ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរស​ជន​​តាម​រយៈ​កោះ​សន្តិ​ភាព​ជូន​លោក​យាយ​ឯកោ​​បី​នាក់​

12 ឆ្នាំ មុន

ខេត្តកំពត ៖ អំណោយ​សប្បុរស​ជន ​​ត្រូវ​បាន​ភ្នាក់​ងារ​​កោះ​សន្តិ​ភាព​ពាំ​នាំ​ទៅ​ប្រគល់​​ជូន​លោក​យាយ​៣​ នាក់​ដែល​រស់​នៅ​ឯ​កោ​​តាម​ដង​ផ្លូវ​នៅ​ស្រុក​អង្គរ​ជ័យ ​កាល​ពីព្រឹក​​ថ្ងៃ​ទី​២១ កក្កដា ។ ​លោក​យាយ​ទាំង​៣​នាក់​នេះ គឺ​មាន​ ១-​លោក​​​យាយ​​សួន តែម អាយុ​៧៨​ឆ្នាំ ត្រូវបាន​​​​​អ្នក​ស្រុក​ធ្វើ​ខ្ទម​​​តូច​​មួយ​បាំង​តង់កៅស៊ូ​ឱ្យ​ស្នាក់​នៅ ​ជាប់​

ខេត្តកំពត ៖ អំណោយ​សប្បុរស​ជន ​​ត្រូវ​បាន​ភ្នាក់​ងារ​​កោះ​សន្តិ​ភាព​ពាំ​នាំ​ទៅ​ប្រគល់​​ជូន​លោក​យាយ​៣​នាក់​ដែល​រស់​នៅ​ឯ​កោ​​តាម​ដង​ផ្លូវ​នៅ​ស្រុក​អង្គរ​ជ័យ ​កាល​ពីព្រឹក​​ថ្ងៃ​ទី​២១ កក្កដា ។ ​លោក​យាយ​ទាំង​៣​នាក់​នេះ គឺ​មាន​ ១-​លោក​​​យាយ​​សួន តែម អាយុ​៧៨​ឆ្នាំ ត្រូវបាន​​​​​អ្នក​ស្រុក​ធ្វើ​ខ្ទម​​​តូច​​មួយ​បាំង​តង់កៅស៊ូ​ឱ្យ​ស្នាក់​នៅ​ជាប់​ផ្លូវ​ក្រួស​​ក្រហម ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​រោង ​ឃុំ​ភ្នំ​​កុង​ ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​​ពី​សប្បុរស​ជន​​ចំនួន​១៤​ម៉ឺន​៥​ពាន់​រៀល ហើយ​​ការ​គ្រប់​​គ្រង​ថវិកា​ផ្តល់​ជូន​លោក​​យាយ​សួន តែម នេះគឺ​​មាន​អ្នក​ស្រី​យ៉ែម វណ្ណា ជា​អ្នក​មើល​ថែ​។ ២-លោក​យាយ​ឃឹម ​យឹម អាយុ​​៩០​ឆ្នាំ និង៣-​លោក​យាយ​ឡុង ផង់ អាយុ​​៧៩​ឆ្នាំ ​​ពិកា​​រ​ភ្នែក​ទាំង​សងខាង​​ផង។ លោក​យាយ​​ទាំង​២​នាក់ ក្រោយ​នេះ​គ្មាន​កូន​ចៅ​មើល​ថែទាំ​​ទេ និង​ត្រូវ​បាន​គេ​សាង​សង់​​ខ្ទម​​តូច​មួយ​ឱ្យ​ស្នាក់​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៣១ ​មុខ​សាលា​​ឃុំ​តា​នី ដោយ​លោក​យាយ​ម្នាក់​ៗ​ទទួល​បាន​ថវិកា​១៤​ម៉ឺន​៥​ពាន់​​រៀល​ស្មើ​ៗ​គ្នា ។ ​ការ​ប្រគល់​អំណោយ​ដល់​​​​លោក​យាយ​ទាំង​២​នាក់​​ក្រោយ​នេះ​ក៏​មាន​លោក​អ៊ីវ ស្ងួន មេ​ឃុំ​តា​នី និង​មន្ត្រី​ក្រុម​ប្រឹក្សា​​ឃុំ​ចូល​រួម​ផង​ដែរ ។

លោកមេ​ឃុំ​តានី​បាន​ប្រាប់​ឱ្យ​ដឹងថា លោក​យាយ​ទាំង​២​នាក់​នេះមាន​ប្រវត្តិ​ផ្សេងៗ​​ពី​គ្នា​។ លោក​​យាយ​​ឃឹម ​យឹម​ មាន​កូន​ប្រុស​ម្នាក់​គត់​ តែ​កូន​ប្រុស​​បាន​​ស្លាប់​បាត់​ទៅ​ហើយ​​ដោយ​បន្សល់​ទុក​ចៅ​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក​់​​ ចំណែក​​លោក​យាយ​ឡុង ផង់ ពិកា​រ​ភ្នែក​​ មាន​កូន​ក្មួយ​ដែរ​តែ​រស់​នៅ​ជា​មួយ​គេ​មិន​បាន​​ក៏​មក​ធ្វើ​តូប​នៅ​ចិញ្ចើម​​ផ្លូវ​​ផ្ញើ​ជីវិត​តាម​យថា​កម្ម ។ ​ដូច្នេះ​ហើយ​​ហើយ​លោក​យាយ​ទាំង​២​នាក់​នេះ​ពិតជា​ពិ​បាក​​ តែ​បើ​ឱ្យ​ទៅ​រស់​នៅ​ក្នុង​វត្ត ក៏ពួកគាត់​​មិន​ព្រម​ទៅ​ដែរ ។ ​លោក​មេ​ឃុំ​ក៏បាន​ថ្លែង​អំណរគុណ​​​សប្បុរស​ជន​​ផង​ដែរ ដែល​​មាន​ក្តី​​អាណិត​អាសូរ​​ដល់​លោក​យាយ​ទាំង​៣​នាក់​ និង​​បាន​ឧបត្ថម្ភ​​ថវិកា​ជូន​លោក​យាយ​ធ្វើ​ឱ្យ​​អាជ្ញា​ធរឃុំ​ធូរ​ស្រាល​មួយ​កម្រិត ហើយ​​ប្រាក់​ផ្តល់​ជូន​លោក​យាយ​ទាំង​២​នាក់​ ក្រោយ​នេះ​អាជ្ញា​ឃុំ​ជា​អ្នក​ចាត់​ចែង ។

សូម​បញ្ជាក់​ថា ថវិកា​ដែល​កោះ​សន្តិ​ភាព​ពាំ​នាំ​​យក​ទៅ​ប្រគល់​​​ជូន​ដល់​លោក​យាយ​ទាំង​៣​នាក់ គឺ​បាន​ទទួល​​ពី​អ្នក​គ្រូ ឈឹម ខេមរី បង្រៀន​នៅ​សាលា​បឋម​សិក្សា​​​ចៅ​​ពញា​ហុក​ រាជ​ធានី​ភ្នំពេញ ៥​ដុល្លារ ​​និង​អំណោយ​ពី​ឧបាសិកា​​ ឈឹម​ប៊ួយ​កានីកា រស់​នៅ​ប្រទេស​ស្វ៊ីស ​​បាន​ឧបត្ថម្ភ​​ជា​ប្រាក់​១០០​ហ្វ្រង់ស្វ៊ីស។ ថវិកា​ទាំង​នេះ​ត្រូវ​បាន​ដូរ​ជា​ប្រាក់​រៀល​ក្នុង​ការ​ផ្តល់ជូន​ដល់​លោក​យាយ​ទាំង​៣​នាក់​ ៕