ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆេះអគារមួយកន្លែង ផ្អើលខាងក្រោយចំណតរថយន្តទីប្រជុំជនផ្សារលើ ខេត្តព្រះសីហនុ

2 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅក្នុងខណ:នេះ​សមត្ថកិច្ចនគរបាលការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុនិងកម្លាំងពន្លត់អគ្គីភ័យនៃទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្តព្រះសីហនុ កំពុងបើកប្រតិបត្តិការក្នុងការជួយសង្គ្រោះ អគារមួយកន្លែងដែលអគ្គីភយ័កំពុងលេបត្របាក់ និងមានផ្សែងខ្មៅខ្មួលខ្មាញ់យ៉ាងសន្ធោសន្ធៅ ។ សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ករណីអគ្គីភយ័ឆាបឆេះអាគារបានកើតឡើងនៅវេលាម៉ោង៩និង00នាទីត្រង់ចំណុចខាងក្រោយចំំណតរថយន្តទីប្រជុំជនផ្សារលើស្ថិតក្នុងភូមិ២ សង្កាត់លេខ២…

ខេត្តព្រះសីហនុ ៖ នៅក្នុងខណ:នេះ​សមត្ថកិច្ចនគរបាលការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុនិងកម្លាំងពន្លត់អគ្គីភ័យនៃទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្តព្រះសីហនុ កំពុងបើកប្រតិបត្តិការក្នុងការជួយសង្គ្រោះ អគារមួយកន្លែងដែលអគ្គីភយ័កំពុងលេបត្របាក់ និងមានផ្សែងខ្មៅខ្មួលខ្មាញ់យ៉ាងសន្ធោសន្ធៅ ។

សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ករណីអគ្គីភយ័ឆាបឆេះអាគារបានកើតឡើងនៅវេលាម៉ោង៩និង00នាទីត្រង់ចំណុចខាងក្រោយចំំណតរថយន្តទីប្រជុំជនផ្សារលើស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ ខណ:ពេលនេះសមត្ថកិច្ចកំពុងសម្រួលចរាចរដើម្បីបើកផ្លូវសម្រួលដល់រថយន្តបង្ការនិងពន្លត់អគ្គីភយ័ចូលទៅសង្គ្រោះក្នុងការបាញទឹកពន្លត់ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាពេលនេះយើងមិនទាន់ដឹងពីមូលហេតុនៃការបង្ករឲ្យកើតមានអគ្គីភ័យឆាបឆេះនៅឡើយទេរង់ចាំបិទបញ្ចប់ក្នុងប្រតិបត្តិការសង្គ្រោះសិន ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ