ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ជីវិតជូនជាតិ ធាតុជូនម្តាយ»៖ បណ្តាំចុងក្រោយរបស់វីរជន កេត សុភ័ក្ត្រា

1 ម៉ោង មុន

វីរជនពិត! ហ៊ានស្លាប់ ដើម្បីជាតិ មិនមែនគ្រាន់តែនិយាយ ។ «​ស្លា​.​ប់​ក្នុង​ភ្លើងសង្គ្រាម គេ​ជា​កិត្តិយស ជា​មោទនភាព​របស់​កងទ័ព «​ជីវិត​ជូន​ជាតិ ធាតុ​ជូន​ម្តាយ…

វីរជនពិត! ហ៊ានស្លាប់ ដើម្បីជាតិ មិនមែនគ្រាន់តែនិយាយ ។ «​ស្លា​.​ប់​ក្នុង​ភ្លើងសង្គ្រាម គេ​ជា​កិត្តិយស ជា​មោទនភាព​របស់​កងទ័ព «​ជីវិត​ជូន​ជាតិ ធាតុ​ជូន​ម្តាយ រូប​កាយ​ទុក​ឲ្យ​គ្រួសារ​អ្នក​បូជា លះបង់​ដើម្បី​ប្រទេស​ជាតិ គឺ​មាន​តម្លៃ​សម្រាប់​ខ្ញុំ ទោះជា​ស្លាប់​ក៏​អត់​ស្តាយ​ដែរ ។ ឈាន​ជើង​មក​ដល់​កន្លែង​នេះ ជីវិត​នេះ​មិនមែន​ជា​របស់ខ្ញុំ​ទេ គឺ​របស់​ប្រទេស​ជាតិ របស់​បងប្អូន​ប្រជាពលរដ្ឋ​»​។ » នេះ​ជាស​ម្តី​របស់​លោក​អនុសេនីយ៍ទោ កេ​ត សុ​ភ័​ក្ត្រា មុន​ពេល​ដែល​លោក​បាន​ពលី​ជីវិត​ជូន​ជាតិ​មាតុភូមិ​នា​ពេល​ថ្មី​ៗ​នេះ ។

សូម​បញ្ជាក់​ថា ៖​លោក​អនុសេនីយ៍ទោ កេ​ត សុ​ភ័​ក្ត្រា បាន​លះបង់​ជីវិត​នៅ​សមរភូមិ​ប្រាសាទ​តា​មាន់ នៅ​យប់​ថ្ងៃ​ពុធ ទី​១០ ខែធ្នូ ដើម្បី​បុព្វហេតុ​ការពារ​មាតុភូមិ​កម្ពុជា ។ សូមវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភព៕

នេះ​ជា​ការ​គោរព​វិញ្ញាណក្ខន្ធ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។ វា​បាន​ប្រាប់​យើង​ថា លោក​អនុសេនីយ៍ទោ កេ​ត សុ​ភ័​ក្ត្រា មិន​បាន​ស្លា​.​ប់​ដោយ​ឥត​ន័យ​ទេ តែ​លោក​បាន​ស្លា​.​ប់​ក្នុង​នាម​ជា «​អ្នក​ការពារ​» ។ រាង​កាយ​របស់​លោក​អាច​នឹង​ក្លាយជា​ធាតុ ប៉ុន្តែ «​ពាក្យ​សម្តី និង​វីរភាព​» របស់​លោក នឹង​នៅ​រស់​រវើក​ក្នុង​បេះដូង​ប្រជាជន​កម្ពុជា​ជា​រៀង​រហូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ