រដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖ យោធាថៃបានបន្តការឈ្លានពានយ៉ាងគឃ្លើនមកលើទឹកដីកម្ពុជា
រាជធានីភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានថ្លែងថា យោធាថៃបានបន្តការឈ្លានពានយ៉ាងគឃ្លើនមកលើទឹកដីកម្ពុជា មកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥…
រាជធានីភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានថ្លែងថា យោធាថៃបានបន្តការឈ្លានពានយ៉ាងគឃ្លើនមកលើទឹកដីកម្ពុជា មកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥…
រាជធានីភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានថ្លែងថា យោធាថៃបានបន្តការឈ្លានពានយ៉ាងគឃ្លើនមកលើទឹកដីកម្ពុជា មកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១១ នៃការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ នេះបើយោងតាមការផ្សាយរបស់ក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះ។
ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថាពួកគេមិនត្រឹមតែបើកការវាយប្រហារមកលើកងទ័ពកម្ពុជាដែលឈរការពារអធិតេយ្យនិងបូរណភាពដែនដីកម្ពុជាទេ ថែមទាំងយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅទៀត។
ឯកឧត្តម បានគូសបញ្ជាកថា ភាគីថៃបានភូតកុហកពិភពលោក និងចោទប្រកាន់មួលបង្កាច់កម្ពុជាដើម្បីបង្កហេតុបង្កើតលេសឈ្លានពានកម្ពុជា ដែលពេលនេះពិភពលោកបានដឹងយ៉ាងច្បាស់ថាថៃបានបើកការវាយប្រហារឈ្លានពានកម្ពុជា បង្កើតសង្គ្រាមឈ្លានពានដើម្បីបង្វែរការចាប់អារម្មណ៍លើវិបត្តិនយោបាយផ្ទៃក្នុងដ៏ជ្រៀលជ្រៅរបស់ខ្លួន។
សកម្មភាពយោធារបស់ថៃមកលើកម្ពុជាមិនមែនជាការប្រើប្រាស់សិទ្ធិការពារខ្លួនដូចមេដឹកនាំ និងយោធាថៃបានថ្លែងភូតកុហកពលរដ្ឋខ្លួននិងបរទេសទេ គឺជាការឈ្លានពានលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជាយ៉ាងច្បាស់ក្រឡែត ដែលអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិត្រូវចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពឈ្លានពាននេះ និងការប្រព្រឹត្តឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅមកលើជាតិនិងប្រជាជនកម្ពុជា។
សូមជម្របជូនថា ការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា និងយកជនស៊ីវិលជាគោលដៅវាយប្រហារ បណ្តាលឱ្យជនស៊ីវិលកម្ពុជាស្លាប់ ១៧ នាក់ និងរបួស ៧៧ នាក់ ត្រឹមល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន និងមានជនភៀសខ្លួនសរុបជាង ៤៣៨. ៩៥៣ នាក់៕
ចែករំលែកព័តមាននេះ