ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ បដិសេធមិនចូលរួមកិច្ច​ប្រជុំអឺរ៉ុបស្តីពីអ៊ុយក្រែន ខណៈរុស្ស៊ីបន្តវាយលុកដណ្ដើមបានទីក្រុង​

2 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ថ្លែង​កាលពី​ថ្ងៃ​ទី​១០​ ធ្នូ​ ថា បណ្ដា​មេដឹកនាំ​អឺរ៉ុប​ចង់​រៀបចំ​ធ្វើ​កិច្ចប្រជុំ​មួយ ស្ដី​ពី​អ៊ុយ​ក្រែ​ន​នា​ចុង​ស​ប្ដា​ហ៍​នេះ តែ​លោក​គូសបញ្ជាក់​ថា ការ​ចូលរួម​របស់​អា​មេ​រិ​ក​បែប​គ្មាន​ទេ…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ថ្លែង​កាលពី​ថ្ងៃ​ទី​១០​ ធ្នូ​ ថា បណ្ដា​មេដឹកនាំ​អឺរ៉ុប​ចង់​រៀបចំ​ធ្វើ​កិច្ចប្រជុំ​មួយ ស្ដី​ពី​អ៊ុយ​ក្រែ​ន​នា​ចុង​ស​ប្ដា​ហ៍​នេះ តែ​លោក​គូសបញ្ជាក់​ថា ការ​ចូលរួម​របស់​អា​មេ​រិ​ក​បែប​គ្មាន​ទេ ព្រោះ​យើង​មិន​ចង់​ឲ្យ​ខាត​ពេលវេលា​យើង​។

លោក​ត្រាំ​ក៏​និយាយ​ដែរ​ថា លោក​មាន​ពាក្យពេចន៍​ខ្លាំង​បន្តិច ពេល​ជួប​គ្នា​តាម​ទូរស័ព្ទ​នា​ពេល​មុន​នេះ​បន្តិច ជាមួយ​សម​ភាគី​បារាំង លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​គៀរ​ស្ដា​ម័​រ​និង​អធិការបតី​អា​ល្លឺ​ម៉​ង់​លោក​ហ្វ្រី​អ៊ីឌ្រី​ក​ម័​រ​។ លោក​ត្រាំ​ថ្លែង​នៅ​សេត​វិមាន​ថា មុន​ពេល​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ មានរឿង​នានា​ដែល​យើង​ចង់​ដឹង​។ យើង​នឹង​ធ្វើ​សេចក្ដី​សម្រេចចិត្ត​មួយ​ចំពោះ​កិច្ចប្រជុំ​នេះ​។ ជួនកាល​យើង​បណ្ដោយ​ទុក​ឲ្យ​ពួក​គេ​ច្បាំង​គ្នា​ដល់ទី​បញ្ចប់​ហើយ​ជួល​កាល​ក៏​អត់​បណ្ដោយ​ដែរ​។

លោក​ត្រាំ​នា​ពេល​ថ្មី​ៗ​នេះ​បាន​និយាយ​ច្រើន​លើក​ពី​ការ​អត់ធ្មត់​របស់​លោក ចំពោះ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី ដោយ​រិះគន់​ថា​លោក​ហ្សេ​ឡេ​ន​ស្គី​មិន​ទាំង​មើល​សំណើ​សន្តិភាព​របស់​លោក​ផង​។ ចំណែក​ក្រុង​គៀវ​វិញ​ប្រកាស​ថា បាន​ប្រគល់​កាលពី​ថ្ងៃ​ទី ១០​ធ្នូ​ដល់​សហរដ្ឋអាមេរិក នូវ​ការ​បកស្រាយ​របស់​ខ្លួន​លើ​ផែនការ​សន្តិភាព​នេះ ដែល​សំដៅ​ប​ញ្ច្ច្​ប់​សង្គ្រាម​ជាមួយ​រុ​ស្ស៊ី​។ អ្នក​ទទួលខុសត្រូវ​អ៊ុយ​ក្រែ​ន​ម្នាក់់​និយាយ​ថា យើង​មិន​លាតត្រដាង​លម្អិត​ពី​ការ​បកស្រាយ​របស់​យើង​ឡើយ ដោយ​រង់ចាំ​ប្រតិកម្ម​របស់​ភាគី​អា​មេ​រិ​ក​។

សំណើ​ដំបូង​របស់​អា​មេ​រិ​ក​តម្រូវ​ឲ្យ​អ៊ុយ​ក្រែ​ន លះបង់​ឲ្យ​រុ​ស្ស៊ី​បណ្ដា​ដែនដី​អ៊ុយ​ក្រែ​ន​ដែល​រុ​ស្ស៊ីកាន់កាប់ ដែល​បែប​នេះ​ក្រុង​គៀវ​និង​បណ្ដា​សម្ព័ន្ធមិត្ត​អឺរ៉ុប​យល់​ថា វា​ដូច​ជា​អំណោយផល​ខ្លាំង​បំផុត​ដល់​រុ​ស្ស៊ី​។ កងទ័ព​រុ​ស្ស៊ី​វាយ​យក​បាន​ទីក្រុង​សំខាន់​មួយទៀត នៅ​ខ្សែ​រណសិរ្ស​វិញ​រុ​ស្ស៊ីអះអាង​នា​ថ្ងៃ​ទី​១១​ធ្នូ ពី​ការ​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​អ៊ុយ​ក្រែ​ន​មួយទៀត នៅ​ភាគ​ខាងកើត​ប្រទេស​គឹ​ទីក្រុង​សី​វ័​រស្ក៍ ដែល​បែប​នេះ​នឹង​នាំ​ឲ្យ​កងទ័ព​រុ​ស្ស៊ី អាច​រំកិល​ខ្លួន​ទៅ​កាន់​ទីក្រុង​តំបន់​ធំ​ៗ​របស់​អ៊ុយ​ក្រែ​ន​ដូច​ជា ក្រុង​ក្រា​ម៉ា​ទរ​ស្ក៍​និង​ក្រុង​ស្លូ​វី​យ៉ា​ន​ស្ក៍​។

យោធា​រុ​ស្ស៊ី​បាន​រាយការណ៍​ប្រាប់​ដល់​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ពី​ការ​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​នោះ​។ ទីក្រុង​សី​វ័​រស្ក៍​ជាទី​តាំងនៅ​ចុង​ខាងលិច​នៃ​តំបន់​ដូ​ណេ​ត​ស្ក៍​ដែល​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​កាន់កាប់​។ កាលពី​ស​ប្ដា​ហ៍​មុន​រុ​ស្ស៊ី​អះ​ងាង​ពី​ការ​វាយ​ដណ្ដើម​យក​បាន ទីក្រុង​ប៉ូ​ក្រូ​វ​ស្ក៍ ជាទី​ក្រុង​គន្លឹះ​មួយ ស្ថិត​នៅ​ចម្ងាយ​១៤០​គីឡូម៉ែត្រ​ពី​ក្រុង​សី​វ័​រស្ក៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ