ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនរងគ្រោះ​ដោយសារមេរោគ​អេដស៍​​-ជំងឺ​​អេដស៍​​ចំនួន​​15គ្រួសារ​ទទួល​អំណោយ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​មេរោគ​អេ​ដស៍​-​ជំងឺអេដស៍​មាន​ជីវ​ភាព​ទីទ័ល​ ក្រ​ចំនួន​១៥​គ្រួសារ​​នៅ​សង្កាត់វាល​វង់ ខណ្ឌ​៧​មក​រា ​បាន​ទទួល​អំណោយ​សង្គ្រោះ​ពី​ប្រតិភូកាកបាទក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំ ​ពេញ​ នា​ថ្ងៃ​ទី២០ ខែកក្កដា ឆ្នាំ២០១១ ។ ​ពិធី​ប្រគល់​-ទទួល​​អំណោយ​​នេះ​បាន​ប្រព្រឹត្ដទៅ​នៅ​ក្នុង​

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​មេរោគ​អេ​ដស៍​-​ជំងឺអេដស៍​មាន​ជីវ​ភាព​ទីទ័ល​ក្រ​ចំនួន​១៥​គ្រួសារ​​នៅ​សង្កាត់វាល​វង់ ខណ្ឌ​៧​មក​រា ​បាន​ទទួល​អំណោយ​សង្គ្រោះ​ពី​ប្រតិភូកាកបាទក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំ​ពេញ​ នា​ថ្ងៃ​ទី២០ ខែកក្កដា ឆ្នាំ២០១១ ។ ​ពិធី​ប្រគល់​-ទទួល​​អំណោយ​​នេះ​បាន​ប្រព្រឹត្ដទៅ​នៅ​ក្នុង​បរិវេណ​សាលា​ខណ្ឌ​៧​មក​រា ក្រោម​វត្ដមាន​លោក​ជំទាវ​អ៊ួ​ន សុវណ្ណ​រិ​ន្ទ ប៉ា សុ​ជាតិ​វង្ស អនុ​ប្រធាន​គណៈ​កម្មាធិការ​ស្វែងរក​មូលនិធិ​សាខា ព្រមទាំងលោក​​ជំទាវ លោក​ឧកញ៉ា លោក លោក​ស្រី​ក្នុង​ជួរ​គណៈកម្មាធិការ​សាខា​ មន្ដ្រី​ប្រតិបត្ដិ​សាខា​ អនុ​សាខា និង​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​រូប​ទៀត ។

មាន​ប្រសាសន៍​ទៅ​កាន់​បងប្អូន​រង​គ្រោះ​ទាំង​អស់ លោក​ជំទាវអ៊ួ​ន សុវណ្ណ​រិ​ន្ទ ក្នុង​នាម​​លោក​ប៉ា សុ​ជាតិវង្ស ប្រធាន​គណៈកម្មាធិការ​សាខា និង​​ជា​អភិបាលរង​រាជធានី​ភ្នំពេញ ព្រមទាំង​ប្រតិភូ​​ទាំងអស់ បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាក​សួរ​សុខ​ទុក​ពី​សំណាក់​លោក​ជំទាវ​កិត្ដិព្រឹ​ទ្ធ​បណ្ឌិតប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ប្រធានកាកបាទ​ក្រហម​​កម្ពុជា​ និង​ជាឥស្ស​រជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ភាព​ជា​អ្នកដឹកនាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ឆ្លើយ​តប​មេរោគ​អេ​ដស៍​-​ជំងឺអេដស៍​នៅ​កម្ពុជា ដែល​លោក​ជំទាវ​តែងតែ​យកចិត្ដទុកដាក់​នឹកគិត​ព្រួយបារម្ភ​ពី​សុខទុក្ខនិង​បាន​ក្រើនរំលឹកដល់​គ្រប់​បណ្ដា​សាខា​ទាំង​២៤​រាជធានី​-​ខេត្ដ​ឱ្យ​យក​ចិត្ដទុកដាក់​ឱ្យ​បាន​ម៉ត់ចត់​ចំពោះ​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​ដែល​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ដោយប្រការ​ផ្សេង​ៗ ជាក់ស្ដែង​ដូច​ជា​បងប្អូន​នា​ពេល​នេះ ។ លោក​ជំទាវ​ក៏​សូម​ឱ្យ​បងប្អូន​ដែល​រង​គ្រោះ​ទាំងអស់​កុំ​បាក់ទឹកចិត្ដអស់សង្ឃឹម ត្រូវ​តស៊ូ​យកចិត្ដទុកដាក់​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ ព្រមទាំង​លេបថ្នាំ​ឱ្យ​បាន​ទៀងទាត់​ទៅ​តាម​វេជ្ជ​បញ្ជាដើម្បី​ទ្រទ្រង់​ជីវិតឱ្យ​​បាន​យូរអង្វែង និង​សូម​កុំ​មានការ​ធ្វេសប្រហែស ​ប្រការ​សំខាន់​មិន​ត្រូវ​ចម្លង​ទៅ​អ្នក​ដទៃ និង​ណែនាំ​ដល់​អ្នក​ដទៃ​ឱ្យចេះ​ការពារ​ទប់ស្កាត់​នូវ​ការ​ចម្លង​​មេរោគ    ​អេ​ដស៍​នេះ ។ ​សម្រាប់​បងប្អូន​ស្ដ្រី​ដែល​រង​គ្រោះ​ដោយសារ​ជំងឺ​នេះ​មាន​ផ្ទៃពោះ ឬបងប្អូន​ស្ដ្រី​ដែល​មានការ​សង្ស័យ សូម​មក​ធ្វើ​តេស​្ត​ឈាម​នៅ​មន្ទីរពេទ្យឬមណ្ឌល​សុខភាព ដើម្បី​គ្រូពេទ្យ​បាន​ផ្ដល់​ជា​យោបល់ និង​​ចាត់​វិធានការ​ការពារ​ពី​ការ​ចម្លង​ពី​ម្ដា​យ​ទៅ​​ទារក​ក្នុង​ផ្ទៃ ។ ទន្ទឹម​នឹង​នេះ​ផង​ដែរ លោក​ជំទាវ​ក៏​បាន​លើក​បញ្ជាក់​បន្ថែម​​ពី​បញ្ហា​​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ជា​បញ្ហា​ប្រឈម​នៅ​​ពេល​បច្ចុប្បន្ន​នេះដែល​កើតមាន​ជា​រៀង​រាល់ថ្ងៃដោយសារ​តែ​ការ​បើកបរ​បំពានមិន​គោរព​​ច្បាប់​ចរាចរណ៍ ។ ក្នុង​បញ្ហា​នេះ​សាខា​រាជ​ធានី​ភ្នំពេញ​យើង ជា​ពិសេសកាកបាទក្រហម​កម្ពុជា​​ បាន​ខិតខំ​អប់រំ​ផ្សព្វផ្សាយ​ក្រើនរំលឹក​តាម​រយៈ​ការ​ធ្វើ​សុវត្ថិភាព​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​អាទិត្យ​របស់យុវជនកាកបាទក្រហម​កម្ពុជា​ យើង​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ទាំងអស់​ឱ្យ​បើកបរ​ចេះ​អធ្យា​ស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក គោរព​​​​ច្បាប់​ចរាចរណ៍​គឺការពារ​ជីវិត​ខ្លួនឯង និង​ជីវិត​អ្នក​ដទៃ​។ លោក​ជំទាវ​ក៏​បាន​ជម្រាប​​ជូន​អំពី​ប្រភព​អំណោយ​ដែល​បានយក​មក​ចែក​ជូន​នា​ពេល​នេះ​ មួយ​ផ្នែក​បាន​មក​ពី​ការ​អំពាវនាវ​ដល់​សប្បុរសជន​នានា និង​ព្រះសង្ឃ​តាម​បណ្ដា​វត្ដ​ក្នុង រាជធានី​ភ្នំពេញ ហើយ​មួយ​ផ្នែក​ទៀត ​គឺ​បាន​មក​ពី​ការ​ផ​លិត​ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់​ និង​សេវាកម្ម​កម្ទេច​​សំណល់​វេជ្ជសាស្ដ្រ​ ។

អំណោយ​សង្គ្រោះ​ដែល​នាំ​យក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​អស់​រួម​មាន ​អង្ករ​៣៧៥​គ​ីឡូក្រាម​​, មី​១៥​កេស​, ទឹកត្រី-ទឹកស៊ីអុីវ​៣០​យួរ​, ​មុង ភួយ កន្ទេល ចាន​ស្រាក់ ដង្កៀប​ចាប់​ភ្លើង ធុង​ជ័រ ក​ញ្ច្រែ​ង​ជ័រ ធុង​ទឹកកក​មួយ​មុខ​១៥, ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់​១៥​កេស​, ទឹកដោះគោ​៣០​កំប៉ុង​,​ ​តែ​៣០​កញ្ចប់​, ​ស្ករស​១៥​កញ្ចប់ និង​ថវិកា​៧៥​ម៉ឺន​រៀល ជា​របស់​សាខា​កាកបាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ។ សម្ភារ​ ថវិកា​បន្ថែម​ទទួល​បាន​ពីព្រះ​តេជគុណ ឃី សុវណ្ណ​រតនា ព្រះ​ចៅអធិការ​វត្ដ​មង្គល​វ័ន មី​១៥​កញ្ចប់, ស្ករស​២​គីឡូក្រាម​, តែ​២​កញ្ចប់, ទឹកដោះគោ​២​កំប៉ុង, ត្រីខ​៤​កំប៉ុង,​កំសៀវ​១, ចានស្រាក់​១ និង​ថវិកា​១៩៥.០០០​រៀល​។ លោក​ជំទាវ​ឧកញ៉ា  យី​ន ផា​ន្នី ម្សៅ​សាប៊ូ​​១៥​កញ្ចប់​, លោក​ជំទាវ​ឧក​ញ៉ាភាព ហៀ​ក ប្រេង​ឆា​១៥​ដប, ទឹកដោះ​គោ​​​៦០​កំប៉ុង​, លោក​ជំទាវងួ​ន រ៉ា​វី សេង សា​វី ថវិកា​១៥​ម៉ឺន​រៀល​, លោក​ឧកញ៉ាថៃ សេង​ឡុ​ង ថវិកា​១៥​ម៉ឺន​រៀល​, លោក​ជំទាវ​ឧកញ៉ាអុឹង ស៊ី​ស្រ៊​ន ថវិកា​១៥​ម៉ឺន​រៀល​, លោកស្រីកូយ គឹ​ម​លាន ថវិកា​៧៥.០០០​​រៀល​, លោកអុឹង ស៊ី​ធួន ថវិកា​២០​ដុល្លារ​សហ​រដ្ឋអា​មេ​រិ​ក ​៕