ជប៉ុន-អាមេរិក ៖ ពេលដែលចិននិងជប៉ុនកំពុងមានភាពតានតឹងខ្លាំងជាមួយគ្នានិងក្រោយពីកងយន្តហោះយោធាចិន និងរុស្ស៊ី ហោះល្បាតរួមគ្នានៅជុំវិញប្រទេសជប៉ុននិងកូរ៉េខាងត្បូង កងទ័ពអាកាសអាមេរិក និងជប៉ុនបានបើកធ្វើនូវសមយុទ្ធជើងអាកាសរួម កាលពីថ្ងៃទី១១ ធ្នូ ជាមួយការចូលរួមរបស់កងយន្តហោះប្រដេញអាមេរិកនិងជប៉ុន ។
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់កងទ័ពអាកាសអាមេរិក២គ្រឿង និងយន្តហោះ
ប្រដេញជប៉ុន៦គ្រឿង បានធ្វើសមយុទ្ធអាកាសរួមនោះ ក្នុងបរិយាកាសសន្តិសុខដែលកាន់តែដុនដាបឡើង។ នេះបើតាមសេចក្ដីរាយការណ៍របស់សេនាធិការដ្ឋានកងទ័ពជប៉ុន ។ ក្រុងតូក្យូនិយាយថាប្ដេជ្ញាមិនអនុញ្ញាត ឲ្យមានការផ្លាស់ប្ដូរជាឯកតោភាគីនៃស្ថានភាពបច្ចុប្បន្នដោយកម្លាំងឡើយ។
ជប៉ុននិងអាមេរិកបានបង្ហាញសាច់ដុំ ក្រោយសមយុទ្ធរួម របស់រុស្សុីនិងចិននៅជុំវិញប្រទេសជប៉ុននិងកូរ៉េខាងត្បូង ដែលនាំឲ្យកងទ័ពជប៉ុននិងកងទ័ពកូរ៉េខាងត្បូង បញ្ចេញយន្តបហោះប្រដេញទៅជាបន្ទាន់។ កាលពីថ្ងៃទី៨ធ្នូកងយន្តហោះប្រដេញចិន បានបាញ់ពន្លឺ ទៅរំខានរ៉ាដារបស់កងយន្តហោះជប៉ុន ខណៈភាពតានតឹងរវាងប្រទេសទាំងកើនឡើងខ្លាំងក្រោយពីលោកស្រីសាណាអ៊ីតាកាអ៊ីជី ឡើងកាន់តំណែងនាយករដ្ឋមន្ត្រីជប៉ុនមក។ លោកស្រីតាកាអ៊ីជីនិយាយថា ក្រុងតូក្យូអាចជួយធ្វើអន្តរាគមន៍ ក្នុងករណីចិនវាយប្រហារតៃវ៉ាន់ ៕
ចែករំលែកព័តមាននេះ