក​​មិត្ត​ភាព​​កម្ពុជា​-ជប៉ុន​​ ស្ថិត​ក្នុង​ស្រុក​​មង្គល​បុរី ​ខេត្តបន្ទាយ​មានជ័យ​បាន​មួយ​ថ្ងៃ។

បើតាម​​ការបំភ្លឺ​​​ពី​ស្ត្រី​ឈ្មោះ​​កិ ពែក ​អាយុ​​៤៦​ឆ្នាំ ជា​ភរិយា​របស់ជន​​រងគ្រោះដែល​​បាន​នាំ​លោក​មេភូមិ​​​​សាមគ្គីទៅ​​ប្តឹង​​សមត្ថ​កិច្ច​​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧ ​​រៀបរាប់​​​ថា ប្តី​របស់​នាង​​ឈ្មោះ​​សាយ សឿម ហៅ​​ផយ អាយុ​​៣៦​ឆ្នាំ ​ ​រួមទាំង​​រូប​នាង​បាន​ទៅធ្វើ​ជា​កម្ម​ករ​​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ​​រយៈ​ពេល​១៥​ឆ្នាំហើយ។ នៅពេល​​កើត​ហេតុ វេលាម៉ោង១០​ព្រឹក​ថ្ងៃ​១៧ កក្កដា ​​២០១១ ​មាន​ឈ្មោះ​​ប៊យ ​​ភេទប្រុស ​អាយុ​​​២៣​ឆ្នាំ ​ជាជនជាតិសៀម នៅ​ភូមិ​​គោក​ប្រាសាទ​​ ឃុំ​ទ័ព​​ស្តេច ស្រុក​តាប់​​ប្រាយ៉ា ​​ខេត្តស្រះកែវ បាន​​ធាក់​ប្តីរបស់​​នាង​​មួយ​​ជើងពីក្រោយ បណ្តាល​​ឱ្យ​ផ្កាប់​មុខ​​​រមៀល​ធ្លាក់​ពីលើ​គ្រែ​ រួចជាន់​លើ​ខ្នង​ធាក់​​​៤ទៅ​​៥​ជើង​ទៀត បន្ទាប់មក​​ជន​នោះ​​បាន​យក​​ហ្គីតា​វាយ​ និង​យក​ចប​ជីក​វាយត្រូវក្បាល និង​ ​ក បណ្តាល​ឱ្យ​​​គាត់​សន្លប់​បាត់​ស្មារតី ។

ក្រោយពី​​ធ្វើស​កម្ម​ភាព​​​រួច ទើប​មាន​មេឃុំ​ និង​តម្រួត​ថៃ​មក​យក​ប្តី​​​នាង​បញ្ជូន​ទៅព្យាបាល​​នៅ​មន្ទីរពេទ្យ​​​ស្រុក​តាប់​ប្រាយ៉ា​។ បាន​ប៉ុន្មាន​​​ម៉ោង​ក្រោ​យ​មក ​​នាងក៏​​​យកប្តី​ទៅ​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ស្រុកថ្មពួក​បាន​មួយ​​យប់ ប៉ុន្តែ​ដោយ​អាការ​​របួសធ្ងន់​ធ្ងរពេក គ្រូ​ពេទ្យ​​ក៏​បញ្ជូន​​ទៅព្យាបាល​​​បន្តនៅមន្ទីរ​ពេទ្យ​​​បង្អែក​​មិត្ត​​ភាព​កម្ពុជា​-ជប៉ុន ​ជា​បន្តទៀត​។ បាន​មួយយប់ ប្តី​នាង​​បានស្លាប់​​នៅវេលាម៉ោង​​​១២​យប់ថ្ងៃទី​​​១៩ កក្កដា ​២០១១តែម្តង​​។ ​​សព​ប្តីរបស់នាង​បាន​​ដឹក​យក​ទៅ​​ធ្វើ​បុណ្យតាមប្រពៃណី​លំ​នៅ​​ដ្ឋាន​​​​ភូមិ​សាមគ្គី ​ឃុំគោក​រមៀត ​ស្រុកថ្មពួកវិញ ៕