រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានថ្លែងការណ៍សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះប្រដាប់អាវុធ និងភាពតានតឹងជាថ្មី រវាងកម្ពុជា-ថៃ ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសកូរ៉ ។
យោងតាមចេញសេចក្ដីថ្លែងការណ៍ស្តីពីជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ របស់អ្នកនាំពាក្យការបរទេសកូរ៉េចេញផ្សាញពេលថ្មីៗនេះ បានលើកឡើងថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះប្រដាប់អាវុធ និងភាពតានតឹងថ្មីៗនេះ ដែលកើតឡើងរវាងប្រទេសកម្ពុជានិងថៃ ព្រមទាំងសូមសម្តែងនូវសមានទុក្ខដ៏ជ្រាលជ្រៅបំផុត និងសូមចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះដែលបានបាត់បង់ជីវិត និងក្រុមគ្រួសារជនរងគ្រោះដោយសារជម្លោះនេះ។
បន្ថែមពីនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ជំរុញឱ្យប្រទេសកម្ពុជា និងថៃ ដោះស្រាយស្ថានការណ៍ដោយសន្តិវិធីឱ្យបានឆាប់ យោងតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា កន្លងមក ៕
ចែករំលែកព័តមាននេះ