ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តបាត់ដំបង ណែនាំមន្ត្រីជំនាញឱ្យដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមណ្ឌលសុវត្ថិភាព

8 ម៉ោង មុន

ខេត្តបាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានបន្តចុះជួបផ្ទាល់ និងផ្ដល់ការណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរ និងមន្ត្រីជំនាញទាំងអស់ ឱ្យបង្កើនការខិតខំប្រឹងប្រែងជួយអន្តរាគមន៍ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា នារសៀលថ្ងៃទី១១…

ខេត្តបាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានបន្តចុះជួបផ្ទាល់ និងផ្ដល់ការណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរ និងមន្ត្រីជំនាញទាំងអស់ ឱ្យបង្កើនការខិតខំប្រឹងប្រែងជួយអន្តរាគមន៍ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥​ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បាន​ដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខនេះ ធ្វើឡើងនៅមណ្ឌលសុវត្ថិភាពវត្តដាច់ព្រាត់ និងមណ្ឌលសុវត្ថិភាពវត្តឧត្តមមុនីវង្ស ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

លោក សុខ លូ បានចែកជូនអំណោយដែលទទួលបានពីសប្បុរសជននានា តាមរយៈរដ្ឋបាលខេត្ត រួមមាន៖ អង្ករ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ជាច្រើន សម្រាប់ឧបត្ថម្ភដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅទីនោះ។

ក្នុងឱកាសដ៏សំខាន់នោះ លោកអភិបាលខេត្ត បានគូសបញ្ជាក់ពីភារកិច្ចចម្បងរបស់អាជ្ញាធរមូលដ្ឋាន ដោយណែនាំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយអន្តរាគមន៍ និងដោះស្រាយរាល់ក្ដីកង្វល់ ឬបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋនៅក្នុងមណ្ឌលសុវត្ថិភាពកំពុងជួបប្រទះ ដើម្បីធានាបាននូវជីវភាពសមរម្យ និងភាពកក់ក្ដៅ។

ជាមួយគ្នានោះដែរ លោកក៏បានក្រើនរំលឹក និងណែនាំដល់បងប្អូនជនភៀសសឹកទាំងអស់ដែលស្នាក់នៅ ឱ្យចូលរួមរក្សាអនាម័យបរិស្ថានជាប្រចាំ ព្រមទាំងអនុវត្តនូវគោលការណ៍ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីការពារសុខភាព និងចៀសវាងការឆ្លងជំងឺផ្សេងៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ